ភ្នំពេញ៖ អ្នកនាង ឆយី ដែលជាអតីតតារាសម្តែងមួយរូប និងកំពុងកំសត់រស់នៅជាមួយកូនស្រី ដែលគ្មានការថ្នាក់ថ្នមពីស្វាមី បានចែករំលែកនូវវីដេអូមួយ ដែលធ្វើអោយប្រិយមិត្ត និងអ្នកនាង ឆយី មានអារម្មណ៍អាណិតអាសូរ និងខឹងនឹងបុរសម្នាក់ជាខ្លាំង។
ចំពោះវីដេអូ ដែលអ្នកនាង ឆយី បានចែករំលែកនៅលើ គេហទំព័រហ្វេសប៊ុករបស់អ្នកនាងនោះ គឺជាវីដេអូមួយដែលបុរសម្នាក់បានយកដង្កៀប មកគៀបធ្វើបាបទៅលើកុមារម្នាក់អាយុប្រហែលជា ១ឆ្នាំ ទៅ ២ឆ្នាំកន្លះ ធ្វើឲ្យក្មេងនោះឈឺផ្សា និងស្រែកយំជាខ្លាំង។ មិនត្រឹមតែប៉ុណ្ណោះ បុរសម្នាក់នោះក៏បានយកប្រដាប់ឆក់ មកឆក់លើកុមារម្នាក់នោះថែមទៀត ធ្វើអោយអ្នកនាងឆយី និងអ្នកប្រើប្រាស់ក្នុងបណ្ដាញសង្គមហ្វេសប៊ុក មានអារម្មណ៍អាណិតអាសូរចំពោះកុមារម្នាក់នោះជាខ្លាំង និង ខឹងនឹងបុរសដែលធ្វើទារុណកម្មទៅលើកុមារនោះជាពន់ពេក។
ខាងក្រោមនេះជាសារដែលអ្នកនាង ឆយី បានបង្ហាញឡើង៖
«មើលហើយញរ័សាច់ណាស់ អាតិរិច្ចាន មិនដឹងជាគ្នាត្រូវអាងាប់នឹង ធ្វើបាបម៉ានខែឆ្នាំហើយទេលោកអើយ សំឡេងយំរបស់កូនតូចនឹង ចាក់បេះដូងណាស់ ខ្លោចចិត្តណាស់ព្រះអើយ ... ម៉ែឪ គ្នានៅណា ... ជួយកូនផងទៅ នេះជាទារុណកម្ម ចំពោះគ្នាណាស់ » ។
ទស្សនាឃ្លីបវីដេអូខាងក្រោម ដែលបង្ហាញពីសកម្មភាពដ៏ព្រៃផ្សៃនេះ៖
បន្ថែមលើសពីនេះទៀតក៏មានប្រិយមិត្តមួយចំនួន បានសំដែងពីអារម្មណ៍អាណិតអាសូរដល់កុមារម្នាក់នោះ ដូចជាអ្នកនាង ឆយី ដែរ។
កំណត់ហេតុខ្មែរឡូត៖
No comments:
Post a Comment