Friday, September 16, 2016

លើសប្រែតទៀត! អាមួយនេះ ចាប់យាយ៨៦ឆ្នាំ​រំលោភ

សុក្រ ១៦ កញ្ញា, ២០១៦ ១៤:៣៩
ខេត្ត​កណ្តាល ៖ សេចក្តីរាយការណ៍បឋមឱ្យ​ដឹងថា ករណី​ព្រៃផ្សៃមួយទៅលើ​លោកយាយ​អាយុ​៨៦ឆ្នាំម្នាក់ ត្រូវ​ជន​អគតិ​ប៉ង​ចាប់​រំលោភ តែមិនបានសម្រេច​ ព្រោះត្រូវលោកយាយ​ស្រែក តែ​ជននោះ​ក៏បានប្រើ​អំពើហិង្សា​វាយទៅលើ​លោកយាយ​ បណ្តាលឱ្យ​រងរបួស​យ៉ាងដំណំ ​ដែលហេតុការណ៍នេះ​ កើត​ឡើង​កាលពីវេលា​ម៉ោង១១យប់​​ថ្ងៃ​ទី​១៥ ​កញ្ញា ​២០១៦ ​ ។
ប្រភពឱ្យដឹងថា លោកយាយ​​រង​គ្រោះ ​អាយុ​៨៦​ឆ្នាំ (របួសពេញខ្លួន) រីឯជនសង្ស័យ​​ឈ្មោះ​ប៊ុ​ង ធឿ​ន​ អាយុ​៣៨​ឆ្នាំ ​មុខរបរ​មិន​ពិត​ប្រាកដ (​ឃាត់ខ្លួនភ្លាមៗ) ។
ប្រភពបន្តថា កាលពីក្បាលល្ងាចថ្ងៃដដែល ​​ជនសង្ស័យឈ្មោះ​ប៊ុ​ង ធឿ​ន ដើរ​​​​ចូល​​​ភូមិ​ល្វា​ទោង ដោយ​សភាព​​ស្រ​វឹង​ជោក​ជាំ​ ​ហើយ​​​ពេល​ឃើញ​ក្មេង​ស្រី​ៗ​​ក៏​ដេញចាប់ តែ​ត្រូវ​អ្នក​ភូមិ​ដេញ​វាយ​ ពេល​នោះ​ជនសង្ស័យ​ក៏​រត់​បាត់​ទៅ ។ លុះ​​ដល់​ម៉ោង១១យប់ (ម៉ោង​កើតហេតុ) ជនសង្ស័យ​រូបនេះបាន​ចូល​ទៅ​ក្នុងផ្ទះ​​លោកយាយ ក៏​ចាប់​ស្រាតសារុងសុំរួមរ័ក ​ហើយ​​ត្រូវលោកយាយ​រើ​បំរះ​​​​ស្រែក​ឱ្យ​​អ្នក​ភូមិ​នៅ​ក្បែរ​នោះ​​ជួយ​ភ្លាម​ៗ ​។
ពេល​នោះ ជនសង្ស័យ​ក៏​​​វាយ​ទៅ​លើ​​លោក​យាយបណ្ដាល​ឱ្យ​រ​ងរ​បួស​ជា​ច្រើន​កន្លែង ។ បន្ទាប់​មក ត្រូវ​​ប្រជាពលរដ្ឋ​ដែល​នៅ​ក្បែរ​នោះ​បានឮ​សំឡេង​ស្រែកឱ្យ​ជួយ ។ ​ពេល​នោះពួក​គាត់ ​ក៏​ចុះពីលើផ្ទះ​ទៅ​មើល​ ស្រាប់តែ​ឃើញ​ជនសង្ស័យ​កំពុង​វាយ​​លោក​យាយ​ឃើញ​ដូច្នេះ ពួក​គាត់​ក៏​ចូល​ទៅ​ចាប់​ជនសង្ស័យ​ចង​ទុក​ រួចរាយការណ៍​មក​សមត្ថកិច្ច​ប៉ុស្ដិ៍តែម្តង ។​
ប្រភព ៖ កោះសន្តិភាព

No comments:

Post a Comment