Wednesday, October 19, 2016

សិស្សសាលាបឋមជិត ១០០នាក់ នៅស្រុកត្រាំកក់ ពុលចំណីអាហារ


ពុធ ១៩ តុលា, ២០១៦ ១៣:២៨
ភ្នំពេញ៖ សិស្សតូចៗ នៅសាលាបឋមសិក្សាតាតៃ ស្ថិតនៅក្នុងភូមិតាតៃ ឃុំញ៉ែងញ៉ង ស្រុកត្រាំកក់ ខេត្តតាកែវ ចំនួនជិត ១០០នាក់ កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៦ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យឃុំញ៉ែងញ៉ង និងមន្ទីរ បង្អែកស្រុក បន្ទាប់ពីពួកគេមានអាការៈពុល ក្អួតចង្អោ ក្រោយពីបានទទួលទានម្ហូបអាហារ ដែលចែកដោយ វិទ្យាស្ថានមួយនៅក្នុងស្រុកត្រាំកក់ ។
លោក ជា វ៉ាន់ អភិបាលរងស្រុកត្រាំកក់​បានឲ្យដឹងថា នៅថ្ងៃទី១៨ ខែតុលា មានវិទ្យាស្ថានមួយ​បានទៅចែក​ម្ហូបអាហារ ដូចជាបាយឆាកញ្ចប់ សាច់ក្រក ទឹកដោះគោ ដល់សិស្សា នុសិស្សតូចៗ នៃសាលាបឋមសិក្សាតាតៃ​សរុប ១១២នាក់ ស្រាប់តែនៅរសៀលដដែលសិស្សតូចៗ ប្រមាណជាង ៨០នាក់ មានអាការៈពុល ក្អួតចង្អោ ហើយត្រូវបានក្រុមគ្រួសារ និងអាជ្ញាធអន្តរាគមន៍បញ្ជូនទៅ មណ្ឌលសុខភាពញ៉ែងញ៉ង និងមួយចំនួនទៀតទៅ​មន្ទីរ​ពេទ្យបង្អែកអង្គរកាដើម្បីជួយសង្គ្រោះ រហូតមកដល់ពេលនេះ កុមារទាំងអស់នោះមិនមានគ្រោះ​ថ្នាក់ដល់អាយុជីវិតនោះទេ ។
លោក នុត ស៊ីណាត ប្រធានមន្ទីរសុខាភិបាលខេត្តតាកែវ បានឲ្យដឹងថា កុមារដែលអ្នកមានអាការៈធ្ងន់ធ្ងរ​ត្រូវបានបញ្ជូនមកមន្ទីរពេទ្យបង្អែកខេត្ត ពួកគេត្រូវបានព្យូសេរ៉ូម និងកំពុងតែត្រូវបានយកចឹត្តទុក​ដាក់ព្យាបាលពីក្រុមគ្រូពេទ្យ ។
លោក បានបញ្ជាក់ថា មន្រ្តីសុខាភិបាលកំពុងយកបាយឆា និងម្ហូបអាហារដែលសិស្សហូបនាំឲ្យពុលនោះ ទៅធ្វើការវិភាគនៅមន្ទីរពិសោធន៍ឯរាជធានីភ្នំពេញ ហើយលទ្ធផលនឹងដឹងក្នុងពេលឆាប់ៗខាងមុខនេះ។ ប៉ុន្តែតាមការស្និដ្ឋានជាជំហ៊ានដំបូងការពុលនេះ បណ្ដាលមកពីកង្វះអនាម័យ ឬបណ្ដាលមកពីបាយផ្អូម​យកទៅឆាមកចែកសិស្សហូប ៕


No comments:

Post a Comment