Thursday, September 22, 2016

កូរ៉េខាងជើងព្រមានកំទេច រដ្ឋធានីសេអ៊ូល និងកោះហ្គាំ ឲ្យក្លាយទៅជាផេះ ជាការឆ្លើយតបទៅនឹងការឌឺដងរបស់អាមេរិក និងកូរ៉េខាងត្បូង


(ព្យុងយ៉ាង)៖ យោធាប្រទេសកូរ៉េខាងជើងបានព្រមានពី «សកម្មភាពតបតយោធា» របស់ខ្លួនប្រឆាំងទៅនឹង សកម្មភាពយោធារបស់អាមេរិក និងកូរ៉េខាងត្បូង ជាពិសេសការបញ្ជូនយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ B-1B របស់អាមេរិក មកកាន់កូរ៉េខាងត្បូង។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច នាយប់ថ្ងៃព្រហស្បតិ៍ ទី២២ ខែកញ្ញា ឆ្នាំ២០១៦។
អ្នកនាំពាក្យយោធាកូរ៉េខាងជើង បានហៅទង្វើខាងលើថា ជាការឌឺដងបែបយោធាប្រឆាំង នឹងកូរ៉េខាងជើង ហើយបាននិយាយថា ការឌឺដងនេះបានជម្រុញឲ្យស្ថានការណ៍នៅឧបទ្វីបកូរ៉េ ឈានទៅដល់ដំណាក់កាលនៃសង្រ្គាមនុយក្លេអ៊ែរ ដែលមិនអាចគ្រប់គ្រងនិងស្រោចស្រង់ឡើងវិញបាន។
សេចក្តីថ្លែងការណ៍ ដែលត្រូវបានចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានគំរាមថា គ្រាប់នុយក្លេអ៊ែររបស់យោធាកូរ៉ខាងជើង មានសមត្ថភាពអាចនឹងកំទេចទាំងស្រុងនូវរដ្ឋធានីសេអ៊ូល នៃប្រទេសកូរ៉េខាងត្បូងឲ្យក្លាយទៅជាផេះបាន។ លើសពីនេះទៀត កូរ៉េខាងជើងបានធ្វើការព្រមានថែមទៀតថា «ប្រសិនបើពួកគេ (អាមេរិក-កូរ៉េខាងត្បូង) នៅតែបង្កើនការឌឺដងមកលើកូរ៉េខាងជើង ដោយបន្តចល័តយន្តហោះ B-1B នៅលើដែនអាកាសឧបទ្វីបកូរ៉េទៀត យោធាកូរ៉េខាងជើងធានាថា នឹងសម្អាតកោះហ្គាំចេញផ្ទៃផែនដី»
គួរបញ្ជាក់ថា អាមេរិកបានចល័តយន្តហោះដ៏មានអនុភាព B-1B ដែលមានសមត្ថភាពទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ ចំនួនពីរលើករួចមកហើយនៅលើដែនអាកាសប្រទេសកូរ៉េខាងត្បូង ក្នុងគោលបំណងសំញ៉ែងសាច់ដុំកងកម្លាំងយោធារបស់ខ្លួននិងកូរ៉េខាងត្បូង បន្ទាប់ពីកូរ៉េខាងជើងបានធ្វើការបំផ្ទុះគ្រាប់នុយក្លេអ៊ែរជាលើកទីប្រាំ ដែលមានឥទ្ធិពលខ្លាំងក្លាជាងលើកមុនៗ ដោយជោគជ័យ៕

នៅព្រឹកថ្ងៃនេះ ! ជាថ្ងៃដែលព្រះអាទិត្យរះចំកណ្តាលកំពូលប្រាង្គប្រាសាទអង្គរវត្ត! ភ្ញៀវទេសចរជាតិ-អន្តរជាតិ ជាច្រើនកំពុងរង់ចាំមើលព្រឹត្តិការណ៍ដ៏កម្រនេះ

