Saturday, December 10, 2016

សង្គម តោះ! មើលកាមេរ៉ាផ្ទះសំណាក់«សារីធំ» ​ មុនពេលប៉េអឹមបាញ់នាងសង្សារចំភ្នែក​ស្តាំ​ស្លាប់ (មានវីដេអូ) សៅរ៍ ១០ ធ្នូ, ២០១៦ ១០:៥៤

រាជធានីភ្នំពេញ​៖ សេចក្តីរាយការណ៍បន្តឱ្យ​ដឹងថា ពាក់ព័ន្ធករណី​​បុរស​ជាមន្ត្រីប៉េអឹម​ម្នាក់​ បាន​បាញ់សម្លាប់​នារី សង្សារ​របស់​ខ្លួន​​ស្លាប់​​ នៅក្នុងផ្ទះសំណាក់​យីហោ «សារីធំ» មកទល់​វេលា​ម៉ោង១០ព្រឹកថ្ងៃទី១០ ធ្នូ​ ដដែល​នេះ មិន​ទាន់​មានតម្រុយ​ពី​ជនដៃ​ដល់​នៅឡើយ​ទេ ខណៈ​សមត្ថកិច្ច​​បាន និងកំពុង​បើក​ការ​ស៊ើបអង្កេត​ យ៉ាងក្តៅគគុក ហើយនិងបានរក​ឃើញ​ គណនីហ្វេសប៊ុក​របស់​ជន​ដៃ​ដល់​​ផង​ដែរ ។
នារី​រង​គ្រោះ​ ដែល​ស្លាប់​ឈ្មោះ​ស៊ុន ស្រី​លក្ខណ៍ អាយុ​២៥​ឆ្នាំ ជាស្ត្រីមេម៉ាយកូន២ មាន​ទីលំនៅ​ក្នុងភូមិ​ត្រពាំង​រាំង ឃុំ​អង្គ​រមាស ស្រុក​ដងទង់ ខេត្តកំពត (​បាញ់​ចំ​ភ្នែក​ធ្លាយ​ទៅ​ក្រោយ​) ។ រីឯ​បុរស​ជា​សង្សារ​នោះ ​ឈ្មោះ​អ៊ុំ សុ​ផា អាយុ​៣០​ឆ្នាំ ជា​មន្ត្រី​អាវុធហត្ថ ​ឋានៈ​ជា​​​វរសេនីយ៍ត្រី មាន​ស្រុក​កំណើត​​នៅ​ខេត្តកំពង់ស្ពឺ ជន​នេះ​បាន​ស្នាក់​នៅ​ផ្ទះ​សំណាក់​ខាងលើ​ រយៈមួយ​​ខែ​មក​ហើយ ដែល​ជា​​ម៉ូយ​ប្រចាំ​​ផ្ទះ​សំណាក់​​​នោះផង ។
​នាព្រឹកថ្ងៃដដែលនេះ កម្លាំង​សមត្ថកិច្ចបានចុះ ទៅទីតាំង​​ផ្ទះ​សំណាក់យីហោ «សារីធំ» ដែលជាទីតាំងកើតហេតុ ដោ​យ​​មា​​​​ន​​ការ​សហការពីម្ចាស់​ផ្ទះ សំណាក់​ដែរនោះ បាន​បើក​កាមេរ៉ា​សុវត្ថិភាព​ ក្នុងផ្ទះសំណាក់​ ដោយរូបភាពបង្ហាញពី ​សកម្មភាព​ជន​ដៃដល់ និងនារីជាសង្សារ មុនពេលកើតហេតុ​ ។
ក្នុងកាមេរ៉ាបានបង្ហាញថា នៅវេលាម៉ោង​ជាង១២រំលងអធ្រាត្រនោះ គេឃើញ​ជន​សង្ស័យ និងនារីរងគ្រោះ​ជិះម៉ូតូ​ មក​កាន់​ផ្ទះ​សំណាក់​ ដោយបានឈរ​នៅកន្លែងទទួលភ្ញៀវ ដើម្បី​រៀបចំចូលក្នុងបន្ទប់ ។ ក្នុងកាមេរ៉ាបង្ហាញទៀតថា​ នារីជាសង្សារហាក់​ដូចជា​ខឹងជាមួយ​បុរសដៃដល់នោះ ដោយយកដៃផ្ទប់ថ្ងាសរបស់នាងរហូត​ ។ ក្រោយ​ពី​បាន​សោ​បន្ទប់ ទាំង២នាក់​ដើរចូលទៅ ដោយ​ឃើញ​បុរស​ដៃដល់ ចង់អោបនារីរងគ្រោះដល់ទៅ២ដង តែត្រូវនាងច្រានចេញ ។
