ច័ន្ទ ០៣ តុលា, ២០១៦ ១៣:២៤
ខេត្តមណ្ឌលគិរី ៖ សេចក្តីរាយការណ៍បឋមបានឲ្យដឹងថា ស្ត្រីម្នាក់ត្រូវបានគេប្រទះឃើញស្លាប់ទាំងអាក្រាយកាយកាលពីរសៀលថ្ងៃទី២ ខែតុលា ឆ្នាំ២០១៦ នៅកណ្ដាលចម្ការស្ថិតក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ។
មន្ត្រីនគរបាលស្រុកកែវសីមាកំពុងតាមដានលើករណីខាងលើបានបញ្ជាក់ថា សពស្ត្រីខាងលើត្រូវបានគេស្គាល់ថា ឈ្មោះ ក្រែត ស្រីមុំ អាយុ៣០ឆ្នាំ ជនជាតិខ្មែរ ស្រុកកំណើតភូមិថ្មហាល ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ មុខរបរកសិករ បានបាត់ខ្លួនកាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦ ពេលទៅចម្ការ ។
សមត្ថកិច្ចបានបញ្ជាក់ពេលពិនិត្យសាកសពថា បានឃើញសាកសពស្រាតខោដល់ក្រោមជង្គង់សើយអាវឡើងលើ និងមានសភាពហើមឡើងស្អុយ ហើយបានធ្វើការសន្និដ្ឋានបឋមថា ជាករណីរំលោភសម្លាប់ ។
បច្ចុប្បន្ន កម្លាំងសមត្ថកិច្ចកំពុងស្រាវជ្រាវ និងកំណត់មុខសញ្ញាជនដៃដល់ ដើម្បីចាប់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់ ៕
ប្រភព ៖ កោះសន្តិភាព
No comments:
Post a Comment