(សៀមរាប)៖ នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦ ដែលជាថ្ងៃដែលមានព្រឹត្តិការណ៍ព្រះអាទិត្យរះចំកណ្តាល នៃកំពូលប្រាង្គប្រសាទអង្គរវត្តនេះ មានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិជាច្រើនកំពុងរង់ចាំមើលនូវព្រឹត្តិការណ៍ដ៏កម្រនេះ។
អ្នកស្រាវជ្រាវបុរាណវិទ្យា បានពន្យល់ថា បាតុភូតនេះ មិនមែនជាអព្ភូតហេតុចៃដន្យនោះឡើយ គឺជាការកើតឡើងដោយការគុណគូរយ៉ាងច្បាស់លាស់តាមតារាសាស្រ្ត ពីស្ថាបត្យករខ្មែរក្នុងសម័យអង្គរ។ បើតាមអ្នកបុរាណវិទ្យា បានឲ្យដឹងថា ព្រឹត្តិការណ៍នេះ កើតមានចំនួនពីរដង ក្នុងមួយឆ្នាំ។
ហេតុអ្វីបានជាមានព្រឹត្តិការណ៍នេះកើតឡើង? តើមានអ្វីពាក់ព័ន្ធនឹងសំណង់ស្ថាបត្យកម្មអង្គរវត្ត?
ព្រឹត្តការណ៍ដ៏មហស្ចារ្យនេះ ត្រូវបានអ្នកជំនាញ លោក អ៊ឹម សុខរិទ្ធី អ្នកស្រាវជ្រាវបុរាណវិទ្យា និងជាអនុប្រធានមជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវ និងតម្កល់ឯកសារអង្គរ នៃអាជ្ញាធរជាតិអប្សរា បានពន្យល់តាមបែបជំនឿ និងបច្ចេកវិទ្យាវិទ្យាសាស្រ្តពាក់ព័ន្ធ ដូចតទៅ៖
ចំណេះដឹងសិក្សាអំពី ព្រះអាទិត្យរះឡើងតាមកំពូលប្រាង្គកណ្តាល នៃប្រាសាទអង្គរវត្តនេះ មិនមែនជារបកគំហើញថ្មីនោះទេ តែជាបទសិក្សា ដែលអ្នកស្រាវជ្រាវធ្លាប់បានធ្វើឡើងជាបន្តបន្ទាប់ខ្លះៗមកហើយ ហើយបទសិក្សានេះ គឺស្វែងយល់អំពីទំនាក់ទំនងរវាងសំណង់ស្ថាបត្យកម្មបុរាណ និងតារាសាស្ត្រ ដើម្បីបញ្ជាក់ថា វាមិនមែនជាការចៃដន្យ ឬ ជាអព្ភូតហេតុអ្វីនោះទេ តែនេះជាការដឹងជាមុនផ្នែកតារាសាស្រ្តនៃអ្នកប្រាជ្ញបុរាណ ដែលដឹកនាំកសាងប្រាសាទអង្គរវត្ត។
លោក អ៊ឹម សុខរិទ្ធី បានពន្យល់តាមបែបជំនឿខ្មែរបុរាណថា អ្នកប្រាជ្ញបុរាណបានរៀបចំអង្គរវត្ត ស្នងឲ្យរូបភាពបង្រួមរបស់ចក្រវាទ្ប នៅលើផែនដីតាមទម្រង់រូបវន្ត ដូចជាការរៀបចំឲ្យមានមហាសមុទ្រ និងជួរភ្នំព័ទ្ធជុំវិញ មានទ្វីបទាំងបួននៅក្នុងចក្រវាទ្ប និងភ្នំព្រះសុមេរុនៅចំកណ្តាល ព្រមទាំងដំណើរវិវត្តន៍របស់ចក្រវាទ្បជាដើម។ តាមក្បួនតារាសាស្ត្ររបស់ឥណ្ឌា អំពីអាយុកាលរបស់ចក្រវាឡ បានបែងចែកចក្រវាឡជា ៤យុគ បន្តបន្ទាប់គ្នា (យុគ គឺជាវដ្តសង្សារនៃចក្រវាឡទាក់ទងនឹងការកើត វិវត្តន៍ និងបាត់បង់ទៅវិញ ចន្លោះនៃយុគនីមួយៗមានអន្តរកាលមួយ ទើបកើតជាយុគថ្មីមួយទៀត)។
អ្នកស្រាវជ្រាវបុរាណវិទ្យារូបនេះបន្ដថា មួយវដ្តនៃចក្រវាឡមាន ៤យុគ ដែលស្មើនឹង ៤,៣២០,០០០ឆ្នាំ មនុស្សនៅលើផែនដី ស្មើនឹង១២,០០០ឆ្នាំទិព្យនៅលើឋានសួគ៌ (១ឆ្នាំទិព្យ ឬសួគ៌ស្មើនឹង ៣៦០ឆ្នាំមនុស្សនៅលើផែនដី) ហើយមួយវដ្តនៃយុគនេះ ហៅថាមហាយុគ១ រីឯរយៈពេល ២,០០០មហាយុគ ស្មើនឹង ១កាល្ប ហើយស្មើនឹង១យប់១ថ្ងៃរបស់ព្រះវិស្ណុ ដែលស្មើនឹង ៨,៦៤០,០០០,០០០ឆ្នាំមនុស្ស។
មហាយុគនីមួយចែកជា ៤យុគតូចៗ ដូចខាងក្រោម៖
១. ក្រឹត្យយុគ (យុគមាស) មានអាយុកាល ១,៧២៨,០០០ឆ្នាំមនុស្ស ស្មើនឹង ៤,៨០០ឆ្នាំទិព្យ នៅយុគនេះ មនុស្សលោកមានអាយុវែងៗ និងមានសេចក្តីសុខបរិបូរណ៍។
២. ត្រេតយុគ (យុគប្រាក់) មានអាយុកាល ១,២៩៦,០០០ឆ្នាំមនុស្ស ស្មើនឹង ៣៦០០ឆ្នាំទិព្យ មនុស្សរស់នៅក្នុងយុគនេះ មានអាយុវែងមធ្យម និងមានសេចក្តីសុខច្រើន។
៣. ទ្វាបរយុគ (យុគចំនួនលេខគត់គូ) មានអាយុកាល ៨៦៤,០០០ឆ្នាំមនុស្ស ស្មើនឹង ២,៤០០ឆ្នាំទិព្យ មនុស្សរស់នៅក្នុងយុគនេះ មានអាយុវែងដែរ និងមានសេចក្តីសុខមធ្យម។
៤. កលិយុគ (យុគប្រកបដោយទោស ប្រកបដោយជម្លោះ) មានអាយុកាល ៤៣២,០០០ឆ្នាំមនុស្ស ស្មើនឹង ១,២០០ឆ្នាំទិព្យ មនុស្សរស់នៅក្នុងយុគនេះ មានអាយុមិនច្រើន និងមានសេចក្តីសុខតិចតួច (យុគនេះបានចាប់ផ្តើមហើយ តាំងពីឆ្នាំ ៣,១០៣មុនគ.ស)។
តាមក្បួនតារាសាស្ត្រឥណ្ឌា គេបែងចែកពេលវេលាដោយគិតទៅតាមដំណើរព្រះចន្ទ និងព្រះអាទិត្យ ទើបកើតមានជាចន្ទគតិ និងសុរិយគតិ ហើយក្នុងដំណើរមួយគោចរ របស់ព្រះអាទិត្យនេះ ត្រូវបែងចែកជា២ដំណើរ​ទី១.ចំនួន១៨៩ថ្ងៃ និងទី២.ចំនួន១៧៦ថ្ងៃ។ ដោយសារអង្គរវត្តមានទាក់ទង នឹងវដ្តសង្សាររបស់ចក្រវាទ្ប នោះតួលេខនៃអាយុកាលរបស់យុគនីមួយៗ ទាក់ទងត្រូវទៅនឹងទំហំប្រវែង នៃរចនាសម្ព័ន្ធសំខាន់ៗ របស់អង្គរវត្ត ដែលអ្នកស្រាវជ្រាវបានស្វែងរកឃើញកន្លងមក។លោក អ៉ឹម សុខរិទ្ធី ពន្យល់តាមរយៈលទ្ធផល នៃការស្រាវជ្រាវនោះថា ខ្នាតដែលស្ថាបត្យករ និងវិស្វករបុរាណប្រើ គឺហត្ថ។ ប្រវែងរបស់ហត្ថ ខុសគ្នាទៅតាមជំនាន់រាជការនីមួយៗ ពោលគឺសម័យអង្គរវត្ត រាជការប្រើខ្នាតហត្ថមានប្រវែងស្មើ ០,៤៣៦ម៉ែត្រ។
លោកបន្តថា តាមខ្នាតនេះ គេអាចស្វែងយល់បានអំពីប្រវែងរចនាសម្ព័ន្ធសំខាន់ៗ របស់អង្គរវត្ត ហើយបើគេបំពេញបង្គ្រប់ និងកាត់ចំនួនសេសចេញ នោះគេនឹងអាចសន្មត់បានពីទំនាក់ទំនង នៃប្រវែងរចនាសម្ព័ន្ធសំខាន់របស់អង្គរវត្ត ទៅនឹងរយៈរបស់យុគនីមួយៗដោយសង្ខេប ដូចតទៅ៖
១. ចម្ងាយស្ពានហាលឆ្លងកសិន្ធុ នៅមុខអង្គរវត្តមានប្រវែង ៤៣៩,៧៨ហត្ថ ប្រហែលនឹងអាយុកាលរបស់កលិកយុគ ដែលមានរយៈពេល ៤៣២,០០០ឆ្នាំ។
២- ចម្ងាយរានហាលចាប់ពី គុកតារាជ្យ ដល់ថែវទី២ ប្រវែង៨៦៧,០៣ហត្ថ ប្រហែលនឹងអាយុកាលរបស់ទ្វាបរយុគ ដែលមានរយៈពេល ៨៦៤,០០០ឆ្នាំ។
៣- ចម្ងាយពីគុកតារាជ្យ ដល់ជណ្តើរទី១ឡើងបាកាន្ត ប្រវែង១,២៩៦,០៧ហត្ថ ប្រហែលនឹងអាយុកាលរបស់ត្រេតយុគ ដែលមានរយៈពេល ១,២៩៦,០០០ឆ្នាំ។
៤- ចម្ងាយពីមុខនាគ ដល់ប្រាង្គកណ្តាលបាកាន្តប្រវែង ១,៧៣៤,៤១ហត្ថ ប្រហែលនឹងអាយុកាលរបស់ក្រឹត្យយុគ ដែលមានរយៈពេល ១,៧២៨,០០០ឆ្នាំ។
៥- រចនាសម្ព័ន្ធនៅជាន់បាកាន្តដែលមានប្រាង្គប្រាំ សាងទ្បើងកាត់កែងគ្នាដែលមានប្រវែងលិច-កើតចំនួន ១៨៩ហត្ថ និងជើងត្បូងប្រវែង ១៧៦,៣៧ហត្ថ ត្រូវនឹងដំណើរគោចររបស់ព្រះអាទិត្យក្នុងរយៈពេល ៣៦៥ថ្ងៃក្នុងមួយឆ្នាំ ដែលវិស័យតារាសាស្រ្តចែកជាពីរដំណើរគឺ ១៨៩ថ្ងៃ និង១៧៦ថ្ងៃ។
តើហេតុអ្វីបានត្រូវបែងចែកជាពីរដំណើរគោចរដូច្នេះ? ហើយមានពាក់ព័ន្ធនឹងអង្គរវត្ត?
លោក អ៉ឹម សុខរិទ្ធី ពន្យល់តាមក្បួនតារាសាស្រ្តថា ដោយសារក្នុងមួយឆ្នាំៗ មានខែខ្លះថ្ងៃវែងជាងយប់ ហើយខែខ្លះទៀតយប់វែងជាងថ្ងៃ ប៉ុន្តែក្នុងនោះមានខែពីរ ដែលពេលយប់ និងថ្ងៃមានរយៈពេលស្ទើរតែស្មើគ្នានោះ គឺនៅពេលព្រះអាទិត្យគោចរបាន ១៨៩ថ្ងៃម្តង ដែលត្រូវនឹងថ្ងៃទី២០ ឬ ២១ ខែមីនា និងពេលដែលព្រះអាទិត្យគោចរបាន ១៧៦ថ្ងៃម្តងទៀត ដែលត្រូវនឹងថ្ងៃទី២១ ឬ២២ ខែកញ្ញា។ តាមក្បួនតារាសាស្រ្តសម័យទំនើប ហៅបាតុភូតនេះ ហៅថា EQUINOX (មកពីភាសាទ្បាតាំង Aequus មានន័យថាស្មើ និង nox គឺរាត្រី) ដែលមានគេប្រែសម្រួលជាភាសាជាតិថា «សមរាត្រី» (ថ្ងៃនិងយប់ស្នើគ្នា)។
លោកបន្ថែមថា ដោយគន់គូតាមក្បួនតារាសាស្ត្រ និងលោកធាតុវិទ្យា ស្ថាបត្យករបុរាណដែលកសាងអង្គរវត្ត បានប្រៀបសំណង់អង្គរទៅនឹងចក្រវាឡផង និងវដ្តសង្សារផង ដោយយកប្រាង្គកណ្តាលជាចំណុចសូន្យ សម្រាប់សម្គាល់គោចររបស់ព្រះអាទិត្យ។ ក្នុងរវាង១៨៩ថ្ងៃ និងបន្ត១៧៦ថ្ងៃ ព្រះអាទិត្យនឹងមកដល់ចំណុចនេះម្តង តាមតម្រានេះហើយ ទើបក្នុងមួយឆ្នាំព្រះអាទិត្យតែងរះលូតទ្បើងត្រង់ តាមកំពូលប្រាង្គកណ្តាល ចំនួន២ដងក្នុង១ឆ្នាំ ជាទៀងទាត់៕

