ក្រុមជម្រើសជាតិកម្ពុជាលើកពានវគ្គជម្រុះ AFF SUZUKI CUP 2016
អាទិត្យ ២៣ តុលា, ២០១៦ ០៨:២៣
រាជធានីភ្នំពេញ ៖ ទីបំផុតក្រុមជម្រើសជាតិកម្ពុជា បានសាងនូវប្រវត្តិសាស្ត្រគួឱ្យភ្ញាក់ផ្អើលបំផុត និងមិនធ្លាបើមានអស់រយៈពេល៨ឆ្នាំមកនេះ បន្ទាប់ពីបានយកឈ្នះលើកក្រុមជម្រើសជាតិទីម័រខាងកើត នៅក្នុងលទ្ធផល៣-២ នាការប្រកួតវគ្គជម្រុះចុងក្រោយ ពានធំប្រចាំតំបន់អាស៊ាន AFF Suzuki Cup 2016 នៅលើទីលានពហុកីឡដ្ធានជាតិកាលពីថ្ងៃសុក្រទី២១ កន្លងមកនេះ។
គួរំលឹកផងដែរថា ចាប់តាំងពីឆ្នាំ២០០៨មក ក្រុមជម្រើសជាតិកម្ពុជាពុំដែលបានឆ្លងផុតវគ្គជម្រុះម្ដងណាឡើយ ។ ដោយឡែកនៅក្នុងឆ្នាំ២០១៦នេះ ក្រុមជម្រើសជាតិកម្ពុជា ក្នុងឋានៈជាម្ចាស់ផ្ទៈរៀបចំការប្រកួត បានយកឈ្នះ៣ប្រកួតជាប់គ្នា ធ្វើឱ្យក្រុមជម្រើសជាតិកម្ពុជា មានឱកាសបានឡើងទៅវគ្គប្រកួតចែកពូល ជាបន្ត ។
សម្រាប់ការប្រកួតនៅក្នុងវគ្គជម្រុះចុងក្រោយជាមួយក្រុមជម្រើសជាតិទីម័រ ក្រុមជម្រើសជាតិកម្ពុជាពិតជាធ្វើបានល្អមែនទែន គ្រាន់តែបើកឆាកប្រកួត២នាទីដំបូង ត្រូវកីឡាករ ទិត្យ ឌីណា ទាត់បញ្ចូលទីក្រុមទីម័រខាងកើតបាន ១គ្រាប់នាំមុខមុន ខណៈ១គ្រាប់ទៀត រកបានដោយកីឡាករខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា ពាក់អាវលេខ១១ នៅនាទីទី១៧ មុនពេលក្រុមទីម័រ តាមសងបាន២គ្រាប់វិញ គឺនៅនាទីទី២០ ដែលជាគ្រាប់បាល់ទាត់ប៉េណាល់ទី ចម្ងាយ១១ម៉ែត្រ ជាថ្វីជើងរបស់កីឡាករ Anggisu ពាក់អាវលេខ៦ និង១គ្រាប់ទៀត រកបានដោយកីឡាករពាក់អាវលេខ២២ Nelson នៅនាទី៣៥ ទោះជាយ៉ាងណាក្រុមជម្រើសជាតិកម្ពុជា នៅតែធ្វើការព្យាយាមលេងវាយសម្រុក ដើម្បីរកគ្រាប់បន្ថែមនាំមុខទាល់តែបាន គឺនៅនាទី៧៧ កីឡាករ ចាន់ វឌ្ឍនាការ ជាអ្នកសម្រេចបាននូវគ្រាប់ទី២របស់ខ្លួន ធ្វើឱ្យចប់ការប្រកួត ក្រុមជម្រើសជាតិកម្ពុជាបានយកឈ្នះលើកក្រុមជម្រើសជាតិ ទីម័រខាងកើត នៅក្នុងលទ្ធផល៣ទល់នឹង២។
ជាមួយនឹងជ័យជម្នៈដ៍គួឱ្យភ្ញាក់ផ្អើលនេះ សម្ដេចអគ្គមហាសេបតីតេជោហ៊ុន សែនក៍មិនភ្លេចការសន្យាដែរ គឺបានឧបត្ថម្ភថវិការលើកទឹកចិត្តចំនួន៥ម៉ឺនដុល្លារសហរដ្ធអាមេរិក ។ ចំណែកលោកនាយឧត្តមសេនីយ៍សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ឧបត្ថមថវិកាលើកទឹកចិត្តចំនួន១៦,០០០ដុល្លារសហរដ្ធអាមេរិកបន្ថែមទៀត ។
សម្រាប់ការប្រកួតនៅវគ្គចែកពូលជាបន្តទៀតនោះកម្ពុជា ស្ថិតនៅក្នុងពូលB ដែលមានក្រុមជម្រើសជាតិជាម្ចាស់ផ្ទៈ មីយ៉ាន់ម៉ា ម៉ាឡេស៊ី វៀតណាម និងកម្ពុជា ។ ចំណែកឯពូលA មានក្រុមជម្រើសជាតិ ហ្វីលីពីន ថៃ សិង្ហបុរី និងឥណ្ឌូនេស៊ី ៕
ប្រភព ៖ កោះសន្តិភាព
No comments:
Post a Comment