Monday, March 27, 2017

ដល់ក! ក្រោយការសួរចម្លើយចប់, ក្រុមប្លន់ប្រដាប់អាវុធ ធ្លាប់ចេញប្លន់ បាញ់សម្លាប់ជនរងគ្រោះចំនួន២៥ដង នៅខេត្តកំពត កែប កំពង់ស្ពឺ និងព្រះសីហនុ



(កំពត)៖ មេចោរប្លន់ប្រដាប់ងាវុធ២នាក់ ដែលកម្លាំងនគរបាល បើកប្រតិបត្តិការតាមចាប់ខ្លួន បានដោយជោគជ័យ នៅទឹកដីស្រុកគងពិសី ខេត្តកំពង់ស្ពឺ នៅគល់ស្ពានស្ទឹងមានជ័យ រាជធានីភ្នំពេញ បានសារភាពថា ពួកគេធ្លាប់ចេញប្លន់ យកទ្រព្យសម្បត្តិប្រជាពលរដ្ឋ រហូតដល់មានការបាញ់សម្លាប់ និងរងរបួសជាច្រើននាក់ចំនួន២៥ដង។
ក្រុមចោរទាំង២នាក់ បានសារភាពថា ពួកគេធ្លាប់ចេញប្លន់ នៅក្នុងទឹកដីខេត្តកំពង់ស្ពឺ ខេត្តកែប ខេត្តកំពត និងខេត្តព្រះសីហនុ ហើយពួកគេទាំង២នាក់ ក៏ត្រូវបានតុលាការផ្ដន្ទាទោសកំបាំងមុខ ឲ្យពន្ធនាគាររហុតដល់១៣ឆ្នាទៀតផង។
មេចោរប្លន់ប្រដាប់អាវុធទាំង២នាក់ ដែលត្រូវបង្ក្រាបបានដោយជោគជ័យនៅពេលនេះទី១ឈ្មោះ ម៉ៅ គឹមអេង ហៅចន និងទី២ឈ្មោះ ចាន់ រដ្ឋ ត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៧។
នៅរសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧នេះ ស្នងការនគរបាលខេត្តកំពត លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានបញ្ជាក់ថា ក្រុមចោរប្លន់ដោយប្រើអាវុធ K59 និងAK បានធ្វើសកម្មភាពប្លន់នៅខេត្តកំពង់ស្ពឺ៩លើក នៅខេត្តកែបចំនួន៣លើក នៅខេត្តព្រះស៊ីហនុ ចំនួន៣លើក និងនៅខេត្តកំពតចំនួន១០លើក។
បើតាមលោកស្នងការ ឈ្មោះ ចាន់ រ័ត្ន មានសាលក្រមដាក់ពន្ធនាគារពីតុលាការចំនួន១៣ឆ្នាំ ពីបទប្លន់សម្លាប់ នៅភូមិតេជោអភិវឌ្ឍន៍ ឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក ខេត្តកំពត កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៤។ រីឯឈ្មោះ ម៉ៅ គឹមអេង ហៅចន មានដីកាចាប់ខ្លួនពីបទ ប្លន់សម្លាប់នៅភូមិអង្គ្រង ឃុំកំពង់តា្រចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៥។
សូមបញ្ជាក់ថា ប្រតិបត្តិការតាមបង្ក្រាបក្រុមចោរទាំងនេះ បានធ្វើឡើងដោយកម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងនគរបាលខេត្តកំពង់ស្ពឺ និងកម្លាំងនគរបាលខេត្តកំពត ក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងអគ្គស្នងការរងនាយឧត្តមសេនីយ៍ កង សាខន ព្រមទាំងមានការសម្របសម្រួលពី តំណាងអយ្យការរាជធានី-ខេត្ត ដែលពាក់ព័ន្ធទាំងនោះ។
សម្រាប់ក្រុមចោរទាំងនេះ ក៏បានសារភាពថា ពួកគេក៏បានបាញ់សម្លាប់ស្មៀនឃុំជាំសង្កែ នៅផ្សារតាឡាត់ ខេត្តកំពង់ស្ពឺ កាលពីជាង២ឆ្នាំមុនផងដែរ បន្ទាប់ពីជនរងគ្រោះបានទៅជួយ អ្នកលក់មាសដែលក្រុមចោរទាំងនេះកំពុងភ្ជង់ប្លន់។ យ៉ាងណាក៏ដោយ បក្ខពួកម្នាក់ឈ្មោះ លឹម ភី ត្រូវចាប់ខ្លួនកាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៦ និងនៅពេលនេះកំពុងជាប់នៅក្នុងពន្ធនាគារកំពត ខណៈគូរកនមួយចំនួនទៀត ព្រមទាំងអាវុធអាការ០១ដើមទៀត កំពុងរត់គេចខ្លួន៕