Monday, September 19, 2016

ទុក​កូន​លើ​ខ្នង​ប្រឡាយ ​ពេល​ក្រឡេក​មើល​សល់​តែ​វិប្បដិសារី

LINE it!
អង្គារ ២០ កញ្ញា, ២០១៦ ០៨:១៦
ខេត្តកំពង់ឆ្នាំង ៖ កុមារ​ដែល​មាន​អាយុ​ទើបតែ​១​ខួប​៣​ខែ​ម្នាក់​បាន​លង់ទឹក​ស្លាប់ ខណៈ​ដែល​ម្តាយ​យក​ទៅ​ច្រូតស្មៅ​ជាមួយ​ហើយ​បាន​ទុក​កូន​ចោល​នៅ​លើ​ខ្នង​ប្រឡាយ​តែ​ម្នាក់ឯង ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១៩ ខែកញ្ញា ឆ្នាំ​២០១៦ នៅ​ភូមិ​អូ​រោង ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ ។
សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា កុមារ​ដែល​លង់ទឹក​ស្លាប់​នេះ​មានឈ្មោះ សុត សំណាង ភេទ​ប្រុស អាយុ​ទើបបាន​១៥​ខែ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ។
ប្រភព​ដដែល​បាន​ស្រង់​សំដី​ស្ត្រី​ជា​ម្តាយ​ថា មុន​ពេល​កើតហេតុ​គាត់​មក​ច្រូតស្មៅ​នៅ​វាលស្រែ ពេល​នោះ​កូនប្រុស​របស់​គាត់​តាម​ទៅ​ជាមួយ​ដែរ ។ ពេល​មក​ដល់​កន្លែង​ច្រូតស្មៅ​រូប​គាត់​បាន​ទុក​កូន​តួច​នេះ​នៅ​លើ​ខ្នង​ប្រឡាយ​រួច​ចុះ​ទៅ​ច្រូតស្មៅ ។ មួយសន្ទុះ ក្រឡេក​មក​ក្រោយ​បាត់​កូនប្រុស​របស់​គាត់ ពេល​នោះ​គាត់​បាន​ប្រញាប់​ឡើង​មក​ខ្នង​ប្រឡាយ​វិញ រក​កូន​ក៏​ប្រទះ​ឃើញ​កូន​ធ្លាក់​ទៅ​ក្នុង​ប្រឡាយ​ទឹក​លង់​ស្លាប់​បាត់​ទៅ​ហើយ ។ ពេល​នោះ​គាត់​បាន​ស្រែកហៅ​គេ​ឲ្យ​ជួយ​ស្រង់​សព​កូនប្រុស​ចេញពី​ក្នុង​ប្រឡាយ និង​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​តែ​ម្តង ។
សូម​រំ​ឮ​កថា រយៈពេល​ប៉ុន្មាន​ថ្ងៃ​ជាប់​ៗ​គ្នា​នេះ​នៅ​ក្នុងភូមិ​សាស្ត្រ​ស្រុក​រលាប្អៀរ​មាន​ករណី​អ្នក​លង់ទឹក​ស្លាប់​ជា​បន្តបន្ទាប់ ដូច​ជា​ករណី​លង់ទឹក​នៅ​ទ្វារ​ទឹក​២០​ឧសភា​, លង់ទឹក​នៅ​ភូមិ​អូរ​កណ្តោល ឃុំ​ជ្រៃ​បាក់​, លង់ទឹក​នៅ​ភូមិ​ព្រៃ​ពួច ឃុំ​ជ្រៃ​បាក់ និង​លង់ទឹក​នៅ​ភូមិ​អូរ​រោង ឃុំ​ជ្រៃ​បាក់​នេះ​ជាដើម ។ ជាមួយនឹង​ការ​លង់ទឹក​ដល់​ទៅ​៤​នាក់​ជាប់​ៗ​គ្នា​នេះ អា​ជ្ញ​ធរ​ភូមិ ឃុំ និង​ស្រុក ក៏​បាន​ប្រកាស​ដល់​ប្រជាពលរដ្ឋ​ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន​ចំពោះ​កូន​ៗ កុំ​បណ្តោយ​ឲ្យ​ទៅ​លេង​ទឹក ឬ​នៅ​ក្បែ​ទឹក​ជ្រៅ​ជាដើម ព្រោះ​ពេល​នេះ​ទឹក​កំពុង​ឡើង ទាំង​ជំនន់​ទឹកភ្លៀង និង​ទឹកទន្លេ ៕

អាជ្ញាធរជាតិអប្សរា នឹងពង្រឹងសុវត្ថិភាពបន្ថែម នៅថ្ងៃទី២៣ កញ្ញា ពេលព្រះអាទិត្យរះ ចំកំពូលប្រាសាទ

