រតនគិរី៖ កម្លាំងគណបញ្ជាការ ឯកភាពក្រុងបានលុង នៅវេលាម៉ោង៨៖១០នាទីព្រឹក ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៧ នេះបានស្ទាក់ចាប់ រថយន្តសាំយ៉ុងពណ៌ស ពាក់ស្លាកលេខព្រៃវែង2A-0329 ដឹកឈើប្រណិតពេញ ខណៈកំពុងធ្វើដំណើរ លើកំណាត់ផ្លវជាតិលេខ៧៨ ចេញពីទីរួមក្រុងបានលុង ឆ្ពោះទៅប្រទេសវៀតណាម។
បន្ទាប់ពីស្ទាក់ចាប់រថយន្ត ដឹកឈើនេះបានបញ្ជូនភ្លាមៗ ប្រគល់ឲ្យខណ្ឌរដ្ឋបាលព្រៃឈើ។ចំណែកឯចំនួនឈើប្រណិត មិនទាន់ដឹងទូរលេខ ពិតប្រាកដនៅឡើយទេ ហើយម្ចាស់រថយន្តដឹកឈើ ក៏មិនទាន់ដឹងអត្តសញ្ញាណដែរ ។
ទន្ទឹមករណីចាប់រថយន្ត ដឹកឈើនេះដែរ មជ្ឈដ្ឋានប្រជាពលរដ្ឋ និងមន្ត្រីរាជការក្នុងខេត្តរតនគិរី មានមតិលើកឡើងស្រដៀងគ្នាថា សូមឲ្យសមត្ថកិច្ចជំនាញ ចាត់ការតាមច្បាប់ ឲ្យបានតឹងរឹងផង ព្រោះពួកគាត់តែងសង្កេតឃើញ កន្លងមកមិនទាន់បាន មួយដង្ហើមចង្រិតផងឃើញរថយន្ត ដែលចាប់ទៅដឹក បទល្មើសព្រៃឈើដដែល៕
ប្រភព ៖ ដើមអម្ពិល
No comments:
Post a Comment