អភិបាលខេត្តព្រះវិហារ ប្រាប់អភិបាលខេត្តស៊ីសាកេតថា បើចាប់បានពលរដ្ឋខ្មែរឆ្លងដែនខុសច្បាប់សូមកុំធ្វើបាប សូមបញ្ជូនមកឲ្យកម្ពុជាវិញ

(ព្រះវិហារ)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ នៅថ្ងៃទី២៧ ខែមីនា​ ឆ្នាំ២០១៧ បានថ្លែងប្រាប់លោក ថះ វ៉ាត់សូរះ អភិបាលខេត្តស៊ីសាកេតប្រទេសថៃថា បើចាប់បានប្រជាពលរដ្ឋខ្មែរឆ្លងដែន ដោយខុសច្បាប់​ សូមកុំធ្វើទារុណកម្ម ត្រូវបញ្ជូនមកឲ្យសមត្ថកិច្ចកម្ពុជាវិញ។
ការថ្លែងបែបនេះ របស់លោក អ៊ុន ចាន់ដា ក្នុងឱកាសដែលលោកជួបស្វាគមន៍ គណៈប្រតិភូខេត្តស៊ីសាកេតដែល ដឹកនាំដោយ លោក ថះ វ៉ាត់សូរះ អភិបាលខេត្តស៊ីសាកេតប្រទេសថៃដែលបានអញ្ជើញមកទស្សនកិច្ច ស្វែងយល់ពីខេត្តព្រះវិហារ ក្នុងគោលបំណងរឹតចំណងសាមគ្គីភាព ពង្រឹងកិច្ចសហប្រតិបត្តិការរវាងខេត្តទាំង២។
​លោក អ៊ុន ចាន់ដា បានថ្លែងយ៉ាងដូច្នោះថា «កន្លងមកប្រជាពលរដ្ឋខ្មែរស្លូតត្រង់ ត្រូវបានចាញ់បោកមេខ្យល់នាំឆ្លងដែន ខុសច្បាប់ចូលប្រទេសថៃ​ ដោយខ្លះទៅកាប់ឈើគ្រញូង និងខ្លះទៀត ទៅធ្វើជាកម្មករនៅកន្លែងផ្សេង ត្រូវបានទាហ៊ានថៃចាប់បាន​ ដោយធ្វើទារុណកម្មតាមរូបភាពផ្សេងៗ ដែលករណីនេះ លោកបានសំណូមទៅអភិបាលខេត្តស៊ីសាកេតប្រទេសថៃ ថា​បើចាប់បានពលរដ្ឋខ្មែរឆ្លងដែនខុសច្បាប់ សូមធ្វើការប្រគល់មកឲ្យកម្ពុជាវិញ»
លោកបានបន្តថា ទោះបីកិច្ចសហប្រតិបត្តិការកន្លងមករវាងខេត្តទាំង២ បានដំណើរការល្អយ៉ាងណាក៏ដោយ​ ក៏យើងនៅតែបន្តទាមទាកិច្ចសហប្រតិបត្តិការ ឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ពីខេត្តស៊ីសាកេតពិសេសលោកអភិបាលខេត្តថ្មី ដែលត្រូវជួយជុំរុញនិងបន្តកិច្ចការ ផ្លាស់ប្តូរទស្សនៈ គ្នាទៅវិញទៅមករវាងខេត្តព្រះវិហារ និងខេត្តស៊ីសាកេត​ ជុំរុញដល់ការរៀបចំកញ្ចប់ ទេសចរណ៍រវាងខេត្តទាំង២​ បន្តពង្រឹងមិត្តភាព​ សាមគ្គីភាព កិច្ចសហប្រតិបត្តិការជាមួយគ្នា ឲ្យកាន់តែល្អប្រសើរ និងទប់ស្កាក់បទល្មើសឆ្លងដែន និងបទល្មើសផ្សេងៗទៀតនៅតាមព្រំដែន។
លោក អ៊ុន ចាន់ បានថ្លែងអរគុណដល់ ខេត្តស៊ីសាកេត ដែលបានផ្តល់អាហាររូបករណ៍ ដល់សិស្សានុសិស្សកម្ពុជាខេត្តព្រះវិហារ ក៏ដូចមន្ត្រីរាជការបានបន្តការសិក្សា ថ្នាក់បរិញ្ញាបត្រ័ និងជំនាញផ្សេងៗ។​
ជាការឆ្លើយតប លោក ថះ វ៉ាត់សូរះ អភិបាលខេត្តស៊ីសាកេត ក៏បានថ្លែងអរគុណ ដល់លោកអភិបាលខេត្តព្រះវិហារ ដែលតែងតែសហការល្អ ជាមួយខេត្តស៊ីសាកេត​ ហើយលោកនិងយល់ព្រមបញ្ជូនពលរដ្ឋខ្មែរ ដែលឆ្លងដែនខុសច្បាប់មកឲ្យកម្ពុជាវិញ​ ហើយលោកសំណូមពរ ដល់អភិបាលខេត្តព្រះវិហារ ក៏ត្រូវបញ្ជូនពលរដ្ឋថៃ ដែលឆ្លងដែនខុសច្បាប់មកឲ្យថៃវិញផងដែរ។ ហើយលោកបានប្តេជ្ញារឹតចំណងសាមគ្គីភាព​ បន្តកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរខេត្តព្រះវិហារឲ្យកាន់តែខ្លាំងថែមទៀត៕

