Tuesday, September 6, 2016

មានការបំផ្ទុះគ្រាប់បែកនៅសង្កាត់បឹងកេងកង៣ ខណ្ឌចំការមន, របាយការណ៍បឋមមនុស្ស ៣នាក់រងរបួស

BREAKING NEWS: មានការបំផ្ទុះគ្រាប់បែកនៅសង្កាត់បឹងកេងកង៣ ខណ្ឌចំការមន, របាយការណ៍បឋមមនុស្ស ៣នាក់រងរបួស

LINE it!
អង្គារ ០៦ កញ្ញា, ២០១៦ ២០:៣៧
(ភ្នំពេញ)៖ មានការបំផ្ទុះគ្រាប់បែកនៅតាមបណ្តោយផ្លូវលេខ១៦៣ ក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌចំការមន នៅមុននេះបន្តិច (ម៉ោង ១៩៖៤០នាទី)។ សេចក្តីរាយការណ៍បឋមការបំផ្ទុះនេះ បណ្តាលឲ្យមនុស្សរបួស ៣នាក់ និងបែកកញ្ចក់រថយន្តជាច្រើនទៀត។
រថយន្តសង្រ្គោះបន្ទាន់ជាច្រើនគ្រឿង ត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុ ខណៈដែលផ្លូវលេខ១៦៣ ត្រូវបានសមត្ថកិច្ចបិទចរាចរណ៍ផងដែរ។
ស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក ជួន សុវណ្ណ បានចុះទៅដល់កន្លែងកើតហេតុនៅម៉ោង ៨យប់នេះ។
គេនៅមិនទាន់ដឹងពីមូលហេតុ នៃការបំផ្ទុះគ្រាប់បែកនេះនៅឡើយទេ។
UPDATE: សមត្ថកិច្ចមិនទាន់អាចបញ្ជាក់ពីមូលហេតុ នៃការបំផ្ទុះគ្រាប់បែកនេះនៅឡើយទេ រង់ចាំការស្រាវជ្រាវ និងសួរនាំជនរងគ្រោះសិន។
តាមសេចក្តីរាយការណ៍ គ្រាប់បែកនេះ ត្រូវបានជនដៃដល់ ដាក់បំផ្ទុះក្រោយរថយន្ត រួចហើយផ្ទុះតែម្តង ហើយអ្នករងរបួសនោះ គឺអ្នកដំណើរតាមផ្លូវ ដោយឡែកអ្នកបើកថយន្ត បានរួចពីសេចក្តីស្លាប់។
បោកគ្រាប់បែកគិតត្រឹមម៉ោង ២១៖១០នាទី៖ របួស៣នាក់ បុរសជនជាតិវៀតណាមម្នាក់ ឥណ្ឌាម្នាក់ នារីជនជាតិខ្មែរម្នាក់ ខូចរថយន្ត៣គ្រឿង, សមត្ថកិច្ចកំពុងតាមចាប់ជនដៃដល់

No comments:

Post a Comment