កណ្តាល៖ ក្មេងប្រុសអាយុ ៧ឆ្នាំម្នាក់បានស្លាប់នៅនឹងកន្លែង ក្រោយធ្លាក់រានទេវតាដែលគេ ដាក់តាំងលក់ចំក្បាល។ ហេតុការណ៍ដ៏អាក្រក់នេះ បានកើតឡើងកាលពីព្រឹកមិញនេះ ដែលត្រូវនឹងថ្ងៃទី១ ធ្នូ ឆ្នាំ២០១៦ ដែលមានទីតាំងស្ថិតនៅភូមិ ឬស្សី សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។
នេះបើតាមវីដេអូ ដែលផ្សាយផ្ទាល់ពីទំព័រហ្វេសប៊ុក ABC និងសាក្សីនៅនឹងកន្លែងកើតហេតុ បានអោយដឹងថា ករណីនេះក្មេងប្រុសរងគ្រោះ និងមិត្តភក្ដិបានទៅលេងនៅជិត នឹងរានទេវតានោះ និងតោងលេងលើរានទេវតានោះ ហើយមិនប្រយ័ត្នរានទេវតានោះ ក៏ធ្លាក់សង្កត់ស្លាប់កុមាររងគ្រោះ រីឯមិត្តភក្តិរងរបួសរលាត់ដៃជើង តិចតួចក៏រត់បាត់។
គួរបញ្ជាក់ថា បើតាមការរៀបរាប់របស់ឪពុករបស់កុមាររងគ្រោះ នៅក្នុងវីដេអូ បានបន្ថែមអោយដឹងថា កូនរបស់គាត់បានកំពុងលេងហ្គេមនៅក្នុងផ្ទះសុខៗ មិនដឹងយ៉ាងមិចស្រាប់តែចេញ មកលេងខាងក្រៅ នៅកន្លែងកើតហេតុ ដែលធ្វើអោយគាត់ និងម្តាយរបស់កុមាររងគ្រោះ មានការតក់ស្លុតជាខ្លាំងក្រោយដឹងកូនរបស់គាត់ ត្រូវរានទេវតាធ្លាក់សង្កត់ស្លាប់។
ករណីនេះក៏មានមតិយោបល់មួយចំនួន ពីសំណាក់ប្រិយមិត្ត ចូលរួមសោកស្តាយ និងលើកបញ្ហានេះមកពីការធ្វេស ប្រហែសរបស់ឪពុកម្តាយ អ្នកខ្លះថាមកពីក្មេងរពឹស អ្នកខ្លះទៀតក៏ថា មកពីអ្នកលក់រានទេវតា មិនដាក់រានទេវតាអោយបានស្រួលបួល។ ទោះជាយ៉ាងណា ឪពុកម្ដាយ ឬអាណាព្យាបាលគ្រប់រូប គួរយកចិត្ដទុកដាក់ និងស្វែងយល់ពីបញ្ហាមួយនេះឲ្យបានម៉ត់ចត់៕
ទស្សនាវីដេអូ ដែលផ្សាយផ្ទាល់ពីទំព័រហ្វេសប៊ុក ABC កាលពីព្រឹកមិញនេះ៖
ខ្មែរឡូត
No comments:
Post a Comment