សៅរ៍ ២០ សីហា, ២០១៦ ១៥:០២
ភ្នំពេញ ៖ ដោយសារភាពល្មោភ កាមរបស់ខ្លួន ស្រ្តីម្នាក់ បាននាំសហាយ ចូលដេកក្នុងបន្ទប់របស់ខ្លួន ខណៈដែលប្តី ចេញទៅរកស៊ីតាមខេត្តបាត់ តែចែដន្យ ប្តីតាមទាន់ ប្តឹងសមត្ថកិច្ច ឃាត់ខ្លួនយកទៅសួរនាំ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ១១និង១៥នាទីយប់ ថ្ងៃទី១៩ ខែសីហា តាមបណ្តោយ ផ្លូវលំស្ថិតនៅក្នុង ភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
សមត្ថកិច្ចបានឲ្យដឹងថា បុរសជាប្តី មានឈ្មោះ ខៀវ ពិសិដ្ឋ អាយុ២៥ឆ្នាំ មុខរបរអ្នកបើករថយន្ត ដឹកអ្នកដំណើរ ភ្នំពេញ ខេត្តកំពង់ស្ពឺ ស្នាក់នៅបន្ទប់ជួល កើតហេតុខាងលើ មានស្រុកកំណើត ភូមិឌុនឡេត ឃុំគូកព្រីង ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ចំណែកប្រពន្ធ ដែលលួចមានសហាយ ឈ្មោះ នៅ មុំ អាយុ២៥ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅបន្ទប់ជួលកើតហេតុ ខាងលើ មានស្រុកកំណើត នៅខេត្តកំពង់ស្ពឺ រៀបការជាមួយគ្នា បាន៧ឆ្នាំ បង្កើតបានកូនស្រីម្នាក់ អាយុ២ឆ្នាំ ។ ចំណែក សហាយ មានឈ្មោះ រស់ សារ៉ាន់ អាយុ៣៦ឆ្នាំ មុខរបរ ជាងជួសជុលម៉ាស៊ីននៅក្នុងរោងចក្រយីហោចេសិន ស្នាក់នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ មានស្រុកកំណើត នៅភូមិខ្ចារអំពិល ឃុំបារាយ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
ប្តីអភ័ព្ទ បានរៀបរាប់ប្រាប់សមត្ថកិច្ចថា គាត់បានរៀបការ ជាមួយ ប្រពន្ធរបស់គាត់ អស់រយៈពេល ៧ឆ្នាំមកហើយ ដោយមានកូនស្រី អាយុ២ឆ្នាំម្នាក់ ជាចំណងដៃ ប៉ុន្តែគាត់ជាអ្នកបើក រថយន្តរត់ឈ្នួល ពីខេត្តកំពង់ស្ពឺ មកភ្នំពេញ ឡើងចុះៗមិនសូវបាន នៅជាមួយប្រពន្ធជាប់លាប់ទេ ដេកនៅតាមខេត្តច្រើន ជាង។
ប្តីរងគ្រោះបាននិយាយបន្តទៀតថា មួយរយៈពេលនេះ ប្រពន្ធរបស់គាត់ ខុសប្លែកពីមុន ធ្វើឲ្យគាត់សង្ស័យថា លួចសហាយ តែមិនមាន ភស្តុតាងគ្រប់គ្រាន់ ទើបនៅយប់កើតហេតុ ប្អូនថ្លៃរបស់គាត់ បានឃើញប្រពន្ធនាំប្រុសស្នេហ៍ ចូលទៅក្នុងបន្ទប់ តាំងពីម៉ោង៧យប់ ក៏បានទូរស័ព្ទ ទៅប្រាប់រូបគាត់ ដឹងរឿងហើយ ក៏បានបើករថយន្ត ចេញពីខេត្តកំពង់ស្ពឺ មកទាំងយប់ ។ ពេលមកដល់ មិនបានធ្វើអ្វីទេ បានទៅប្តឹងមេភូមិ ដំណាក់ធំ១ ឲ្យជួយអន្តរាគមន៍ ទើបលោកមេភូមិ រាយការណ៍ទៅ សមត្ថកិច្ចចុះមកដល់ បន្ទប់ជួល គោះទ្វារ មួយសន្ទុះ ទើបស្រ្តីជាប្រពន្ធ បានបើកទ្វារចេញមក ធ្វើដូចជាអត់ដឹងរឿងអីទេ ដោយស្លៀករ៉ូបពេលយប់ ចំណែកប្រុសសហាយ បានរត់ចូល ក្នុងបន្ទប់ទឹក ទាំងខ្លួន អក្រាតកាយ តែភ្លាមៗនោះ ស្រ្តីជាប្រពន្ធ បានបោះកន្សែង ទៅឲ្យសហាយរុំខ្លួន ចេញមកស្លៀកពាក់ ពេលដែលប្តីដើររកឃើញ នៅក្នុងបន្ទប់ទឹក ។
ក្រោយចាប់ភស្តុតាងបានហើយ បុរសជាប្តី មិនប្រើអំពើហិង្សាទៅលើសហាយនោះទេ ដោយឲ្យអាជ្ញាធរមូលដ្ឋានជាអ្នករកយុត្តិធម៌ ចំណែកប្រពន្ធ បានស្រែកយំ សំពះអង្វរ ប្តីថា រូបគាត់ឈប់ ធ្វើអីចឹងទៀតហើយ។ បុរសជាប្តីបានសុំឲ្យ សមត្ថកិច្ច ជួយអន្តរាគមន៍ សុំលែងលះគ្នា ហើយប្រគល់កូនស្រី អាយុ២ឆ្នាំ ទៅឲ្យប្រពន្ធ និងសុំចែក ទ្រព្យសម្បត្តិពាក់កណ្តាលម្នាក់ ធ្វើម៉េច បើគេអស់ចិត្តពីគាត់ហើយ ៕
No comments:
Post a Comment