រាជធានីភ្នំពេញ ៖ យុវជន៤នាក់ចូលក្លឹបផឹកស៊ីរាំកម្សាន្តឈ្លោះប្រកែកគ្នា ត្រូវសន្តិសុខយាមនៅក្នុងក្លឹបមីតណាយ វាយទក់សាច់ ហើយចាប់បញ្ជូនទៅក្រសួងមហាផ្ទៃ។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩ និង៣០នាទីយប់ថ្ងៃទី១១ ខែមករា នៅចំណុចក្លឹបមីតណាយ តាមផ្លូវវេងស្រេង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ប្រភពព័ត៌មានពីជនបង្ក និងភ្ញៀវដែលចូលទៅរាំកម្សាន្តនៅក្នុងក្លឹបខាងលើបានឲ្យដឹងថា មុនពេលកើតហេតុពួកគេមានគ្នា៤នាក់ បានចូលទៅផឹកស្រានិងរាំកម្សាន្ត ក៏បានឈ្លោះប្រកែកជាមួយជនមួយក្រុមទៀតក៏ត្រូវសន្តិសុខយាមក្នុងក្លឹបចាប់វាយបណ្តាលឲ្យពួកគេរងរបួសធ្ងន់ទាំង៤នាក់ ហើយបានចាប់ឃាត់ខ្លួនបញ្ជូនទៅក្រសួងមហាផ្ទៃ ព្រោះម្ចាស់ក្លឹបខាងលើផ្កាយមួយនៅក្រសួងមហាផ្ទៃ។
ទោះបីជាសមត្ថកិច្ចមូលដ្ឋានចុះទៅអន្តរាគមន៍យ៉ាងណា ក៏ថៅកែក្លឹបមិនបានប្រគល់ឲ្យសមត្ថកិច្ចមូលដ្ឋានយកទៅសួរនាំនៅប៉ុស្តិ៍ឡើយ។ ចំណែកតំណាងខាងក្លឹបមីតណាយបានឲ្យដឹងថា ជនបង្កបានចូលទៅផឹកស៊ីនៅក្នុងក្លឹបវាយតប់គ្នាបង្កភាពរញ៉េរញ៉ៃ និងវាយបំផ្លាញរបស់ក្នុងក្លឹបទើបត្រូវឃាត់ខ្លួនបែបនេះ។ ក្រោយពេលកើតហេតុយុវជនទាំង៤នាក់ ត្រូវបានម្ចាស់ក្លឹបនាំទៅកាន់ក្រសួងមហាផ្ទៃ ដើម្បីធ្វើការដោះស្រាយ ៕
No comments:
Post a Comment