ចម្លែក! ពស់ពិសមួយក្បាលចឹកមនុស្សស្លាប់ហើយ យប់ឡើងវារ​មករកជន​រងគ្រោះ​ដល់ផ្ទះទៀត តែត្រូវអ្នក​ភូមិ​វាយងាប់ ច័ន្ទ ២៧ មីនា, ២០១៧ ១៦:១៧

(ព្រះវិហារ)៖ ហេតុភេទដ៏ព្រឺព្រួចមួយនៅភូមិសំឡាញ​ ឃុំត្បែងមួយ​ ស្រុកសង្គមថ្មី​ ខេត្តព្រះវិហារ អាចនិយាយថា ជារឿង​មួយចម្លែក ដោយសារសត្វពស់ពិសមួយក្បាល បានចឹកមនុស្សនៅឯក្នុងព្រៃ​ពេលថ្ងៃហើយ ដល់ពេលយប់​បែរជាវារមក​រកផ្ទះជនរងគ្រោះទៀត។
ក្រោយនាំអំណោយកាកបាទក្រហមកម្ពុជា ឧបត្ថម្ភជូនដល់គ្រួសារជនរងគ្រោះរួចមក អភិបាលស្រុកសង្គមថ្មី លោក រស់ ហេង ក៏បានដឹងរឿងរ៉ាវ ហើយបានថ្លែងប្រាប់ភ្នាក់ងារ Fresh News នៅរសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧ ថា មុនពេលកើតហេតុនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៧ ជនរងគ្រោះបានដើរទៅព្រៃ ដើម្បីកាវកង្កែបតាមរន្ធយកមកធ្វើម្ហូប​ចៃដន្យអី ក៏លូកចំរន្ធពស់ ពស់នោះក៏ចឹកជនរងគ្រោះតែម្ដង។ ក្រោយពស់ចឹក ជនរងគ្រោះក៏រត់មកផ្ទះវិញ ហើយបានព្យាបាលមានគ្រូស្តោះផ្លុំតាមបែបបុរាណ តែពុំធូរស្បើយសោះ​ ក្រុមគ្រួសារក៏បាននាំជនរងគ្រោះ ទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត​ព្រះវិហារ។
​តែជាអកុសល ដោយសារជាតិពិសជ្រាបចូលក្នុងខ្លួនខ្លាំង គ្រូពេទ្យមិនអាចជួយបានជនរងគ្រោះ ក៏បានស្លាប់បាត់បង់ជីវិតទៅ។ លុះដល់ពេលយប់ឡើង ស្រាប់តែសត្វពស់ដែលចឹកជនរងគ្រោះស្លាប់នោះ បានវារមករកផ្ទះជនរងគ្រោះ​ តែត្រូវអ្នកភូមិដែលកំពុងជិះម៉ូតូតាមផ្លូវ បានឃើញ ក៏វាយងាប់បាត់ដែរទៅ។
ករណីចៃដន្យនេះលោកអភិបាលស្រុកមិនដឹងច្បាស់ថា ហេតុអ្វីបានជាសត្វពស់នេះ ក្រោយពីចឹកជនរងគ្រោះរួច បែរជាមករកជនរងគ្រោះនៅផ្ទះទៀត​ ប៉ុន្តែអ្នកភូមិខ្លះនិយាយថា ប្រហែលគ្រូស្តោះមានមន្តអាគមហៅពស់មកវិញ។
បុរសរងគ្រោះដែលស្លាប់នោះមានឈ្មោះ ញ៉ែម វឿត អាយុ៤៣ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើមានប្រពន្ធ និងកូនក្នុងបន្ទុក៤នាក់​ ដោយឡែក សត្វពស់ដែលចឹកនោះត្រូវអ្នកស្រុកហៅថា ពស់ក្រាយ​ អ្នកខ្លះទៀតហៅថា ពស់បង្កង់។
តែទោះជាយ៉ាងណា លោកអភិបាលស្រុក ក៏បានធ្វើការណែនាំឲ្យប្រជាពលរដ្ឋដែលជួបបញ្ហា ដោយសារពស់ចឹក ត្រូវប្រញាប់ទៅរកពេទ្យ​ឲ្យបានទាន់ពេលវេលា​ ហើយលោកក៏បានប្រគល់អំណោយ កាកបាទក្រហមកម្ពុជា ចូលរួមរំលែកទុក្ខក្រុមគ្រួសារសពផងដែរ៕
ប្រភព : Freshnews

BREAKING NEWS: រន្ធត់ណាស់! រថយន្តបើកបញ្ច្រាស់បុករះម៉ូតូជាច្រើនគ្រឿង នៅជិតច្រមុះជ្រូកក្បាលថ្នល់ ស្លាប់ និងរបួសជាង១០នាក់ (Video inside) ច័ន្ទ ២៧ មីនា, ២០១៧ ១៨:៤២

(ភ្នំពេញ)៖ មនុស្សជាង១០នាក់ ត្រូវបានគេរាយការណ៍ថា ស្លាប់ និងរបួសក្រោយពីរថយន្តមួយគ្រឿង បើកបញ្ច្រាសបុករះអ្នកជិះម៉ូតូ នៅល្ងាចថ្ងៃទី២៧ ​ខែមីនា ឆ្នាំ២០១៧នេះ ស្ថិតនៅម្ដុំច្រមុះជ្រូកក្បាលថ្នល់ ខណ្ឌចំការមន។
សេចក្ដីរាយការណ៍ពីកន្លែងកើតហេតុ បានឲ្យដឹងថា អ្នកបើករថយន្តត្រូវប្រជាពលរដ្ឋ ឡោមព័ទ្ធវាយ ដើម្បីទុកប្រគល់សមត្ថកិច្ច ហើយជនរងគ្រោះដែលរងរបួស ត្រូវប្រជាពលរដ្ឋជួយហៅរថយន្តពេទ្យ ដឹកយកទៅសង្គ្រោះ។ នៅពេលនេះ កម្លាំងសមត្ថកិច្ច កំពុងចុះជួយអន្តរាគមន៍។
ប្រភព : Fresh News

(Update): បើករថយន្តបញ្ច្រាស់ផ្លូវ បុករះម៉ូតូ នៅជិតច្រមុះជ្រូកក្បាលថ្នល់ ខណ្ឌចំការមន​, ស្លាប់៣នាក់ របួសជិត១០នាក់ និងខូចខាតម៉ូតូជិត១០គ្រឿង, ប្រជាពលរដ្ឋវាយកម្ទេចរថយន្ត និងអ្នកបើក (មានវីដេអូ) ច័ន្ទ ២៧ មីនា, ២០១៧ ១៩:១៨

(ភ្នំពេញ)៖ គ្រោះថ្នាក់ចរាចរណ៍បង្កដោយរថយន្តមួយគ្រឿង បើកបញ្ច្រាស់ រួចបើកបុករះម៉ូតូ នៅតាមផ្លូវស្ថិតនៅតាមផ្លូវព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន ពោលនៅជិតច្រមុះជ្រូកក្បាលថ្នល់នោះ បានបណ្តាលឲ្យស្លាប់៣នាក់ របួសជិត១០នាក់ និងខូចខាតម៉ូតូជិត១០គ្រឿងផងដែរ។
គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលនៅល្ងាចថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧នេះ បង្កដោយរថយន្តមួយគ្រឿងម៉ាក Camry ឆ្លាម ពាក់ស្លាកលេខភ្នំពេញ 2M-2245។ ភ្នាក់ងារ Fresh News បានរាយការណ៍ថា គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បណ្តាលមកពីជនបង្ក បានបើក​រថយន្តបញ្ច្រាស់ផ្លូវ ពីជើងទៅត្បូងស្រាប់តែជ្រុលទៅបុកជនរងគ្រោះ​ កំពុងបើកម៉ូតូបណ្តាលឲ្យស្រ្តី២នាក់ និងបុរសម្នាក់ទៀត បានស្លាប់ភ្លាមៗ នៅហ្នឹងកន្លែងកើតហេតុ ខណៈអ្នករងគ្រោះរបួសជិត១០នាក់ ព្រមទាំងខូចខាតម៉ូតូជិត១០គ្រឿងផងដែរ។
បើតាមសេចក្តីរាយការណ៍ថា ដោយសារតែកំហឹងខ្លាំងពេក ប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បាននាំគ្នាវាយអ្នកបើករថយន្តស្ទើរស្លាប់ និងនាំគ្នាទៅវាយ​រថយន្តបណ្តាលឲ្យខូចខាតស្ទើរទាំងស្រុងផងដែរ។ នៅពេលនេះកម្លាំងសមត្ថកិច្ច​កំពុងព្យាយាមជួយយកអ្នកបើករថយន្តចេញពីកន្លែងកើតហេតុ និងជួយអន្តរាគមន៍នៅកន្លែងកើតហេតុ ដោយសារតែមានការផ្ទុះតវ៉ាយ៉ាងខ្លាំងពីប្រជាពលរដ្ឋ​៕
សូមទស្សនាការផ្សាយផ្ទាល់តាមរយៈ Facebook ពីកន្លែងកើតហេតុ៖
ប្រភព : Freshnews
ខាងក្រោមវីដេអូពីហ្វេសប៊ុក

Sunday, March 5, 2017

ក្មេង​ស្រី​មើលថែ​កូន​ឱ្យ​គេ ​បាន​ក្លាយជា​ទាសករ​ផ្លូវភេទ អាទិត្យ ០៥ មីនា, ២០១៧ ១៣:០៨

រាជធានី​ភ្នំពេញ ៖ មជ្ឈដ្ឋាន​នានា​បាន​ចាប់​អារ​ម្ម​ណ៏​យ៉ាង​ខ្លាំង​និង​បាន​ស្នើរ​សុំ​ឲ្យ​តុលាការ​ផ្តន្ទាទោស​ទៅ​លើ​បុរស​អ្នកលក់​ត្រី​ម្នាក់​ដែល​បាន​ជួល​ក្មេង​ស្រី​ម្នាក់​តាំងពី​នាង​ទើប​មាន​​អាយុ​១២​ឆ្នាំ​ឲ្យ​ទៅ​មើលថែ​កូន​របស់​ខ្លួន ហើយ​ក្រោយ​ពេល​ដែល​នាង​រស់នៅ​ជាមួយ​បាន​មួយ​រយៈពេល​មាន​អាយុ​១៤​ឆ្នាំ​ក៏​ត្រូវ​បាន​ជន​នោះ​ឲ្យ​ធ្វើ​ជា​ទាសករ​ផ្លូវភេទ​របស់​ខ្លួន​​ទៅ​វិញ ដោយ​បាន​ចាប់រំលោភ​សេព​សន្ធ​វៈ​បាន​សម្រេច​ចំនួន​២​ដង ។ ហើយ​ចុង​ក្រោយ​នេះ​គឺ​នៅ​ថ្ងៃ​ទី​២៨ ខែកុម្ភៈ ឆ្នាំ​២០១៧ ជន​នោះ​បាន​ធ្វើ​សកម្មភាព​ចាប់​ឱប​ថើប និង​ច្របាច់​​សុដន​នាង​រំលោភ​នាង​ទៀត ប៉ុន្តែ​មិន​បាន​សម្រេច​ត្រូវ​បែកការ​ណ៏​ដោយ​ប្រពន្ធ​ទៅ​ទាន់ ។ បន្ទាប់​មក​ជន​នោះ​បាន​វាយ​ទាត់​ធាក់ និង​បណ្ដេញ​នាង​ចេញពីផ្ទះ ទើប​នៅ​ថ្ងៃ​ទី​១ ខែមីនា ឆ្នាំ​២០១៧ នាង​និង​ក្រុម​គ្រួ​សារបាន​ដាក់​ពាក្យ​បណ្ដឹងសុំ​ឲ្យ​នគរបាល​ប៉ុស្ដិ៍​កំ​បូល​ជួយ​អន្តរា​គម​ន៏​ឃាត់ខ្លួន​ជន​ល្មោភកាម​ម្នាក់​នោះ ។
ក្រៅពី​សំណូមពរ​ឲ្យ​តុលាការ​ចាត់ការ​តាម​ច្បាប់​មជ្ឈដ្ឋាន​ខាងលើ​ក៏​បាន​ស្នើរ​សុំ​ឲ្យ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ជួយ​តាមដាន និង​ពិនិត្យ​មើល​សំណុំរឿង​មួយ​នេះ​ផង ព្រោះ​ខ្លាច​​ជន​នោះ​រួចខ្លួន​ចេញពី​សំណាញ់​ច្បាប់​ព្រោះ​ពេល​នេះ​បាន​អុកឡុក​កន្លែង​នគរបាល​ហើយ​ក្រុម​គ្រួសារ​របស់​គេ​បាន​អះអាង​ថា ជា​មនុស្ស​ស​សៃ​ប្រសាទ និង​ស្នើរ​សុំ​យក​ទៅ​ព្យា​បាល ប៉ុន្តែ​ភ្លាម​ៗ​នោះ​នគរបាល​មិន​ទាន់​យល់ព្រម​នៅឡើយ​ទេ ព្រោះតែ​គេ​មានការ​បារម្ភ​ខ្លាច​ពេល​ស្ងាត់​បន្តិច​នគរបាល​យល់ព្រម ព្រោះ​មិនដឹង​ថា​ជន​នោះ​ស​សៃ​ប្រសាទ​មែន​ឬ​គ្រាន់តែ​ជា​ការ​សម្ដែង​ដើម្បី​យករួចខ្លួន​នោះ​ឡើយ ។
ជនសង្ស័យ​ឈ្មោះ យី សំអាត អាយុ​៣៤​ឆ្នាំ ជា​អ្នកលក់​ត្រី ស្នាក់​នៅ​ក្នុងភូមិ​ត្រពាំង​ទួល សង្កាត់​កំ​បូល ខណ្ឌ ពោធិ៍​សែន​ជ័យ និង​មានស្រុក​កំណើត​នៅ​ក្នុងភូមិ​ត្រពាំង​ចៅ ឃុំ​រៀម​​អណ្តើក ស្រុក​គី​រី​វង្ស ខេត្តតាកែវ ។ ចំណែក​នារី​រង​គ្រោះ​អាយុ​១៧​ឆ្នាំ ជា​អ្នក​មើល​កូន​ឲ្យ​ជន​ល្មោភកាម​ខាងលើ​មានស្រុក​កំណើត​នៅ​ខេត្តតាកែវ ។ ក្រោយ​ពេល​ចាប់ខ្លួន​បញ្ជូន​​ដល់​ផ្នែក​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​នគរបាល​មិន​បាន​អនុញ្ញាត​ឲ្យ​ថតរូប​ជន​នោះ​ឡើយ​ដែល​មិនដឹង​ថា មាន​មូលហេតុ​អ្វី​នោះ​ទេ​ទើប​នគរបាល​ជួយ​បិទ​បាំង​ពី​ទ​ង្វើ​រ​អាក្រក់​របស់​ជន​នោះ ដែល​បាន​រំលោភ​បំពាន​លើ​អ​និ​តិ​ជន​នោះ​ឡើយ ។ 
តាម​ប្រភព​ព័ត៌មាន​មួយ​បានឱ្យ​ដឹង​ថា ក្មេង​ស្រី​រង​គ្រោះជា​ក្មេង​កំព្រា​ម្នាក់​បាន​រស់នៅ​ក្នុង​គ្រួសា ទីទ័ល​ក្រ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​សាច់ញាតិ ហើយ​កាលពី​អំឡុង​ឆ្នាំ​២០១២ ខណៈ​ពេល​ដែល​នាង​ទើបតែ​មាន​អាយុ​១២​ឆ្នាំ​ប៉ុណ្ណោះ​ត្រូវ​បាន​ជន​ល្មោភកាម​ឈ្មោះ យី សំអាត ដែល​ជា​អ្នកលក់​ត្រី ទៅ​សុំ​យក​នាង​ពី​អាណាព្យាបាល​ដល់​ខេត្តតាកែវ​ដើម្បី​​ឲ្យ​ជួយ​មើលថែ​កូន​របស់​ខ្លួន​ជា​ថ្នូរ និង​ប្រាក់​ឈ្នូ​ល ។ ពេល​នោះ​ខាង​អាណាព្យាបាល​របស់​នាង​បាន​យល់ព្រម​ឲ្យ​នាង​មក​ផ្ទះ​ជន​នោះ​នាង​ស្នាក់​នៅផ្ទះ​ជន​នោះ​គ្មាន​សេច​ក្ដីសុខ​នោះ​ឡើយ គឺ​បាន​ក្លាយទៅជា​ទាសករ​ផ្លូវភេទ​របស់​ជន​នោះ​ដោយ​ជន​នោះ​បាន​ចាប់​នាង​ឱប​ថើប និង​ច្របាច់​សុដន​ប៉ុនប៉ង​រំលោភ​ជា​បន្តបន្ទាប់ ។
រហូត​ដល់​អំឡុង​ឆ្នាំ​២០១៤​ជន​នោះ​បាន​ចាប់រំលោភ​បាន​សម្រេច​ម្ដង ហើយ​នាង​មិន​ហ៊ាន​ប្រាប់​នរណា​ឲ្យ​ដឹង​នោះ​ទេ ព្រោះ​ខ្លាច​ជន​នោះ​សម្លាប់​ចោល​ក្រោយមក​ជន​នោះ​តែង​បាន​ចាប់​ឱប​ថើប​រហូត លុះដល់​ក្នុង​ឆ្នាំ​២០១៥​ជន​នោះ​រំលោភ​នាង​បាន​សម្រេច​ម្ដងទៀត​ហើយ​នាង​នៅ​តែ​អត់​ហ៊ាន​និយាយ​ដដែល​ទោះជា​ទទួល​រង​ទារុណកម្ម​រំលោភ និង​ប៉ុន​ប៉ង​​រំលោភ​ជា​បន្តបន្ទាប់​ក្ដី រហូត​ដល់​លើក​ចុង​ក្រោយ​នៅ​វេលា​យប់​ថ្ងៃ​ទី​២៨ កុម្ភៈ ឆ្នាំ​២០១៧ ជន​នោះ​បាន​ចាប់​នាង​រំលោភ​ទៀត ប៉ុន្តែ​មិន​បាន​សម្រេច​ត្រូវ​ប្រពន្ធ​ទៅ​ទាន់​ទើប​ជន​​នោះ​លែង​នាង និង​បាន​វាយ​ទាត់​ធាក់​នាង​ព្រមទាំង​បណ្ដេញ​នាង​ចេញពីផ្ទះ​ថែម​ទៀត ។
ប្រភព​ដដែល​បាន​បន្ត​ថា ខណៈនោះ​នាង​បាន​ចាកចេញ​ទាំង​យប់​ទៅ​សុំ​ផ្ទះ​អ្នក​ជិតខាង​ស្នាក់​នៅ​លុះ​ព្រឹក​ឡើង​ទើប​នាង​បន្តដំណើរ​ទៅ​ផ្ទះ​ឪពុកមារ​នៅ​ភ្នំពេញ​ហើយ​ឪពុកមារ​បាន​​នាំ​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្ដិ៍​កំ​បូល​ហើយ​នគរបាល​ក៏​បាន​ទៅ​ធ្វើការ​ចាប់ខ្លួន​ជន​នោះ​នាំ​ទៅ​សាកសួរ​និង​បញ្ជូន​បន្ត​ទៅ​កាន់​ផ្នែក​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​សាកសួរ​បន្ត​ហើយ​ជន​នោះ​បាន​ចេញ​សំណង​១​ម៉ឺន​ដុល្លារ ថ្លៃ​ព្រហ្មចារី​យ៏​ទៅ​ឲ្យ​ខាង​ភាគី​នាងរង​គ្រោះ ។
ម្យ៉ាងទៀត​តើ​មនុស្ស​ស​សៃ​ប្រសាទ​អីចេះ​ចាប់រំលោភ​បែប​នេះ មិនតែប៉ុណ្ណោះ​រកស៊ី​លក់​ត្រី​យ៉ាង​ពេញបន្ទុក​ថែម​ទៀត​ដូច្នេះ​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ក៏​ដូច​ជា​តុលា​ការ​មិន​ត្រូវ​ដោះ​លែង​ជន​ដែល​រំលោភ​អ​និ​តិ​ជន​បែប​នេះ​ឡើយ​ត្រូវ​ផ្ដន្ទាទោស​ទៅ​តាម​ច្បាប់​ហើយ​ក៏​ស្នើរ​សុំ​ទៅ​អង្គភាព​ប្រ​ឆាំ​អំពើ​ពុក​រលួយ​មេត្តា​ជួយ​តាមដាន និង​ពិនិត្យ​មើល​​លើ​សំណុំរឿង​មួយ​នេះ​ផង​ក្រែង​ស្ងាត់​ៗ​រួច​បាត់ ៕
ប្រភព ៖ កោះសន្តិភាព

