ច័ន្ទ ០១ សីហា, ២០១៦ ១៥:១៦
(ភ្នំពេញ)៖ បន្ទាប់ពីសុខភាព លោកតា សង់ស៊ីស បានធូរស្បើយច្រើនបន្តិច ក្រុមគ្រួសារក៏បានរៀបចំកម្មវិធី ចំរើនព្រះជន្ម និងហៅព្រលឹងព្រលះមកវិញ ដើម្បីឲ្យលោកតាបានស្រាកស្រាន្ត និងអរគុណ គុណបុណ្យដូនតា ដែលតាមថែរក្សាកន្លងមក។ ក្រោយពីពិធីនេះ បានចប់រួចរាល់ ហើយស្ថានភាពលោកតា សង់ ស៊ីស បានធូរស្បើយនោះ តារាចម្រៀង សុន ស្រីពេជ្រ និងតារាកំប្លែង នាងកាឆយ បាននាំយកអំណោយ និងថវិកាមួយចំនួនឧបត្ថម្ភដល់លោកតា ផ្លុង មឿក ដែលកំពុងតែមានជំងឺ និងខ្វះខាតនូវថវិកាព្យាបាលផងដែរ។
គេនៅចាំបានថា ស្របពេលដែលលោកតា សង់ស៊ីស ឈឺធ្ងន់ លោកតា ផ្លុង មឿក អ្នកអាយ៉ៃជើងចាស់ឯណោះវិញ ក៏ក៏ធ្ងន់ធ្ងរមិនធម្មតាដែរ។ ក្រៅពីនេះ លោកតាស្ទើរតែគ្មានបាយទឹកហូបគ្រប់គ្រាន់ ព្រោះជីវភាពលំបាកខ្លាំង រហូតថ្ងៃខ្លះលោកតា ស្រក់ទឹកភ្នែកព្រោះចង់ហូបគុយទាវ ដែលចូលចិត្ត តែគ្មានប្រាក់សម្រាប់ហូបនឹងគេ។
ដោយសារតែលោកតា សង់ ស៊ីស បានធូរស្បើយហើយ កូនៗ លោកតា មានដូចជា នាង សុន ស្រីពេជ្រ និងនាង កាឆយ បាននាំគ្នា ទៅសួរសុខទុក្ខលោកតា ផ្លុង មឿក ម្ដង ព្រមទាំងនាំថវិកាមួយចំនួនផង ដែលបង្ហាញពីទឹកចិត្ត ចំពោះអ្នកសិល្បៈជើងចាស់ដូចគ្នា។
ប្រភពពីក្រុមគ្រួសារ លោកតាស៊ីស បាននិយាយថា ជាទឹកចិត្តចំពោះអ្នកសិល្បៈជើងចាស់ដូចគ្នា ថវិកាមិនជាច្រើនទេ តែជាសុទ្ធា និងចង់បង្ហាញពីការជួយគ្នា ក្នុងគ្រាអាសន្ន ព្រោះកន្លងមក ពេលលោកតាស៊ីសឈឺ ក៏មានសប្បុរជនក្នុង និងក្រៅប្រទេសនានា ជួយច្រើនដែរ។ ថ្មីៗនេះអ្នកសិល្បៈខ្មែរ ហាក់មានសុខភាពដុនដាប ព្រោះម្នាក់សុទ្ធតែធ្លាក់ខ្លួនឈឺ ពិសេសឆ្នាំនេះជាឆ្នាំ ដែលអ្នកសិល្បៈឈឺ និងស្លាប់ច្រើនជាងគេ៕
ប្រភព ៖ Khmertalking
No comments:
Post a Comment