Saturday, November 19, 2016

ក្រោយទទួលព័ត៌មានឪពុកក្មេងស្ទាវចង់សម្លាប់ខ្លួន អភិបាលខណ្ឌដូនពេញដាក់កម្លាំងពង្រាយ និងយាមចាំគោលដៅ ស្ពានជ្រោយចង្វារ ខ្លាចជន រងគ្រោះទៅលោតទឹកសម្លាប់ខ្លួន (Video inside)

អាទិត្យ ២០ វិច្ឆិកា, ២០១៦ ០៨:២០
(ភ្នំពេញ)៖ អភិបាលខណ្ឌដូនពេញ លោក គួច ចំរើន បានថ្លែងបញ្ជាក់ប្រាប់អង្គភាព Fresh News ក្រោយទទួលព័ត៌មានឪពុកក្មេងស្ទាវចង់ សម្លាប់ខ្លួននោះ លោកបានបញ្ជាឲ្យកម្លាំងសមត្ថកិច្ចពង្រាយ និងយាមចាំគោលដៅស្ពានជ្រោយចង្វា ខ្លាចជនរងគ្រោះទៅលោតទឹកសម្លាប់ខ្លួន។
រឿងរ៉ាវដ៏កក្រើកក្នុងបណ្តាញសង្គម រវាងក្មេងស្ទាវមានជម្លោះជាមួយ ឧត្តមសេនីយ៍ឯក នន្ទ សុខា មេបញ្ជាការរង អាវុធហត្ថលើផ្ទៃប្រទេស កាលពីយប់ម្សិលមិញ រហូតដល់រសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅមិនទាន់ដោះស្រាយបញ្ចប់នៅឡើយទេ, ប៉ុន្តែនៅរសៀលថ្ងៃនេះ ឪពុករបស់ក្មេងស្ទាវដែលមានជម្លោះជាមួយ ឧត្តមសេនីយ៍ឯក នន្ទ សុខា មេបញ្ជាការរងអាវុធហត្ថលើផ្ទៃប្រទេស បានផ្ញើសារទៅកាន់ប្រពន្ធរបស់គាត់ថា «នឹងសម្លាប់ខ្លួន បើអនុគ្រោះឲ្យកូនគាត់មិនបាន»។ 
ឪពុករបស់ក្មេងស្ទាវដែលមានទំនាស់ជាមួយឧត្តមសេនីយ៍ផ្កាយ៣ បានបង្ហោះតាម Facebook ថា នឹងទៅសម្លាប់ខ្លួនដោយបាននិយាយថា៖ «ខ្ញុំតូចចិត្តខ្លួនខ្ញុំណាស់ ទុក្ខប៉ុណ្ណាដែលធ្វើបាបកូនខ្ញុំ ទុក្ខប៉ុណ្ណាក៏ខ្ញុំទទួលដែរ ខ្ញុំជួយអ្នកជំងឺរាប់ពាន់ ខ្ញុំគ្មានបានអ្វីពីអ្នកជំងឺទេ ជំងឺជេរម៉ែក៏ខ្ញុំមានដែរ តែខ្ញុំយកទោសពៃអ្វីទេ ហេតុអ្វីអនុគ្រោះឲ្យកូនខ្ញុំមិនបាន»។
ឪពុករបស់ក្មេងស្ទាវរូបនោះក៏បានសរសេរនៅលើ Facebook យ៉ាងដូច្នេះថា «ប្រហែលបាត់ខ្ញុំ ពីព្រោះខ្ងុំធ្វើប៉ាកូនៗមិនបានល្អ ប៉ាដើរសុំទោសគេ ឲ្យលោកដាក់ទោសខ្ញុំមកពីព្រោះកូនខ្ញុំពិតជាខុសហើយ RIP»៕
សូមស្តាប់សម្លេងឪពុកយំរៀបរាប់នៅលើ Facebook: 
ប្រភព ៖ freshnews

No comments:

Post a Comment