មួយសន្ទុះធំក្រោយ សង្ស័យជននោះបាញ់ សម្លាប់នាងរួច ​ឃើញ​​​រត់ចេញពីលើបន្ទប់យ៉ាង​តក់ក្រហល់ ដោយបានទាញ​ម៉ូតូ របស់ខ្លួន​ប្រុងជិះរត់ ពេលនោះ​ត្រូវ​សន្តិសុខ​​ចាប់​ទាញ​​ ប៉ុន្តែនៅតែជនសង្ស័យ​ជិះម៉ូតូគេចបានដដែល ។
គួររំលឹកថា នារី​ម្នាក់​ជា​ស្រីស្នេហ៍​​របស់​បុរស​​ ដែល​គេ​ស្គាល់​ជា​មន្ត្រី​កងរាជអាវុធហត្ថម្នាក់ និងជា​ជន​ដៃ​ដល់​​ បាន​យកកាំភ្លើង​បាញ់​សម្លាប់​ នាងសង្សារនោះ នៅ​ក្នុងផ្ទះ​សំណាក់​មួយកន្លែង កាលពី​វេលា​ម៉ោង​១២ និង​៤០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១០ ធ្នូ ស្ថិត​នៅ​ក្នុង​បន្ទប់​លេខ​៤០៤ ​ក្នុងផ្ទះ​សំណាក់​យីហោ​ «​សារី​ធំ​»​ មាន​លេខ​១០៨A, ផ្លូវ​លេខ​២៧១ ក្នុង​ភូមិ​ទួល​គោក សង្កាត់​ទួល​សង្កែ ខណ្ឌ​ប្ញ​ស្សី​កែវ​ ។
ប្រភព​ឱ្យ​ដឹង​ថា នារី​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ​ ស៊ុន ស្រី​លក្ខណ៍ អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ត្រពាំង​រាំង ឃុំ​អង្គ​រមាស ស្រុក​ដងទង់ ខេត្តកំពត (​បាញ់​ចំ​ភ្នែក​ធ្លាយ​ទៅ​ក្រោយ​) ។ រីឯ​បុរស​ជា​សង្សារ​នោះ ​ឈ្មោះ​អ៊ុំ សុ​ផា អាយុ​៣០​ឆ្នាំ ជា​មន្ត្រី​អាវុធហត្ថ ​ឋានៈ​ជា​​​វរសេនីយ៍ត្រី មាន​ស្រុក​កំណើត​​ នៅ​ខេត្តកំពង់ស្ពឺ ជន​នេះ​បាន​ស្នាក់​នៅ​ផ្ទះ​សំណាក់​ខាងលើ​ រយៈមួយ​​ខែ​មក​ហើយ ដែល​ជា​​ម៉ូយ​ប្រចាំ​​ផ្ទះសំណាក់​នោះផង ។
ទោះបីជា​យ៉ាងណា គ្មាន​អ្នក​ណា​ម្នាក់​​ដឹង​រឿង​ ទំនាស់​រវាង​ពួក​គេ​ទាំង​២​នោះ​ទេ ដោយ​មុន​កើតហេតុគេ​ឃើញ​បុរស​ដៃដល់ ​ជិះ​ម៉ូតូ​មួយ​​គ្រឿង​ ម៉ាក​MSX​មក​ជួប​នាង​​សង្សារ​ក្នុងផ្ទះ​សំណាក់​នោះ ។ បន្ទាប់​មក ជន​នេះ​បាន​បាញ់​សម្លាប់​នាង​រួច​រត់​ចុះមក​​ក្រោម​ជិះ​ម៉ូតូ​គេចខ្លួន​​បាត់តែម្តង ។ ពេល​នោះ បាន​បង្ក​ការ​ភ្ញាក់ផ្អើល ដោយ​នារី​រង​គ្រោះ​ត្រូវ​​​ម្ចាស់ផ្ទះ​សំណាក់​ ដឹក​បញ្ជូន​​​ទៅ​សង្គ្រោះ​ នៅ​មន្ទីរ​ពេទ្យ​កាល់​ម៉ែ​ត តែ​នាង​បាន​ដាច់ខ្យល់​ស្លាប់បាត់​​ទៅ​ហើយ ទើប​ផ្អើល​តែ​ម្តង ។
ប្រភព ៖ កោះសន្តិភាព

No comments:

Post a Comment