រាជធានីភ្នំពេញ៖ មានការរិះគន់តៗគ្នាជាច្រើនបន្តបន្ទាប់ហូរហែរ លើសកម្មភាពរបស់បុរសម្នាក់ ដែលបានប្រើជំពាមកាំស៊ូ បាញ់សត្វក្ងោកដ៏សែនស្លូតចំនួន១ក្បាល ក្នុងចំណោមសត្វ៤ក្បាល ដែលហោះហើរទុំលេងលើដំបូលផ្ទះប្រជាពលរដ្ឋ នៅក្នុងភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ បានចូលមកសារភាពហើយ នៅម៉ោង១២ថ្ងៃទី១៦ ខែមករា នៅចំពោះមុខអាជ្ញាធរសង្កាត់ និងមន្ត្រីអភិរក្សសត្វព្រៃ ។
បុរសដែលប្រព្រឹត្តិអំពើមិនគម្បីខាងលើមានឈ្មោះ ខេង ពៅ អាយុ៦៥ឆ្នាំ មានទីលំនៅ ភូមិទ្រា២ សង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ រូបគេបានឆ្លើយសារភាពមុខអាជ្ញាធរថា ខ្លួនពិតជាបានបាញ់សម្លាញ់សត្វក្ងោកខាងលើពិតប្រាកដមែន ហើយក្រោយពេលបាញ់សម្លាញ់ហើយនោះ ខ្លួនបានយកសត្វខាងលើ ទៅចំអិនធ្វើជាម្ហូបយ៉ាងឆ្ញាញ់ពិសារអស់ទៅហើយ បន្សល់ទុកតែរោមក្ងោកបីបួនសសៃ ជាភ័ស្ដុតាងតែប៉ុណ្ណោះ ។
ការចូលឆ្លើយមកសារភាពបន្តថា ខ្លួនបានប្រព្រឹត្តិកាលពីល្ងាចថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៧ បន្ទាប់ពីមានបណ្តាញសង្គមចុះផ្សាយព្រោងព្រាតពីរូបខ្លួន ព្រមទាំងចោទថា ជាជនជាតិវៀតណាមទៀតផង ប៉ុន្តែពុំមែននោះទេ រូបខ្លួនគឺជាជនជាតិខ្មែរ ។
យ៉ាងណាមិញរូបគេបានទទួលស្គាល់នូវកំហុសដែលបានប្រព្រឹត្តិ ដូច្នេះអាជ្ញាធរបានធ្វើការអប់រំណែនាំដល់គេ ឈប់បន្តសកម្មភាពបែបនេះទៀត ប្រសិនបើយើងឃើញមានសត្វព្រៃ ឬបក្សាបក្សី យើងគួរគម្បីធ្វើការរាយការណ៍ជូនមកសមត្ថកិច្ចមូលដ្ឋាន ដើម្បីអាជ្ញាធរមូលដ្ឋានធ្វើការទំនាក់ទំនងទៅកាន់មន្ត្រីអភិរក្ស ឬជំនាញពាក់ព័ន្ធអោយមកទទួលយកពពួកសត្វទាំងនេះ ទៅប្រលែងនៅទីវាល សមរម្យសម្រាប់ស្របតាមលក្ខណៈជីវសាស្ត្ររបស់ពួកវា ជៀសវៀងការបាញ់សម្លាប់ដូចសកម្មភាពបែបនេះ វាអាចធ្វើអោយហិនហោចនូវប្រភេទសត្វធម្មជាតិរបស់ប្រទេសយើង ៕
ប្រភព ៖
No comments:
Post a Comment