ពុធ ១៩ តុលា, ២០១៦ ០៨:៥១
ភ្នំពេញ៖ បើទោះបីមានភ្លៀងធ្លាក់ខ្លាំង នៅឯពហុកីឡដ្ឋានជាតិអូឡាំពិក ក្នុងអំឡុងការប្រកួតបាល់ទាត់ រវាងក្រុមគោព្រៃកម្ពុជា និងក្រុមប្រ៊ុយណេ ក៏នៅតែមានអ្នកគាំទ្រ ទៅចូលរួមយ៉ាងច្រើនកុះករ ប៉ុន្តែក្នុងពេលទៅចូលរួមទស្សនានោះ ក៏មានអ្នកគាំទ្រកម្ពុជា១រូប បានរអិលជើងដួល ហើយបានបណ្ដាលឲ្យសន្លប់ នៅនឹងកន្លែង ។
យោងតាមបណ្ដាញទំនាក់ទំនងសង្គម (Facebook) របស់អហរាជធានីភ្នំពេញ បានឲ្យដឹងថា ប្រហែលមួយម៉ោងមុន ពេលការប្រកួតបាល់ទាត់ រវាងកម្ពុជា-ប៊ុ្រយណេ កាលពីថ្ងៃទី១៨ ខែតុលាឆ្នាំ២០១៦ មានយុវជនម្នាក់ បានរអិលជើងដួលសន្លប់ នៅមុខច្រកជណ្តើរទី១ ខាងត្បូងក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក ហើយត្រូវបានកម្លាំង អាវុធហត្ថខណ្ឌព្រែកព្នៅ នៃរាជធានីភ្នំពេញ ប្រចាំការនៅទីនោះ ជួយធ្វើចលនាសង្រ្គោះបឋម រហូតបានដឹងខ្លួនវិញ ។
សូមបញ្ជាក់ថា ការប្រកួតពាន AFF SUZUKI Cup រវាងជម្រើសជាតិកម្ពុជា និងប្រ៊ុយណេ កាលពីថ្ងៃទី១៨ ខែតុលា ជាលទ្ធផលកម្ពុជា៣-០ប្រ៊ុយណេ៕
ប្រភព ៖ ដើមអម្ពិល
No comments:
Post a Comment