Monday, August 1, 2016
សម្តេចតេជោ ហ៊ុន សែន ប្តឹងទារសំណងពីលោក សម រង្ស៊ី និងលោកស្រី ថាក់ ឡានី ម្នាក់១០០រៀល
រាជធានីភ្នំពេញ ៖ យោងតាមលោក គី តិច មេធាវីការពារក្តីឲ្យសម្តេចតេជោ ហ៊ុន សែន ដែលប្រាប់អ្នកកាសែត នៅខាងក្រៅសាលាដំបូងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៦ នេះ ខណៈលោកបានដាក់ពាក្យប្តឹងលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដែលបានសរសេរនៅលើទំព័រហ្វេសប៊ុកចោទរដ្ឋាភិបាលថា ជាអ្នករៀបចំសម្លាប់លោកបណ្ឌិត កែម ឡី និងអ្នកស្រី ថាក់ ឡានី ដែលចោទសម្តេច ហ៊ុន សែន ថា ជាអ្នកសម្លាប់លោក កែម ឡី ។លោកមេធាវីបានអោយដឹងបន្តថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានទារសំណងជំងឺចិត្តពីលោក សម រង្ស៊ី និងលោកស្រី ថាក់ ឡានី សមាជិកព្រឹទ្ឋសភាមកពីគណបក្សសមរង្ស៊ី ក្នុងម្នាក់ៗចំនួន១០០រៀល ដោយសារតែសម្តេចមិនចង់បានប្រាក់អ្វីនោះឡើយ តែសម្តេចចង់បានតែការបញ្ជាក់ពីភាពស្អាតស្អំតែប៉ុណ្ណោះ ៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment