Wednesday, March 1, 2017

ណូយ វ៉ាន់ណេត បកស្រាយការពិតនៅក្រោយ ការលែងលះប្រពន្ធដើម និងរឿងទៅបួសរបស់ខ្លួន!(មានវីដេអូ) ពុធ ០១ មីនា, ២០១៧ ១៦:១៦

ភ្នំពេញ៖ ក្រោយប្រពន្ធដើម របស់តារាចម្រៀងមនោសញ្ចេតនា លោក ណូយ វ៉ាន់ណេត អ្នកស្រី ហ៊ី សាវឿន បានស្លាប់កាលពីថ្ងៃទី២៥ ខែកុម្ភៈកន្លងទៅ រឿងរ៉ាវចម្រូងចម្រាស់ក៏បានកើតឡើងលើរូបលោក ដោយសារតែគេល្បីថា លោកបានលែងលះប្រពន្ធដើម ដើម្បីទៅរៀបការជាមួយប្រពន្ធថ្មី។
ប៉ុន្តែការពិតយ៉ាងណា លោក ណូយ វ៉ាន់ណេត ក៏បានចេញមុខមកបកស្រាយដោយផ្ទាល់ហើយ ដែលធ្វើការ Live វីដេអូនៅលើហ្វេសប៊ុករបស់លោកនៅមុននេះបន្តិច។
មិនតែប៉ុណ្ណោះលោក ណូយ វ៉ាន់ណេត ក៏បានបកស្រាយអំពីជីវិតតស៊ូរបស់ខ្លួនតាំងពីដើមមក ព្រមទាំងរឿងដែលគេល្បីថា លោកទៅសាងព្រះផ្នួសដើម្បីយកលុយទៅសងបំណុលគេផងដែរ។ គួរឱ្យដឹងដែរថា លោក ណូយ វ៉ាន់ណេត បានលាចាកសិក្ខាបទហើយ ក្រោយពេលបានបួសកាលពីដើមខែកុម្ភៈឆ្នាំ២០១៧នេះ៕
ចង់ដឹងការបកស្រាយយ៉ាងណាខ្លះ តោះទស្សនាវីដេអូដែលលោក ណូយ វ៉ាន់ណេត បាន Live ផ្ទាល់នៅលើហ្វេសប៊ុក កាលពីមុននេះបន្តិច ទាំងអស់គ្នា៖ 
ណយ វ៉ាន់ណេត ទៅធ្វើបុណ្យឱ្យភរិយាដើម
រូបថតអតីតកាលរបស់ ណយ វ៉ាន់ណេត និងភរិយាដើម
កំណត់ហេតុខ្មែរឡូត៖

No comments:

Post a Comment