អាទិត្យ ២៣ តុលា, ២០១៦ ០៨:៣៣
ខេត្តព្រះសីហនុ ៖ ដើមឈើស្រស់ នៅរស់ដោយគេកាប់រំលីងគល់និងមែក ជាប្រភេទឈើមានតម្លៃជិត20ដើម ត្រូវបានសមត្តិកិច្ចប៉ូលីសខេត្តសហសកាប៉ូលីសស្រុក ឃាត់ចាប់បាន ខណៈដើមឈើរស់រំលីងគល់យ៉ាងស្អាតនោះ កំពុងដឹកចេញពីតំបន់ព្រែកក្រាញ់ ក្នុងឃុំសាមគ្គី ស្រុកព្រៃនប់ (ដំបន់ជើងភ្នំកំចាយ-បូកគោ) តាមផ្លូវជាតិលេខ3 ឆ្ពោះទៅខេត្តកំពត ដល់ចំណុចផ្លូវរថភ្លើងឆ្លងកាត់ក្នុងភូមិទួល ឃុំទឹកល្អក ក៏ត្រូវបានសមត្តិកិច្ចឃាត់បានតែម្តង នៅម៉ោង១០យប់ ថ្ងៃទី២១ តុលា ២០១៦នេះ ។
ជាមួយនឹងការបង្ក្រាប់នេះ ម្ចាស់ឈើស្រី-ប្រុស2នាក់ ត្រូវបានឃាត់ខ្លួនបញ្ជូនទៅកាន់ខេត្តព្រះសីហនុ ដើម្បីសាកសួរបន្ត ។ ចំណែកអ្នកបើកបររថយន្តបានចុះរត់គេចខ្លួនបាត់ រីឯរថយន្តផ្ទុកដោយដើមឈើនោះ ត្រូវបាននាំយកមកទុក នៅឯអធិការនគរបាលស្រុកព្រៃនប់ ចាក់ការតាមនីតិវិធីច្បាប់ ។
តាមប្រភពក្រៅផ្លូវការណ៍មួយបានអោយដឹងថា ដើមឈើទាំងនេះ ត្រូវបានគេដឹកទៅស្តុកទុកនៅកន្លែងមួយក្នុងខេត្តកំពត រួចនាំចេញបន្តទៅក្រៅប្រទេស ៕
ប្រភព ៖ កោះសន្តិភាព
No comments:
Post a Comment