ភ្នំពេញ៖ ក្រោយដកខ្លួនចេញពីផលិតកម្មរស្មីហង្សមាស ទីបំផុតក៏បានធ្វើឱ្យតារាចម្រៀងស្រីស្រគត់ស្រគំ ដែលនិយមច្រៀងបទចម្រៀងមនោសញ្ចេតនា លន្លង់លន្លោច អ្នកនាង យក់ ថិតរដ្ឋា និងកញ្ញា ឈិត សុវណ្ណបញ្ញា បានធ្វើការសម្រេចចិត្តដ៏ធំមួយ ដោយឈានជើងចូលមកជ្រកកោននៅក្រោមដំបូលផលិតកម្មថោន ដែលជាផលិតកម្មថ្មីរបស់ពួកគេ។
អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ តារាចម្រៀងចាស់ដែលនៅតែទទួលបានការគាំទ្រយ៉ាងច្រើនកុះករ ពីទស្សនិកជនទាំងពីរដួងនេះ ក៏បាននាំគ្នាពួតដៃរាំក្បាច់ថ្មីតាមចង្វាក់ភ្លេងមួយអស់ដៃតែម្តង នៅក្នុងការថត MV បទចម្រៀងរបស់ផលិតកម្មថោនដែលត្រៀមចេញលក់ឆាប់ៗនេះ។
មិនតែប៉ុណ្ណោះ ការស្លៀកពាក់ក៏លេងខ្លួនប្លែកផងដែរ ដើម្បីចូលរួមអបអរសាទរ នៅក្នុងរដូវកាលបុណ្យចូលឆ្នាំប្រពៃណីខ្មែរយើងនាពេលខាងមុខ។
អីយ៉ា! តារាទាំងពីរដួងនេះ ចូលផលិតកម្មថ្មី អ្វីៗក៏ថ្មីដែរ ទាំងស្ទីលនៃការតុបតែងខ្លួន និងការរាំច្រៀងបទញាក់កន្ត្រាក់អារម្មណ៍៕
ចង់ដឹងថា អ្នកនាង យក់ ថិតរដ្ឋា និងកញ្ញា ឈិត សុវណ្ណបញ្ញា រាំកាច់ចង្កេះ ចាក់ក្បាច់ហុយដីប៉ុណ្ណា តោះទស្សនាវីដេអូខាងក្រោម៖
កំណត់ហេតុខ្មែរឡូត៖
No comments:
Post a Comment