ភ្នំពេញ៖ វាជារឿងមួយមិនគួរឲ្យជឿ ខណៈពេលតារាស្រី ជេស៊ីកា កំពុងថតឈុតមួយ ក្នុងរឿង «រាជបុរី Comeback »ស្រាប់តែថតចេញមនុស្សអត់ក្បាល នៅគេងក្បែរនាង ដែលតាមការពិតទៅ ឈុតនោះ គឺនាងគេងលើគ្រែ ម្នាក់ឯងប៉ុណ្ណោះ។
បើតាមការរៀបរាប់តាមហ្វេសប៊ុក លោក ហួរ សុផល ដែលជាម្ចាស់ផលិតកម្ម បានសរសេរថា «សូមជួយវិភាគទាំងអស់គ្នា នេះជាការពិត ជឿ ឬមិនជឿ រឿងកើតឡើង នៅពេលដែលកំពុងថតរឿង រាជ បុរី នៅឈុតបុរីស្លាប់ នៅម៉ោង ៩ យប់ ថតនៅថ្ងៃទី២១ ខែ២ ២០១៧ ពេលដែលក្រុមការងារ យករូបមើលទើបបានដឹងការពិត គួរឲ្យព្រឺរោមមែនទែន សំខាន់តួឯកស្រី ជេស៊ីកា ភ័យយំពេក ឥឡូវឈឺហើយ»។
ក្នុងនោះ ក៏មានអ្នកលេងបណ្តាញសង្គមជាច្រើននាក់ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយពួកគេ ក៏បានមើលឃើញ ដូចលោក ហួរ សុផល បានសរសេររៀបរាប់ក្នុងហ្វេសប៊ុកផងដែរ ដែលឃើញមនុស្សអត់ក្បាល គេងជិតកញ្ញា ជេស៊ីកា មែន ហាក់ដូចជាគេងបែរខ្នង និងអង្គុញជើងទៀតផង៕ ចុះប្រិយមិត្តយល់ឃើញយ៉ាងណាដែរ?
កំណត់ហេតុខ្មែរឡូត៖
No comments:
Post a Comment