ច័ន្ទ ១៩ កញ្ញា, ២០១៦ ១៦:០២
ភ្នំពេញ ៖ នាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦ខាងមុខនេះ ព្រះអាទិត្យនឹងរះ ចំពីលើកំពូលកណ្តាល នៃប្រាសាទអង្គរវត្ត ចាប់ពីម៉ោង ៥ ទៅម៉ោង៦ព្រឹក។ 
យោងតាមការចេញផ្សាយ របស់អាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា ព្រឹត្តិការណ៍នេះ តែងកើតមានឡើងជាទៀងទាត់ ក្នុងមួយឆ្នាំពីរដង នៅពេលយប់ ​​និងថ្ងៃមានរយៈពេលស្មើគ្នា គឺ នៅថ្ងៃទី២០-២១ ខែមីនា និងថ្ងៃទី២១-២២ ខែកញ្ញា។សម្រាប់ខែកញ្ញា ឆ្នាំ២០១៦នេះ ដោយសារសមរាត្រីនឹង ត្រូវកើតមានឡើង នៅម៉ោង៩និង២១នាទី យប់ថ្ងៃទី២២ ខែកញ្ញា ដូច្នេះ គេអាចទស្សនាព្រះអាទិត្យ រះចំពីលើកំពូលប្រាង្គ កណ្តាលនៃប្រាសាទអង្គរវត្ត នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា។
កន្លងមក រៀងរាល់ពេលព្រឹត្តិការណ៍នេះ ភ្ញៀវទេសចរជាតិ-អន្តរជាតិ ជាច្រើន តែងតែរូតរះ ក្រោកពីព្រលឹមធ្វើដំណើរ មកប្រាសាទអង្គរវត្ត ​ដើម្បីត្រៀមមើលទិដ្ឋភាព ថ្ងៃរះដំបូងដ៏អស្ចារ្យ ដែលចំប្រាង្គកណ្តាលនៃប្រាសាទអង្គរវត្ត ដែលជាទិដ្ឋភាពដ៏កម្រនឹងជួបប្រទះ ប្រចាំឆ្នាំ។​
ដើម្បីបង្កលក្ខណៈងាយស្រួល អាជ្ញាធរជាតិអប្សរា គ្រោងនឹងដាក់បន្ថែម ភ្នាក់ងារទេសចរ ដើម្បីរៀបចំសណ្តាប់ធ្នាប់ និងជួយសម្រួលការកកស្ទះ ចាប់ពីម៉ោង៤ទៀបភ្លឺព្រឹក ថ្ងៃទី២៣ ខែកញ្ញា តទៅ។
លោក សុខ សង្វារ អគ្គនាយករង ទទួលបន្ទុកនាយកដ្ឋាន អភិវឌ្ឍន៍ទេសចរណ៍អង្គរ នៃអាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថា ​ដើម្បីសម្រួលការកកស្ទះមនុស្ស ដែលអាចនាំឲ្យមានបញ្ហាផ្សេងៗ ក្នុងអំឡុងពេលទស្សនា ថ្ងៃរះចំពីលើកំពូលប្រាង្គ កណ្តាលនៃប្រាសាទអង្គរវត្ត អាជ្ញាធរជាតិអប្សរា នឹងរៀបចំលំហូរភ្ញៀវ ដោយដាក់ខ្សែដើរទស្សនា ហើយនឹងបន្ថែមកម្លាំងភ្នាក់ងារទេសចរណ៍ ឲ្យបានច្រើន ដើម្បីអាចរៀបចំសណ្តាប់ធ្នាប់ និងការពារប្រាសាទ ពីការឡើងជាន់ ឬអង្គុយលើបង្កាន់ដៃនាគ ជាដើម៕

អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ៖ ថវិការបស់រាជរដ្ឋាភិបាលសម្រាប់ទិញស្រូវ បានចូលដល់ធនាគារហើយ, រោងម៉ាស៉ីនកិនស្រូវខ្ចីទិញស្រូវបាន ក្នុងអត្រាការប្រាក់ទាប

អង្គារ ២០ កញ្ញា, ២០១៦ ០៧:៤៩
(ភ្នំពញ)៖ លោក កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ (RDB) បានថ្លែងប្រាប់អង្គភាព Fresh News នៅល្ងាចថ្ងៃទី១៩ ខែកញ្ញានេះថា ថវិកាបម្រុងរបស់រាជរដ្ឋាភិបាលចំនួន ២០លានដុល្លារ បានចូលដល់ធនាគារហើយនៅថ្ងៃនេះ រួមទាំងទុនរបស់ធនាគារអភិវឌ្ឍន៍ជនបទ ៧លានដុល្លារទៀត សរុប២៧លានដុល្លារអាមេរិក អាចឲ្យម្ចាស់រោងម៉ាស៉ីនកិនស្រូវ និងក្រុមនាំចេញអង្ករ យកទៅប្រើប្រាស់ ដើម្បីប្រមូលទិញស្រូវ របស់ប្រជាកសិករបានហើយ។
លោក កៅ ថាច បានបញ្ជាក់ថា ការផ្តល់កម្ចីជូនរោងម៉ាស៉ីនកិនស្រូវ និងក្រុមហ៊ុននាំចេញ ដោយប្រើប្រាស់ស្រូវជាទ្រព្យបញ្ចាំ ហើយធនាគារផ្តល់ថវិកាឥណទា៧០ភាគរយ នៃបរិមាណស្រូវដែល ពួកគាត់មាន ដើម្បីឲ្យពួកគាត់ យកទៅទិញស្រូវបន្ថែមទៀត (ឧទាហរណ៍រោងម៉ាស៉ីនកិនស្រូវមាន ១០០០តោន នោះធនាគារអភិវឌ្ឍន៍ជនបទ នឹងផ្តល់ថវិកាស្មើនឹង៧០០តោន)។ 
លោកអគ្គនាយកបានបញ្ជាក់ថា ចំពោះអត្រាការប្រាក់នៃកម្ចីទិញស្រូវនេះ គឺមានតម្លៃទាបត្រឹមតែ៨ភាគរយក្នុងឆ្នាំ ឬ០.៦ភាគរយក្នុង១ខែប៉ុណ្ណោះ ដែលនេះ នឹងធ្វើឲ្យក្រុមហ៊ុននាំចេញ និងរោងម៉ាស៉ីនកិនស្រូវ រីករាយនឹងក្នុងទទួលយក ដើម្បីទិញស្រូវពីប្រជាកសិករ។
លោក កៅ ថាច លោកសង្ឃឹមថា ថវិការបស់រាជរដ្ឋាភិបាល បូករួមទាំងទុនរបស់រោងម៉ាស៉ីនកិនស្រូវ ផងនោះ នឹងដោះស្រាយបាននូវការទិញស្រូវ របស់ប្រជាកសិកររបស់យើង ដែលកំពុងជួបការលំបាក់។ បើតាមការប៉ាន់ស្មានរបស់លោក កៅ ថាច ស្រូវក្រអូបរបស់បងប្អូនប្រជាកសិករ នៅខេត្តពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ ដែលកំពុងប្រមូលផលជាបណ្តើរៗនោះ មានប្រមាណពី៣០ ទៅ៤០ម៉ឺនតោន។
គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ឲ្យអនុវត្តនូវ «កម្មវិធីពិសេស» ដោយបញ្ចេញនូវថវិកាចំនួន ២៧លានដុល្លារអាមេរិក សម្រាប់ជាឥណទានកាតាលិករ ក្នុងគោលដៅជំរុញស្ថេរភាព វូបនីយកម្មថ្លៃស្រូវ និងជំរុញការទិញស្រូវក្នុងស្រុក ដោយអនុញ្ញាតឲ្យធនគារអភិវឌ្ឍន៍ជនបទ ជាប្រតិបត្តិករ អនុវត្តគម្រោងនេះដោយផ្ទាល់។
រាជរដ្ឋាភិបាលបានបញ្ជាក់ថា «កម្មវិធីពិសេសរបស់រាជរដ្ឋាភិបាល» នេះ នឹងប្រមូលទិញស្រូវ មានកម្រិតលើសពី៩៤ម៉ឺនរៀល (ប្រមាណ៨០០០បាត) ក្នុងមួយតោនស្រូវក្រអូប៕ 
ប្រភព ៖ freshnews

