ភ្នំពេញ៖ កាលពីប៉ុន្មានម៉ោងមុននេះ នៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់ អតីតតារាចម្រៀង លោក ឃុំ ប៉ុណ្ណាដែត ដែលត្រូវជាស្វាមីរបស់អ្នកនាង យក់ ថិតរដ្ឋាបានបង្ហោះរូបភាពបង្ហាញពីលិខិតសុំលាឈប់មួយច្បាប់ របស់អ្នកនាង យក់ ថិតរដ្ឋា ដែលបានផ្ញើទៅកាន់ លោកអគ្គនាយក នៃផលិតកម្ម រស្មីហង្សមាស ជាមួយនឹងសារមួយ ដែលមានអត្ថន័យថា៖
«អារម្មណ៏មួយដ៏សែនពិបាក អរគុណចំពោះក្រុមការងារ ដូចជា លោកគ្រូភ្លេង អ្នកនិពន្ធ ទំនុកច្រៀង អ្នកដឹកនាំសំដែង ក្រុមបច្ចេកទេស និង ថ្នាក់ដឹកនាំទាំងអស់ របស់ផលិតកម្ម ហង្សមាស ដែលបានយកចិត្តជួយជ្រោមជ្រែងដល់ ភរិយាខ្ញុំបាទ ( អ្នកនាង យក់ ថិតរដ្ឋា ) ក្នុងរយៈពេលជិត ៥ ឆ្នាំភរិយាខ្ញុំពិតជាបានទទួលនូវបទពិសោធន៏ល្អៗ និងអនុស្សាវរីយ៏ល្អៗជាច្រើនដែលមិនអាចបំភ្លេចបាន ។
ការស្នើសុំលាឈប់នេះ គឺដោយសារមានធុរៈផ្ទាល់ខ្លួនដើម្បីបំពេញ ហើយការចាកចេញមួយនេះយើងខ្ញុំសង្ឃឹមថា រវាងយើងខ្ញុំ និងក្រុមការងារទាំងអស់ ជាពិសេសគឺថ្នាក់ដឹកនាំសំខាន់ៗ គឺពួកយើងនៅតែរាប់អាន និងជួយយកអាសារគ្នា ក្នុងនាមជាខ្មែរដូចគ្នា ក៏សង្ឃឹមថាថ្ងៃណាមួយយើងនឹងអាចរួមការងារជាមួយគ្នាបន្តទៀត ទោះជាក្នុងរូបភាពណាក៏ដោយ មួយវិញទៀតក្នុងនាមខ្ញុំជាស្វាមី អ្នកនាង យក់ ថិតរដ្ឋា សូមមេត្តាអភ័យទោសរាល់ពាក្យពេចន៍ទាំងឡាយ បើមានការលើសលោះ ដោយប្រការណាមួយ ។ ជាចុងក្រោយសូមជូនពរ ដល់បងប្អូនទាំងអស់ និង ក្រុមហ៊ុន ហង្សមាស មានសុខភាពល្អ អរគុណ ។ ឃុំ ប៉ុណ្ណាដែត»។
យ៉ាងណាមិញ ទាក់ទងទៅនឹងការសម្រេចចិត្តដើរចេញពីផលិតកម្ម របស់អ្នកនាង យក់ ថិតរដ្ឋានេះផងដែរ បានធ្វើឲ្យអ្នកគាំទ្រជាច្រើនជឿជាក់ថា មូលហេតុដែលនាងសម្រេចចិត្តលាឈប់នេះ គឺដោយសារតែអ្នកនាងមានការអាក់អន់ស្រពន់ជាខ្លាំងចិត្តជាមួយនឹងក្រុមហ៊ុន ដែលមិនបានផ្តល់ភាពសំខាន់ និងការយកចិត្តទុកដាក់មកលើរូបនាង ទាំងដែលនាងក៏ជាតារាចម្រៀងជើងចាស់ មានប្រជាប្រិយមួយរូប និងបានឈរជើងនៅក្រោមទ្រនំផលិតកម្ម ហង្សមាសនេះ អស់រយៈពេលជាង៥ឆ្នាំមកហើយដែរ ប៉ុន្តែហាក់បីដូចជា មិនមានផ្លែផ្កាឬទទួលបានការយកចិត្តទុកដាក់ណាមួយពីក្រុមហ៊ុន ដូចអ្វីដែលនាងធ្លាប់បានរៀបរាប់នៅលើបណ្តាញសង្គមកន្លងមកនេះ៕
កំណត់ហេតុខ្មែរឡូត៖
No comments:
Post a Comment