Tuesday, November 8, 2016

ស្មានតែគេអត់ស្គាល់​​! ខំ​បំភាន់ប៉ុណ្ណឹង​ហើ

អង្គារ ០៨ វិច្ឆិកា, ២០១៦ ១៥:០២
រាជធានី​ភ្នំពេញ ​៖ ជនសង្ស័យ​​ម្នាក់​​ ធ្វើ​សកម្មភាព​លួច​ម៉ូតូ​​ ម៉ាក​ស៊ុ​យ​ហ្ស៊ុ​យ​គី​និក​ ​ដែល​ម្ចាស់​គេ​ទុ​​ក​នៅ​​ក្នុងផ្ទះ ពេល​ដែល​កំពុង​ដេក​ លង់​​​លក់​ក្នុង​ដំណេក​ ហើយ​ជន​នេះ បាន​​យក​ស្លាក​លេខ​ម៉ូតូ​ផ្សេង​ ទៅ​បិទ​​លើ​ស្លាក​លេខ​ម៉ូតូ​​​នោះ ដើម្បី​បំភាន់​ភ្នែក​ម្ចាស់ ដើម្បីកុំ​​ឱ្យ​មើល​ស្គាល់​ ។
លុះ​ព្រឹក​ឡើង​ ជន​នោះ​​យក​ម៉ូតូ​ដែល​លួច​បាន ទៅ​ជិះ​កាត់មុខ​ផ្ទះ​ម្ចាស់​ ម៉ូតូ​ធ្វើ​ប្ញក​យ៉ាង​សង្ហារ ស្រាប់តែ​​ម្ចាស់ម៉ូតូ​​ ក្រឡេក​​ឃើញ​សង្ស័យ​ថា ​ក៏​​ដេញ​តាម​ឃាត់​ឱ្យ​​ឈប់សុំ​ពិនិត្យ ទើប​ស្គាល់​​​ថា ​ជា​ម៉ូតូ​របស់​ខ្លួនដែលបាត់ ក៏​ចាប់ខ្លួនជននោះ​​ប្រគល់​ឱ្យ​​នគរបាល​​តែ​ម្ដង ​។
ហេតុ​ការណ៍​នេះ​​កើតឡើង កាលពី​វេលា​ព្រឹក​ថ្ងៃ​ទី​៧ ​វិច្ឆិកា ​២០១៦ ស្ថិត​នៅ​ចំណុច​ភ្លើងស្តុប​ផ្លូវ​លេ​២៤​ កែង​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី ​​ក្នុងភូមិ​តា​ងួ​ន សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ។
ជនសង្ស័យ​ឈ្មោះ​អ៊ុំ ប៊ុ​ន​រឿង អាយុ​៣៤​ឆ្នាំ ស្នាក់​នៅ​ម្ដុំ​លូ​ប្រាំ ​ក្នុងភូមិ​ទ្រា សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ និង​មានស្រុក​កំណើត​នៅ​ឃុំ​ព្រែក​កុយ ស្រុក​ង​មាស ខេត្តកំពង់ចាម ​។ ​
ដោយឡែក ម៉ូតូ​ដែល​ជន​នេះ​លួច​នោះ​ ម៉ាក​ស៊ុ​យ​ហ្ស៊ុ​យ​គី​និ​ច​ព​ណ៏​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​1DH- 1547​ជា​កម្មសិទ្ធិ​របស់​ឈ្មោះ​លាង ពៅ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជា​​ជាង​ជួសជុល​រថយន្ត ស្នាក់​នៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ ហើយ​ត្រូវ​បាន​ជន​នោះ​យក​ស្លាក​លេខ​ម៉ូតូ​ផ្សេង​ទៀត លេខ​ភ្នំពេញ​1-FU 2252 ទៅ​បិទ​ពីលើ បន្លំ​ដើម្បី​កុំ​ឲ្យ​ម្ចាស់​គេ​ស្គាល់ ប៉ុន្តែ​ល្បិច​ខាងលើ​នោះ មិន​អាច​គេច​ផុត​ពី​ក្រសែភ្នែក ម្ចាស់​គេ​បានឡើយ​ ។ ​
ប្រភព ៖ កោះសន្តិភាព

No comments:

Post a Comment