កំពត៖ ហេតុការណ៍ដ៏គួរឲ្យរន្ធត់ កាលពីប៉ុន្មានម៉ោងមុននេះ បានធ្វើឲ្យនារីវ័យក្មេង២នាក់ បានរងរបួសធ្ងន់ ឈាមស្រោចពេញខ្លួន។
បើផ្អែកតាមរូបថត និងវីដេអូដែលគណនីហ្វេសប៊ុកឈ្មោះ Ty Veasna បានឲ្យដឹងថា ហេតុការណ៍នេះ បានកើតឡើង នៅមុខមន្ទីរពេទ្យកំពង់កណ្តាល ខេត្តកំពត ដោយម៉ូតូ២គ្រឿង បានបុកគ្នាយ៉ាងខ្លាំង បណ្តាលឲ្យនារីវ័យក្មេង២នាក់ មានម្នាក់ជាសិស្សសាលា បានដួលសន្លប់ និងឈាមស្រោចពេញខ្លួន គួរឲ្យអាណិត។
អ្វីដែលចាប់អារម្មណ៍ នៅក្នុងគ្រោះថ្នាក់ចរាចរណ៍មួយនេះ គឺសង្កេតឲ្យឃើញថា នារីវ័យក្មេង មិនស្គាល់អត្តសញ្ញាណទាំងពីរនាក់ មិនបានពាក់មួកសុវត្ថិភាពដូចគ្នា ហើយជាមួយការជិះម៉ូតូ ក្នុងល្បឿនលឿនដូចគ្នាទៀតនោះ ទើបធ្វើឲ្យពួកគេរងរបួសធ្ងន់ធ្ងរយ៉ាងដូច្នេះ។ ក្នុងនោះ ក៏មានមនុស្សមួយចំនួន បានព្យាយាមលើកម៉ូតូពួកគេ តែអ្នកខ្លះ បានសុខចិត្តថតរូបបង្ហោះទៅវិញ ដែលធ្វើឲ្យអ្នកលេងបណ្តាញសង្គមភាគច្រើន រិះគន់ផងដែរ៕
ប៉ុន្តែយ៉ាងណាមិញ ខ្មែរឡូតជូនពរឲ្យប្អូនស្រីទាំងពីរ ឆាប់ជាសះស្បើយ ដើម្បីអាចប្រកបការងារ រឺបន្តការសិក្សាបានជាធម្មតាឡើងវិញ៕
កំណត់ហេតុខ្មែរឡូត៖
No comments:
Post a Comment