ច័ន្ទ ២៤ តុលា, ២០១៦ ១៣:២៤
(ភ្នំពេញ)៖ អំឡុងពេលទៅសួរសុខទុក្ខ តារាកំប្លែង អ្នកនាង ប៉េង ប៉ោង ដែលកំពុងតែសង្គ្រោះបន្ទាន់ នៅក្នុងមន្ទីរពេទ្យកាល់ម៉ែត តារាសម្ដែង លោក អ៉ឹម ជីវ៉ា បានប្រតិកម្មទៅនឹងក្រុមពួកមាត់ចាប មាត់ព្រាប និងពួកស៊ីត្រាវមួយចំនួន ដែលតែងតែរិះគន់លោក ក្នុងសកម្មភាពជួយដល់សិល្បៈ ថា ពូកែយកមុខយកមាត់ ជាហេតុធ្វើឲ្យលោក អ៉ឹម ជីវ៉ា ក្ដៅស្លឹកត្រចៀកតូងតែម្ដង។
តារាសម្តែងប្រុស លោក អ៉ឹម ជីវ៉ា បានប្រតិកម្មឆ្លើយតប ចំពោះការរិះគន់មួយចំនួនពីសំណាក់ក្រុម មនុស្សមាត់ត្រាវ ថា «នរណាថាខ្ញុំ យកមុខយកមាត់ខ្ញុំ មិនខ្វល់សំខាន់ឲ្យតែអ្នកសិល្បៈ ឈឺឬស្លាប់ ខ្ញុំត្រូវតែឈឺឆ្អាលជានិច្ច ក្នុងនាមជាអ្នកសិល្បៈដូចគ្នា មិនប្រកាន់បក្សពួកថា ជាតារាបែបណា ឬក្រុមណាឡើយ។ បើពូកែណាស់ ធ្វើឲ្យបានពាក់កណ្តាលខ្ញុំ សិនចាំមកនិយាយ..។ ត្រូវចាំក្នុងខួរក្បាលទុកផងណា ខ្ញុំមិនមែនប្រភេទជំពូកមនុស្ស ទាល់តែកម្មវិធីសប្បាយ ទើបមានមុខ ឬគេមានលុយទើបរាប់អាននោះទេ!»
សូមបញ្ជាក់ថា តារាកំប្លែងស្រីត្រូវជាកូនបង្កើត របស់លោកតា វីន តាមីនសេ គឺអ្នកនាង ប៉េង ប៉ោង នាពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៦ម្សិលមិញ បានធ្លាក់ខ្លួនឈឺធ្ងន់ ហើយត្រូវបានក្រុមគ្រួសារ ដឹកយកទៅសង្គ្រោះបន្ទាន់ នៅមន្ទីពេទ្យកាល់ម៉ែត្រ ដោយសារអាការៈជាតិស្ករឡើង លើសកម្រិត។ ប៉ុន្តែក្រោយពីបានការព្យាបាល យ៉ាងយកចិត្តទុក្ខដាក់ពីសំណាក់ ក្រុមគ្រួពេទ្យជំនាញរហូតមកទល់ពេលនេះអារៈជំងឺរបស់តារាកំប្លែងរូបនេះបានធូស្រាលខ្លះហើយ។
នៅលើផេកហ្វេសប៊ុកសិល្បករកម្ពុជា របស់លោក អ៉ឹម ជីវ៉ា បានបញ្ជាក់មុននេះថា «ស្ថានភាពតារាកំប្លែង អ្នកនាង ប៉េង ប៉ោង បានចេញពីបន្ទប់ សង្រ្គោះបន្ទាន់ ហើយ តែអាការៈជាតិស្ករឡើង ដល់៤០០កាឡូរី និងរលាកបំពង់ករ។ ចំណែកសម្ពាធឈាម បានចុះវិញហើយ តែអ្នកនាង ប៉េងប៉ោង នៅតែដាក់អ៊ុកស៊ីហ៊្សែនដដែល ដោយអ្នកនាងនិយាយថា ពិបាកដកដង្ហើម»។
ជាមួយគ្នា នៃការទទួលបានដំណឹង របស់អ្នកនាង ប៉េង ប៉ោង ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីពេទ្យកាល់ម៉ែត្រ ភ្លាមៗនោះ ក៏មានការចុះសួរសុខទុក្ខ ពីសំណាក់តារាសម្តែងប្រុស លោក អ៉ឹម ជីវ៉ា , តារាសម្តែងស្រីរូបស្រស់ មានប្រជាប្រិយភាព កញ្ញា សួង សាខារ៉ានីត និង តារាសម្តែងលោក គង្គារ ដែលក្នុងនោះ ក្រុមតារាសម្តែង ដែលបានចុះសួរសុខទុក្ខ ក៏បានឧបត្ថម្ភថវិការមួយចំនួន ដើម្បីសម្រួលដក់ការដោះស្រាយ ថ្លៃព្យាបាលដល់ អ្នកនាង ប៉េងប៉ោង ផងដែរ៕
No comments:
Post a Comment