(ភ្នំពេញ)៖ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦នេះ សាលារាជធានីភ្នំពេញ បានរៀបចំធ្វើពិធីបុណ្យកឋិនទាន ដើម្បីដង្ហែទៅវត្ត ព្រះបារមីវង្កដ្ឋបុរីកបិលភ័ស្ត នឹងកសាងព្រះវិហារថ្មី។ បុណ្យកឋិនទានសាលារាជធានីភ្នំពេញនេះ ទទួលបានបច្ច័យចំនួន ២៤៩,៤៣៣ម៉ឺនដុល្លារ។
បុណ្យកឋិនទាននេះ ផ្តើមបុណ្យដោយលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ និងភរិយា ព្រមទាំងមន្រ្តីជាន់ខ្ពស់សាលារាជធានីភ្នំពេញ និងមន្រ្តីសំខាន់ៗមួយចំនួនទៀតផងដែរ។
នៅព្រឹកថ្ងៃសៅរ៍ស្អែកនេះ វេលាម៉ោង៦ព្រឹក ជួបជុំពុទ្ធបរិស័ទ និងបងប្អូនញាតិមិត្តទាំងអស់ នៅសាលារាជធានីភ្នំពេញ ដង្ហែអង្គកឋិនទានឆ្ពោះទៅកាន់វត្ត ព្រះបារមីវង្កដ្ឋបុរីកបិលភ័ស្ត ដើម្បីវេរប្រគេនត្រៃចីវរ ព្រមទាំងបរិក្ខារចំពោះព្រះសង្ឃ រួចឧទ្ទិសបុណ្យកុសលជាកិច្ច បង្ហើយបុណ្យ៕
No comments:
Post a Comment