គិតខ្លីមែន! នារីម្នាក់ខឹងសង្សា ផឹកថ្នាំប៉ារ៉ាច្រើនគ្រាប់បំណងបញ្ចប់ជីវិត តែត្រូវជួយសង្គ្រោះទាន់

LINE it!
អង្គារ ២០ កញ្ញា, ២០១៦ ០៨:០៣
(ភ្នំពេញ)៖ នារីម្នាក់បានបែកពពុះមាត់ទន់ដៃទន់ជើង ដោយសារនាងខឹងសង្សារ ហើយផឹកថ្នាំប៉ារ៉ាសេតាម៉ុលជាច្រើនគ្រាប់ ប៉ងបញ្ចប់ជីវិត ធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ រហូតប្រកាសជួយហៅក្រុមសង្គ្រោះ៧១១ សហការជាមួយក្រុមគ្រូពេទ្យជប៉ុន ( JPR ) មកសង្គ្រោះទាន់ពេល។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៧៖១០នាទីយប់ ថ្ងៃទី១៩ កញ្ញា ២០១៦នៅ ចំណុចផ្ទះល្វែងជម្ពូវ័ន ក្រោយហាងថតរូបល្អពេញចិត្ត ភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ។
យ៉ាងណាក៏ដោយគេមិនទាន់ដឹងថា តើនារីរងគ្រោះខឹងនឹងសង្សាររឿងអ្វីនោះឡើយ ដោយកំពុងស្ថិតនៅក្រោមការជួយសង្គ្រោះពីក្រុមគ្រូពេទ្យសិន៕ 
ប្រភព ៖ freshnews

រថយន្ត២គ្រឿង បុកគ្នាផ្ទុះឆេះនៅស្រុកស្ទោង ខេត្តកំពង់ធំ, សង្ស័យមានមនុស្ស៣នាក់​ស្លាប់ក្នុងហេតុការណ៍នោះ

អង្គារ ២០ កញ្ញា, ២០១៦ ០៧:៥៧
(កំពង់ធំ)៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្ត២គ្រឿងបុកគ្នា បណ្តាលឲ្យរថយន្តមួយគ្រឿងផ្ទុះឆេះ និងសង្ស័យមានមនុស្ស៣នាក់ស្លាប់នៅក្នុងហេតុការណ៍ឆេះនោះ, នេះបើតាមប្រជាពលរដ្ឋឃើញហេតុការណ៍ ទូរស័ព្ទមកកាន់វិទ្យុ ABC នៅយប់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦។
តាមការរៀបរាប់ពីប្រជាពលរដ្ឋ បានឲ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់នេះកើតឡើងនៅម៉ោងប្រមាណជិត១២យប់ថ្ងៃច័ន្ទនេះ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ ស្រុកស្ទោង ខេត្តកំពង់ធំ៕ 
ប្រភព ៖ freshnews

រថយន្ត២គ្រឿង បុកគ្នាផ្ទុះឆេះនៅស្រុកស្ទោង ខេត្តកំពង់ធំ, សង្ស័យមានមនុស្ស៣នាក់​ស្លាប់ក្នុងហេតុការណ៍នោះ

អង្គារ ២០ កញ្ញា, ២០១៦ ០៧:៥៧
(កំពង់ធំ)៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្ត២គ្រឿងបុកគ្នា បណ្តាលឲ្យរថយន្តមួយគ្រឿងផ្ទុះឆេះ និងសង្ស័យមានមនុស្ស៣នាក់ស្លាប់នៅក្នុងហេតុការណ៍ឆេះនោះ, នេះបើតាមប្រជាពលរដ្ឋឃើញហេតុការណ៍ ទូរស័ព្ទមកកាន់វិទ្យុ ABC នៅយប់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦។
តាមការរៀបរាប់ពីប្រជាពលរដ្ឋ បានឲ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់នេះកើតឡើងនៅម៉ោងប្រមាណជិត១២យប់ថ្ងៃច័ន្ទនេះ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ ស្រុកស្ទោង ខេត្តកំពង់ធំ៕ 
ប្រភព ៖ freshnews

Friday, September 16, 2016

លើសប្រែតទៀត! អាមួយនេះ ចាប់យាយ៨៦ឆ្នាំ​រំលោភ

សុក្រ ១៦ កញ្ញា, ២០១៦ ១៤:៣៩
ខេត្ត​កណ្តាល ៖ សេចក្តីរាយការណ៍បឋមឱ្យ​ដឹងថា ករណី​ព្រៃផ្សៃមួយទៅលើ​លោកយាយ​អាយុ​៨៦ឆ្នាំម្នាក់ ត្រូវ​ជន​អគតិ​ប៉ង​ចាប់​រំលោភ តែមិនបានសម្រេច​ ព្រោះត្រូវលោកយាយ​ស្រែក តែ​ជននោះ​ក៏បានប្រើ​អំពើហិង្សា​វាយទៅលើ​លោកយាយ​ បណ្តាលឱ្យ​រងរបួស​យ៉ាងដំណំ ​ដែលហេតុការណ៍នេះ​ កើត​ឡើង​កាលពីវេលា​ម៉ោង១១យប់​​ថ្ងៃ​ទី​១៥ ​កញ្ញា ​២០១៦ ​ ។
ប្រភពឱ្យដឹងថា លោកយាយ​​រង​គ្រោះ ​អាយុ​៨៦​ឆ្នាំ (របួសពេញខ្លួន) រីឯជនសង្ស័យ​​ឈ្មោះ​ប៊ុ​ង ធឿ​ន​ អាយុ​៣៨​ឆ្នាំ ​មុខរបរ​មិន​ពិត​ប្រាកដ (​ឃាត់ខ្លួនភ្លាមៗ) ។
ប្រភពបន្តថា កាលពីក្បាលល្ងាចថ្ងៃដដែល ​​ជនសង្ស័យឈ្មោះ​ប៊ុ​ង ធឿ​ន ដើរ​​​​ចូល​​​ភូមិ​ល្វា​ទោង ដោយ​សភាព​​ស្រ​វឹង​ជោក​ជាំ​ ​ហើយ​​​ពេល​ឃើញ​ក្មេង​ស្រី​ៗ​​ក៏​ដេញចាប់ តែ​ត្រូវ​អ្នក​ភូមិ​ដេញ​វាយ​ ពេល​នោះ​ជនសង្ស័យ​ក៏​រត់​បាត់​ទៅ ។ លុះ​​ដល់​ម៉ោង១១យប់ (ម៉ោង​កើតហេតុ) ជនសង្ស័យ​រូបនេះបាន​ចូល​ទៅ​ក្នុងផ្ទះ​​លោកយាយ ក៏​ចាប់​ស្រាតសារុងសុំរួមរ័ក ​ហើយ​​ត្រូវលោកយាយ​រើ​បំរះ​​​​ស្រែក​ឱ្យ​​អ្នក​ភូមិ​នៅ​ក្បែរ​នោះ​​ជួយ​ភ្លាម​ៗ ​។
ពេល​នោះ ជនសង្ស័យ​ក៏​​​វាយ​ទៅ​លើ​​លោក​យាយបណ្ដាល​ឱ្យ​រ​ងរ​បួស​ជា​ច្រើន​កន្លែង ។ បន្ទាប់​មក ត្រូវ​​ប្រជាពលរដ្ឋ​ដែល​នៅ​ក្បែរ​នោះ​បានឮ​សំឡេង​ស្រែកឱ្យ​ជួយ ។ ​ពេល​នោះពួក​គាត់ ​ក៏​ចុះពីលើផ្ទះ​ទៅ​មើល​ ស្រាប់តែ​ឃើញ​ជនសង្ស័យ​កំពុង​វាយ​​លោក​យាយ​ឃើញ​ដូច្នេះ ពួក​គាត់​ក៏​ចូល​ទៅ​ចាប់​ជនសង្ស័យ​ចង​ទុក​ រួចរាយការណ៍​មក​សមត្ថកិច្ច​ប៉ុស្ដិ៍តែម្តង ។​
ប្រភព ៖ កោះសន្តិភាព

