Monday, August 22, 2016

សម្តេចតេជោ ហ៊ុន សែន កំពុងធ្វើដំណើរពីភ្នំពេញឆ្ពោះទៅកាន់ខេត្តត្បូងឃ្មុំ និងកំពង់ចាម

(ភ្នំពេញ)៖ នៅប៉ុន្មាននាទីមុននេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានឲ្យដឹងតាមរយៈ Facebook ថា សម្តេចកំពុងធ្វើដំណើរពីភ្នំពេញឆ្ពោះទៅ កាន់ខេត្តត្បូងឃ្មុំ និងកំពង់ចាម ដើម្បីពិនិត្យមើលសមិទ្ឋផលជាតិ និង ចុះសួរសុខទុក្ខមន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធនៅតាមខេត្ត។
សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងនៅលើ Facebook របស់សម្តេចយ៉ាងដូច្នេះថា «នៅព្រឹកថ្ងៃទី២៣ ខែសីហា នេះ ខ្ញុំកំពុងធ្វើដំណើរពីភ្នំពេញឆ្ពោះទៅកាន់ ខេត្តត្បូងឃ្មុំ និងកំពង់ចាម ដើម្បីពិនិត្យមើលសមិទ្ឋផលជាតិ និង ចុះសួរសុខទុក្ខមន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធនៅតាមខេត្ត។ ទន្ទឹមនឹងនេះ ខ្ញុំនឹងពិនិត្យនិងដោះស្រាយបញ្ហាប្រឈមមួយចំនួនជូនប្រជាពលរដ្ឋយើងផងដែរ។
សូមអភ័យទោស ប្រសិនបើខ្ញុំមិនបានចុះសួរសុខទុក្ខបងប្អូន និងក្មួយៗ ចៅៗ គ្រប់ទីកន្លែង អាស្រ័យដោយពេលវេលាតិច និងធ្វើដំណើរផ្លូវឆ្ងាយផង។ សូមជូនពរជនរួមជាតិជួបតែសំណាងល្អគ្រប់ៗគ្នា និងសូមជូនពរក្មួយៗ ចៅៗ សិស្សានុសិស្សប្រឡងសញ្ញាបត្រទុតិយភូមិបានជាប់ទាំងអស់គ្នានៅថ្ងៃនេះ»៕

No comments:

Post a Comment