ភ្នំពេញ៖ ជាទូទៅ ខ្មែរឡូត ធ្លាប់តែចុះផ្សាយពីរូបសម្រស់ស្រស់សង្ហា និងស្រស់សោភារបស់ខ្សែរាជវង្សនៃប្រទេសដទៃៗ ក៏ដូចជា ទាក់ទងទៅនឹង រូបសម្រស់ដ៏ស្រស់សង្ហា របស់ព្រះរាជបុត្រប្រចាំប្រទេសប៊្រុយនេជាដើម។
ដោយឡែក ថ្ងៃនេះផងដែរ ខ្មែរឡូត ក៏សូមបង្វែរអារម្មណ៍ប្រិយមិត្ត ងាកមកចាប់អារម្មណ៍ ពីសម្រស់របស់សាច់សាលោហិតនៃខ្សែរាជវង្ស របស់ប្រទេសយើងវិញម្តង និងចែករំលែក ទៅកាន់ប្រិយមិត្តដែលជាពិសេសគឺស្រទាប់យុវវ័យជំនាន់ក្រោយនេះតែម្តង ដែលពួកគាត់មិនសូវបានស្គាល់ច្រើនពី សាច់សាលោហិតនៃរាជវង្សខ្មែរ។
សូមណែនាំប្រិយមិត្តទាំងអស់គ្នា ឲ្យស្គាល់ ពីអ្នកអង្គម្ចាស់ក្សត្រិយ៍ នរោត្តម ពង្សសូរិយាដែលទ្រង់គឺជាបុត្រីរបស់ សម្តេច ព្រះមហិស្សរា នរោត្តម ចក្រពង្ស ជាមួយអ្នកម្នាង Moniren និងត្រូវជា ព្រះភាគិនេយ្យា (ក្មួយស្រី)នៃព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រមទាំងត្រូវជាព្រះរាជនត្តា (ចៅស្រី) របស់ព្រះបាទសម្តេច នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋផងដែរ។
ដោយក្នុងនោះយើងឃើញថា អ្នកអង្គម្ចាស់ក្សត្រិយ៍ នរោត្តម ពង្សសូរិយា ទ្រង់ពិតជាមានរូបសម្រស់ស្រស់ស្អាតខ្លាំងមែនទែន មិនចាញ់អ្នកអង្គម្ចាស់ក្សត្រិយ៍នៃប្រទេសផ្សេងៗឡើយ ដែលជាពិសេសនោះគឺ ទ្រង់ថែមទាំងមានព្រះជន្មនៅក្មេងថែមទៀតផង៕
ដូចនេះបើចង់ដឹងថាទ្រង់ សម្រស់ស្រស់ស្អាតប៉ុណ្ណា ទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖
ប្រភព៖ Royal du Cambodge
No comments:
Post a Comment