ជិះម៉ូតូលឿន​ដល់ផ្លូវកោង មិនប្រយ័ត្ន រអិលធ្លាក់ចូលប្រឡាយ បាក់កស្លាប់

សុក្រ ១៦ កញ្ញា, ២០១៦ ១៤:១១
ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូលឿនពេក​ ខណៈដល់ផ្លូវកោង ជាន់ហ្វ្រាំងមិនទាន់ ក៏ជ្រុលធ្លាក់ចូលប្រឡាយទឹក ទៅបុកនឹងបង្គោលថ្ម បាក់កស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ កាលម៉ោង ៨៖៣៥នាទីយប់ ថ្ងៃទី​១៥​ ខែកញ្ញា ឆ្នាំ២០១៦​ នៅតាមបណ្ដោយផ្លូវបេតុង​ ស្ថិតក្នុង ភូមិប្រការ សង្កាត់ដង្កោ ខណ្ឌដង្កោ​ ។
បើតាមប្រភពព័ត៌មាន ពីអ្នកនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសរងគ្រោះខាងលើ ជិះម៉ូតូហុងដាឌ្រីម​ សេ១២៥ ពណ៌ខ្មៅ​ ពាក់ស្លាកលេខ ភ្នំពេញ 1BH-5659 ដោយជិះម្នាក់ឯង ក្នុងទិសដៅពីជើងទៅត្បូង​ លុះមកដល់ចំណុចកើតហេតុ ដែលជាកន្លែងផ្លូវកោង ហើយភ្លៀងផងនោះ ធ្វើឲ្យរអិលជាំន់ហ្វ្រាំមិនជាប់ ក៏ជ្រុលធ្លាក់ប្រឡាយទឹក ហើយបុកបង្គោលថ្ម បណ្ដាលឲ្យបាក់​ក​ ស្លាប់តែម្ដង ។​ ភ្លាមៗនោះក៏មាន កម្លាំងសមត្ថកិច្ចមូលដ្ឋាន ជិះល្បាតមកដល់បានលើក ចេញពីទឹកជួយធ្វើចលនា សង្គ្រោះបន្ទាន់ផងដែរ​ តែអកុសលជនរងគ្រោះ បានស្លាប់បាត់ទៅហើយ ។
មន្ត្រីនគរបាលបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ នី រ័ត្ន ភេទប្រុស​ អាយុ២៧ឆ្នាំ មុខរបរ ជាងជួសជុលរថយន្ត ស្នាក់នៅភូមិថ្មី សង្កាត់ទៀន ខណ្ឌដង្កោ​ រាជធានីភ្នំពេញ ។
សូមបញ្ជាក់ថា ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានដឹកសពយកមកដំកល់ទុក នៅវត្តឬស្សីសាញ់​ ដើម្បីរងចាំប្រគល់ឲ្យសាច់ញាតិ យកទៅធ្វើបុណ្យ តាមប្រពៃណី នៅឯស្រុកកំណើត៕

ដល់ក ! ចោរប្លន់ម្នាក់ ត្រូវបានតុលាការក្រុងភ្នំពេញ កាត់ទោសឲ្យជាប់ពន្ធនាគារចំនួន៧៧ឆ្នាំ, នៅសល់៤ករណីមិនទាន់កាត់ទោស

សុក្រ ១៦ កញ្ញា, ២០១៦ ១៤:១០
(ភ្នំពេញ)៖ ជនជាប់ចោទម្នាក់ ជាមុខសញ្ញាប្លន់នៅតាមមូលដ្ឋាន ដែលត្រូវបានសមត្ថកិច្ច តាមចាប់ខ្លួននោះ ត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក ជា សុខច័ន្ទដេក ប្រធានក្រុមប្រឹក្សាជំនុំជម្រះ សម្រេចផ្តន្ទាទោសដាក់ពន្ធនាគារ រហូតទៅដល់៧៧ឆ្នាំឯណោះ។ ជនជាប់ចោទរូបនេះ ត្រូវសមត្ថកិច្ចនាំខ្លួនមកកាត់ទោស នៅសាលាដំបូងរាជធានីភ្នំពេញនាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៦នេះ ដោយកាត់ទោស លើករណីបទល្មើសប្លន់ចំនួន៤ ដែលបានប្រព្រឹត្តទៅនៅក្នុងភូមិសាស្រ្តខណ្ឌដង្កោ និងខណ្ឌចំការមន។
សម្រាប់ទោសដែលត្រូវតុលាការកាត់ទោសនាព្រឹកមិញនេះ ត្រូវបានតុលាការសម្រេចផ្តន្ទាទោសមួយករណីចំនួន៧ឆ្នាំ ដូច្នេះសរុប៤ករណី គឺស្មើនឹង២៨ឆ្នាំ។ ប៉ុន្តែជនជាប់ចោទរូបនេះ ត្រូវបានតុលាការកាត់ទោសដាក់ពន្ធនាគារ កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៦ ចំនួន៤៧ឆ្នាំ ពាក់ព័ន្ធការប្រព្រឹត្តបទល្មើសប្លន់ចំនួន៧ដង នៅក្នុងភូមិសាស្រ្តខណ្ឌដង្កោ។ ប៉ុន្តែសម្រាប់ការកាត់ទោសជនជាប់ចោទរូបនេះ គឺនៅសល់បទល្មើសចំនួណ៤ទៀត មិនទាន់ត្រូវបានតុលាការលើកយកមកកាត់ទោស។ មន្រ្តីសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា ជនជាប់ចោទរូបនេះមានឈ្មោះ នុជ សំណាង ហៅសែន សំណាង អាយុ២៧ឆ្នាំ មុខរបរប្រចាំថ្ងៃរត់ម៉ូតូឌុប។
នៅក្នុងពេលសវនាការកាលពីរសៀល ថ្ងៃទី៦ ខែកញ្ញា កន្លងទៅជនជាប់ចោទបានឆ្លើយសារភាពថា ខ្លួនពិតជាបានប្លន់ចំនួន៧ករណីពិតមែន។ ប្លន់លើកទី១ នៅភូមិគោកបន្ទាយ សង្កាត់ព្រៃស ខណ្ឌដង្កោ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៥ជាមួយឈ្មោះធា។ ប្លន់លើកទី២ នៅសង្កាត់ព្រៃវែង ខណ្ឌដង្កោ កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៥។ ប្លន់ទី៣ នៅភូមិម័រ សង្កាត់ដង្កោ ខណ្ឌដង្កោ កាលពីថ្ងៃទី១៩ ខែកក្តដា ឆ្នាំ២០១៥។ ប្លន់លើកទី៤ នៅសង្កាត់ព្រៃស ខណ្ឌដង្កោកាលពី ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៥។ ប្លន់លើកទី៥ នៅភូមិព្រៃស សង្កាត់ព្រៃស ខណ្ឌដង្កោ កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៥។ ប្លន់លើកទី៦ នៅសង្កាត់ដង្កោ ខណ្ឌដង្កោ កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៥ និងប្លន់ទី៧ នៅសង្កាត់កន្ទួត ខណ្ឌដង្កោ កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៥។ សម្រាប់ចោរប្លន់រូបនេះ​ ត្រូវបានតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោកស្រី វ៉ា សក្តា ចោទប្រកាន់ពីបទ «លួចមានស្ថានទម្ងន់ទោស»៕
ប្រភព ៖ Fresh News

កម្លាំងចម្រុះបង្រ្កាបរថយន្ត Camry ១គ្រឿង ដឹកឈើក្រុញូងទម្ងន់ជិត៦០០គីឡូក្រាម នៅខេត្តពោធិ៍សាត់, មន្ដ្រីសមត្ថកិច្ចម្នាក់រងរបួស ដោយសារក្រុមឈ្មួញចោលដែកត្រូវ

