ពុធ ០៩ វិច្ឆិកា, ២០១៦ ១៣:០៧
រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បន្តឱ្យដឹងថា គិតត្រឹមម៉ោង១១ព្រឹកថ្ងៃទី០៩ វិច្ឆិកា នេះ កម្លាំងនគរបាលបានចូលដល់ក្នុងផ្ទះដែលសង្ស័យនោះហើយ ដោយឆែករកឃើញប្រអប់ដាក់កាំភ្លើងខ្លីមួយ ។ ដោយឡែក ជនជាតិចិន២នាក់ ដែលឃាត់ខ្លួនយកទៅសួរនាំនោះ គឺម្នាក់ត្រូវសមត្ថកិច្ចជាចោរប្លន់ចិននោះ៨០% និងម្នាក់ទៀត ជាបក្សពួក ។
ទោះបីជាយ៉ាងណា កម្លាំងនគរបាលកំពុងបន្តសួរនាំតាមជំនាញលើជនទាំង២នាក់នោះ ។
គួររំលឹកថា គិតត្រឹមម៉ោង១០ព្រឹកថ្ងៃទី០៩ វិច្ឆិកា នេះ កម្លាំងនគរបាលបានចុះព័ទ្ធផ្ទះមួយកន្លែងមានលេខ៤៦H ស្ថិតនៅទល់មុខអកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដោយឃាត់ខ្លួនបុរសជនជាតិ២នាក់ នាំទៅសាកសួរ ។
នៅព្រឹកថ្ងៃដដែលនេះ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យជាច្រើននាក់ បាននិងកំពុងធ្វើការឡោមព័ទ្ធសារជាថ្មី ដែលសង្ស័យថា ចោរប្លន់ជនជាតិចិនកំពុងសំងំលាក់ខ្លួននៅទីនោះ ស្ថិតត្រង់ចំណុចភូមិព្រៃទា សង្កាត់ចោមចៅ ជិតព្រំ ប្រទល់ភូមិត្រពាំងជ្រៃ និងភូមិក្បាលដំរី សង្កាត់កាកាប រាជធានីភ្នំពេញ ។
កន្លងមក កម្លាំងចម្រុះបានសម្រេចដកថយមកវិញទាំងស្រុង បន្ទាប់ពីប្រើ (drone) រុករកព័ទ្ធចាប់ចោរជនជាតិចិនមិនបាននោះ ស្ថិតត្រង់ចំណុចដីឡូត៍មួយកន្លែង ដែលសង្ស័យចោរជនជាតិកំពុងលាក់ខ្លួន ក្នុងសំណង់វីឡាសង់ទុកចោលនៅទីនោះ នៅជិតវង្វង់មូលចោមចៅ ក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ដោយកម្លាំងចម្រុះជាច្រើនរូប ដោយម្នាក់ៗមានពាក់អាវក្រោះផងដែរ ។
ប្រភព ៖ កោះសន្តិភាព
No comments:
Post a Comment