Sunday, October 23, 2016

ភិក្ខុសង្ឃ​លោត​សម្លាប់​ខ្លួន​ពីលើ​ដងទង់ មុខ​ព្រះ​វិហារ​មិនដឹង​មូលហេតុ

សៅរ៍ ២២ តុលា, ២០១៦ ១៤:៥៩
ខេត្តតាកែវ ៖ ភិក្ខុ​មួយ​អង្គ​បាន​លោត​ពី លើ​បង្គោល​ដងទង់​ ដែល​មាន​កម្ពស់​ ៣២​ម៉ែត្រ​នៅ​មុខ​ព្រះ​វិហារ ធ្វើ​អត្តឃាត​យ៉ាង​អាណោច​អា​ធ​ម័​បំផុត ដោយ​មិន​បានដឹង​ពី​មូលហេតុខណៈ​ពេល​ព្រះសង្ឃ​ឯទៀត កំពុង​បោសសម្អាត​នៅ​ក្នុង​ទីធ្លា​វត្ត ។
ហេតុការណ៍​នេះ​ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ ដល់​ពុទ្ធបរិស័ទ​ចំណុះ​ជើងវត្ត មក​ចោមរោម​មើល​និង​មានការ​រន្ធត់​ចិត្ត​គ្រប់​ៗ​គ្នា កាលពី​ថ្ងែ​ទី​២១ តុលា វេលា​ម៉ោង​៥​និង​៣០​នាទី​ព្រឹក នៅ​ក្នុង​វត្ត​សម្តេច​ពាន់ ឃុំ​ក្តា​ញ់ ស្រុក​ព្រៃកប្បាស ។
មន្ត្រី​នគរបាល​ស្រុក​ឲ្យ​ដឹង​ថា ភិក្ខុ​ដែល​ធ្វើ​អត្តឃាត​នេះ​នាម ម៉េ​ង សា​ម៉ឺ​ឌី ព្រះ​ជន្ម​យុ​២៤​ឆ្នាំ បាន​បួស​នៅ​វត្ត​សម្តេច​ពាន់​ ប្រមាណ​ជា​៤​វស្សា​មក​ហើយ ។ នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​នោះ ភិក្ខុ​អង្គ​នេះ បាន​ងើប​ពី​សឹង​ជាមួយ​ព្រះសង្ឃ​ នៅ​ក្នុង​វត្ត​ដើម្បី​បោសសម្អាត​ទីធ្លា​វត្ត​ដូច​សព្វដង ហើយ​ពេល​នោះ​គេ​ឃើញ​ភិក្ខុ​អង្គ​នេះ មាន​កាន់​កាំបិត​ផ្គាក់​ផង​ឡើង​ទៅ​លើ​បង្គោល​ដងទង់​នៅ​ពីមុខ​ព្រះ​វិហារ ។
អ្វី​ដែល​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នោះ គឺ​នៅ​ពេល​ឡើង​ដល់​កំពូល​ហើយ​ក៏​បាន​ស្រែក​លា​អ្នក​នៅ​ខាងក្រោម​ថា អាត្មា​លា​អ្នក​ទាំងអស់​គ្នា​ សិន​ហើយ រួច​ក៏​លោត​ចុះ​មក​តែ​ម្តង តែ​កាំបិត​ផ្គាក់​មិន​បាន​កាន់​នៅ​ដៃ​ទេ គឺ​សៀត​ទុក​នៅ​លើ​ចុង​ដងទង់ ។
ក្រោយ​ពេល​កើតហេតុ នគរបាល​បាន​ទៅ​ដល់​និង​ពិនិត្យ​សព រួច​ប្រគល់​ដល់​ចៅអធិការ​និង​អាចារ្យ​គណៈកម្មការ​វត្ត ធ្វើបុណ្យ​ទៅ​តាម​ប្រពៃណី ។ ភិក្ខុ​អង្គ​នេះ មានស្រុក​កំណើត​នៅ​ភូមិ​សម្តេច​ពាន់ ឃុំ​ក្តា​ញ់​នេះ​តែ​ម្ដង ៕​
ប្រភព ៖ កោះសន្តិភាព

No comments:

Post a Comment