LINE it!
សុក្រ ១៦ កញ្ញា, ២០១៦ ១៦:០៥
(ពោធិ៍សាត់)៖ កម្លាំងចម្រុះរួមមាន ជំនាញរដ្ឋបាលព្រៃឈើពោធិ៍សាត់ នគរបាលប្រឆាំងបទល្មើសក្រសួងមហាផ្ទៃ ​ផ្នែកសឹករងខេត្ត និងអង្គការអភិរក្សធនធានធម្មជាតិ បានសហការគ្នាបង្រ្កាបរថយន្ត Camry ​១គ្រឿង ដឹកឈើគ្រញូងទម្ងន់ជិត ៦០០គីឡូក្រាម នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៦នេះ នៅលើកំណាត់ផ្លូវជាតិលេខ៥៥ ស្ថិតក្នុងភូមិដប់បាត សង្កាត់លលក ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
លោក ងី វិរៈ នាយខណ្ឌរដ្ឋបាលព្រៃឈើពោធិ៍សាត់ បានប្រាប់អង្គភាព Fresh News ឲ្យដឹងថា ការបង្ក្រាបរថយន្តដឹកឈើគ្រញូង ជិត៦០០គីឡូក្រាមនាពេលនេះ ធ្វើឡើងដោយមានកិច្ចសហការពីកម្លាំងចម្រុះទើប​បង្រ្កាបបាន។ លោកនាយខណ្ឌបន្តថា ក្រោយមានការឃាត់រថយន្តដឹកឈើគ្រញូង ស្រាប់តែមានក្រុមមិនស្គាល់អត្តសញ្ញាណ​១ក្រុម ជិះរថយន្តម៉ាក ISUZU មួយបាំងកន្លះ​១គ្រឿង និងម៉ូតូ​១គ្រឿង បានមកស្ទាក់គ្រវែងដែកវែង ហើយបើករត់បាត់ ធ្វើឲ្យកម្លាំងសមត្ថកិច្ចរបួសម្នាក់ និងខូចរថយន្ត​១គ្រឿង នៅចំណុចផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិកំពែងស្វាយ ឃុំស្នាមព្រះ ស្រុកបាកាន ក្នុងគោលបំណងរំដោះរថយន្តដឹកឈើគ្រញូងនោះចេញ។
លោកនាយខណ្ឌបន្តទៀតថា វត្ថុតាងរថយន្ត​១គ្រឿង ម៉ាក Camry ពណ៌ស្ករ គ្មានស្លាកលេខ និងឈើគ្រញូងជិត ៦០០គីឡូក្រាម ត្រូវបានយកទៅរក្សាទុក នៅខណ្ឌរដ្ឋបាលព្រៃឈើពោធិ៍សាត់ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការបន្តតាមនីតិវិធី។
គួរបញ្ជាក់ថាម្ចាស់រថយន្ត Camry ដឹកឈើនោះ ត្រូវបានគេស្គាល់ឈ្មោះ រាក់ ជាឈ្មួញរកស៊ីដឹកជញ្ជូនឈើ រស់នៅភូមិដប់បាត សង្កាត់លលកស ក្រុងពោធិ៍សាត់ រីឯឈ្មួញចាំទទួលរកស៊ីដុះស្លែនោះ ឈ្មោះ ពៅ រស់នៅភូមិកំពែងស្វាយ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់៕

Tuesday, September 6, 2016

ព័ត៌មានលម្អិតជុំវិញករណីផ្ទុះគ្រាប់ បែក៖ ជនដៃដល់ទម្លាក់គ្រាប់បែកនៅលើថ្នល់ ឡានមកដល់ក៏ផ្ទុះតែម្តង, របួសមនុស្ស៣នាក់ ខូចរថយន្ត២គ្រឿង (Video Inside)

ព័ត៌មានលម្អិតជុំវិញករណីផ្ទុះគ្រាប់ បែក៖ ជនដៃដល់ទម្លាក់គ្រាប់បែកនៅលើថ្នល់ ឡានមកដល់ក៏ផ្ទុះតែម្តង, របួសមនុស្ស៣នាក់ ខូចរថយន្ត២គ្រឿង (Video Inside)

LINE it!
ពុធ ០៧ កញ្ញា, ២០១៦ ០៨:០៤
(ភ្នំពេញ)៖ នៅវេលាម៉ោងប្រមាណ៧៖៤០នាទី យប់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៦នេះ មានករណីភ្ញាក់ផ្អើលមួយយ៉ាងខ្លាំង ស្ថិតនៅតាម បណ្តោយផ្លូវលេខ១៦៣ សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន ដោយសារមានការបំផ្ទុះគ្រាប់បែកមួយបានកើតឡើងដ៏កម្របណ្តាលឲ្យ មនុស្ស៣នាក់ រួមទាំងជនបរទេសទៀតផងរងរបួសធ្ងន់ស្រាល និងបណ្តាលឲ្យរថយន្តសេរីទំនើប២គ្រឿង ខូចខាតផ្នែកកញ្ចក់ និងកង់។
ក្រោយមានហេតុការណ៍នេះកើតឡើងភ្លាម កម្លាំងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ រួមមានកម្លាំងនគរបាលរាជធានីភ្នំពេញ ដឹកនាំបញ្ជាផ្ទាល់ដោយនាយឧត្តមសេនីយ៍ ជួន សុវណ្ណ កម្លាំងអាវុធហត្ថ កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ព្រមទាំងមានវត្តមាន ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ និងអ្នកកាសែតជាច្រើននាក់ បានសម្រុកទៅយកព័ត៌មានផ្ទាល់ពីករណីនេះផងដែរ។ 
តែយ៉ាងណាក៏ដោយរយៈពេលជាច្រើនម៉ោងកន្លងមកនេះ សមត្ថកិច្ចជំនាញនៅតែមិនទាន់អាចបញ្ជាក់លម្អិតបាននៅឡើយទេ ពីករណីបោកគ្រាប់បែកមួយនេះថា ផ្តើមចេញពីរឿងអ្វីពិតប្រាកដនោះទេ ក៏ព្រោះតែជនដៃដល់មិនទាន់ត្រូវបានចាប់ខ្លួននៅឡើយ ហើយសាក្សីក៏មិនទាន់អាចរកឃើញយកមកសួរនាំផងដែរ។
ក្រោយកើតហេតុភ្លាមៗ ទីតាំងកន្លែងកើតហេតុនៃកំណាត់ផ្លូវ១៦៣ ប្រមាណ៤០០ទៅ៥០០ម៉ែត ត្រូវបានសមត្ថកិច្ចធ្វើការហ៊ុំព័ទ្ធទាំងស្រុង មិនឲ្យមានចរាចរណ៍ឆ្លងកាត់ ហើយពេញមួយយប់នេះក៏បិទផងដែរ ដើម្បីបន្តពិនិត្យស្រាវជ្រាវនៅព្រឹកថ្ងៃស្អែកទៀត។
ថ្លែងប្រាប់អង្គភាព Fresh News នៅវេលាម៉ោង ជិត១១យប់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៦នេះ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ នៅតែមិនទាន់បង្ហាញពីដំណើររឿងលម្អិតបាននៅឡើយទេ ក៏ដោយសារតែកម្លាំងជំនាញរបស់លោក បាននិងកំពុងធ្វើការស្រាវជ្រាវ យ៉ាងយកចិត្តទុកដាក់ខ្ពស់បំផុត ដើម្បីតាមចាប់ជនបង្ក ហើយសម្រាប់សាក្សីដែលឃើញហេតុការណ៍នេះក៏មិនមានផងដែរ។
តែយ៉ាងណានោះសម្រាប់ករណីបោកគ្រាប់បែក នៅកណ្តាលក្រុងភ្នំពេញ ដែលបានស្ងាត់ស្ងៀមជាយូរមកហើយនេះ នាយឧត្តមសេនីយ៍ស្នងការ ជួន សុវណ្ណ បានប្រាប់ថា ជនរងគ្រោះ៣នាក់ បានរងរបួសមានបុរសជនជាតិវៀតណាមម្នាក់ បុរសជនជាតិឥណ្ឌាម្នាក់ និងស្រ្តីជនជាតិខ្មែរម្នាក់ទៀត ខណ:មន្រ្តីសមត្ថកិច្ចម្នាក់បានរងរបួសស្រាល ដោយសារតែដុំថ្មខ្ទាតត្រូវ ហើយរថយន្តចំនួន២គ្រឿងបានរងការខូចខាត។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះទាំង៣នាក់រួមមាន៖
ទី១ឈ្មោះ ចាន់ វន្នី ភេទស្រី ជនជាតិខ្មែរ អាយុ៣៧ឆ្នាំ មុខរបរ គ្រូបង្រៀន ស្នាក់នៅ ម្តុំភ្នំពេញថ្មី ខណ្ឌសែនសុខ។
ទី២ឈ្មោះ ម៉ឹង ហូវ ភេទប្រុស ជនជាតិវៀតណាម អាយុ៣៨ឆ្នាំ មុខរបរលក់ខោអាវបោះដុំ ក្នុងហាង ផ្សារអូឬស្សី ស្នាក់នៅ ម្តុំទួលទំពូង ខណ្ឌចំការមន ដែលពួកគេទាំង២នាក់ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យកាល់ម៉ែត។
ទី៣ឈ្មោះ DHARMENDRA SINGH KSHETRIMAYUM ភេទប្រុស អាយុ៣៥ឆ្នាំមុខរបរ គ្រូបង្រៀន ជនជាតិឥណ្ឌា ស្នាក់នៅផ្ទះលេខ៤៥បេ ផ្លូវ៣៥០ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន ដែលកំពុងសម្រាកព្យាបាលនៅមន្ទីររុស្ស៊ី។
ដោយឡែករថយន្តទាំង២គ្រឿងរួមមានទី១ ម៉ាក Lexus RX400h ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2U-7352 ដែលរថយន្តនេះ ហើយត្រូវជនដៃដល់បោកគ្រាប់សំដៅនោះ និងទី២ម៉ាក Vigo ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AI-6775 ដែលរថយន្តទាំង២គ្រឿងនេះ រងការខូចខាតបែកកញ្ចក់ និងខូចកង់។
បើតាមនាយឧត្តមសេនីយ៍ ជួន សុវណ្ណ គ្រាប់បែកដែលជនដៃដល់បោកនៅកន្លែងកើតហេតុនោះ គឺជាប្រភេទគ្រាប់ផលិតនៅ សហរដ្ឋអាមេរិក។
នៅក្នុងវិដេអូនោះបានបង្ហាញថា «ជនដៃដល់ជិះម៉ូតូ ទម្លាក់គ្រាប់បែកនៅលើផ្លូវ ស្របពេលនេះរថយន្ត RX400h មកដល់ក៏ផ្ទុះតែម្តង» (មើលវិដេអូ) ប៉ុន្តែមិនបណ្តាលឲ្យអ្នកបើករថយន្តរងរបួសនោះទេ ហើយអ្នកដែលរងរបួសទាំង៣នាក់នោះ គឺជាអ្នកធ្វើដំណើរឆ្លងកាត់ទីនោះប៉ុណ្ណោះ។ សម្រាប់អ្នកបើករថយន្តវិញ គេមិនទាន់ស្គាល់អត្តសញ្ញាណនោះទេ ហើយក៏មិនដឹងថា ស្រី ឫប្រុសដែរ។
ដោយឡែកសមត្ថកិច្ចមួយចំនួនទៀត នៅកន្លែងកើតហេតុ បានសន្និដ្ឋានថា ករណីនេះ អាចផ្តើមចេញពីរឿងគំនុំមិនមែនជារឿងអ្វី ផ្សេងឡើយ តែយ៉ាងណានោះកម្លាំងសមត្ថកិច្ច បាននិងកំពុងតាមស្រាវជ្រាវដើម្បីតាមចាប់ជនដៃដល់សិន។
រហូតមកដល់ម៉ោងយប់ជ្រៅនេះទីតាំងកើតហេតុ ស្ថិតក្រោមការហ៊ុំព័ទ្ធនៅឡើយ ដោយមិនអនុញ្ញាតិឲ្យមានអ្នកឆ្លងកាត់ឡើយ ហើយមានកម្លាំងសមត្ថកិច្ចមួយចំនួន នៅយាមកាមរហូតដល់ថ្ងៃស្អែក៕
ប្រភព ៖ freshnews

មានការបំផ្ទុះគ្រាប់បែកនៅសង្កាត់បឹងកេងកង៣ ខណ្ឌចំការមន, របាយការណ៍បឋមមនុស្ស ៣នាក់រងរបួស

BREAKING NEWS: មានការបំផ្ទុះគ្រាប់បែកនៅសង្កាត់បឹងកេងកង៣ ខណ្ឌចំការមន, របាយការណ៍បឋមមនុស្ស ៣នាក់រងរបួស

LINE it!
អង្គារ ០៦ កញ្ញា, ២០១៦ ២០:៣៧
(ភ្នំពេញ)៖ មានការបំផ្ទុះគ្រាប់បែកនៅតាមបណ្តោយផ្លូវលេខ១៦៣ ក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌចំការមន នៅមុននេះបន្តិច (ម៉ោង ១៩៖៤០នាទី)។ សេចក្តីរាយការណ៍បឋមការបំផ្ទុះនេះ បណ្តាលឲ្យមនុស្សរបួស ៣នាក់ និងបែកកញ្ចក់រថយន្តជាច្រើនទៀត។
រថយន្តសង្រ្គោះបន្ទាន់ជាច្រើនគ្រឿង ត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុ ខណៈដែលផ្លូវលេខ១៦៣ ត្រូវបានសមត្ថកិច្ចបិទចរាចរណ៍ផងដែរ។
ស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក ជួន សុវណ្ណ បានចុះទៅដល់កន្លែងកើតហេតុនៅម៉ោង ៨យប់នេះ។
គេនៅមិនទាន់ដឹងពីមូលហេតុ នៃការបំផ្ទុះគ្រាប់បែកនេះនៅឡើយទេ។
UPDATE: សមត្ថកិច្ចមិនទាន់អាចបញ្ជាក់ពីមូលហេតុ នៃការបំផ្ទុះគ្រាប់បែកនេះនៅឡើយទេ រង់ចាំការស្រាវជ្រាវ និងសួរនាំជនរងគ្រោះសិន។
តាមសេចក្តីរាយការណ៍ គ្រាប់បែកនេះ ត្រូវបានជនដៃដល់ ដាក់បំផ្ទុះក្រោយរថយន្ត រួចហើយផ្ទុះតែម្តង ហើយអ្នករងរបួសនោះ គឺអ្នកដំណើរតាមផ្លូវ ដោយឡែកអ្នកបើកថយន្ត បានរួចពីសេចក្តីស្លាប់។
បោកគ្រាប់បែកគិតត្រឹមម៉ោង ២១៖១០នាទី៖ របួស៣នាក់ បុរសជនជាតិវៀតណាមម្នាក់ ឥណ្ឌាម្នាក់ នារីជនជាតិខ្មែរម្នាក់ ខូចរថយន្ត៣គ្រឿង, សមត្ថកិច្ចកំពុងតាមចាប់ជនដៃដល់