ស្គាល់អត្តសញ្ញាណ ម្ចាស់រថយន្ត 2AN-3591 ហើយ..! លទ្ធផលនឹងទៅជាយ៉ាងណាបន្តទៀត? អាទិត្យ ០៥ មីនា, ២០១៧ ១៦:៤៤

ភ្នំពេញ៖ យោងតាមប្រភពពីគណនីហ្វេសប៊ុករបស់លោក ផែង វណ្ណៈ បានឲ្យដឹងថា ពេលនេះស្គាល់អត្តសញ្ញាណរបស់ម្ចាស់រថយន្ត ស្លាកលេខភ្នំពេញ 2AN-3591 ដែលបើកដេញវាយកញ្ចក់រថយន្តរបស់ជនរងគ្រោះ រថយន្ត Lexus RX 400h នោះហើយ។
លោកផែង វណ្ណៈ «បានបញ្ជាក់នៅលើហ្វេសប៊ុកថា៖ តាមរយៈឯកសារដែលបានចុះបញ្ជីគ្រប់គ្រងយានយន្ត នៅសាធារណការ រថយន្ត Ford Ranger Pick Up ពណ៌ស ឆ្នាំផលិត២០១៧ ស្លាកលេខ 2AN-3591 ភ្នំពេញ មានម្ចាស់ឈ្មោះ Chea Theavy (ជា ធាវី) ភេទប្រុស កាន់អត្តសញ្ញាណបណ្ណលេខ ០១៨៤៣៧៩៣ ស្នាក់នៅផ្ទះលេខ៤៨ ផ្លូវលេខ២២៨ សង្កាត់ចតុមុខ ខណ្ណដូនពេញ កាន់ទូរសព្ទលេខ ០៨៨ ៨២២ ០២៣០ បានចុះបញ្ជីប្រើប្រាស់នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧»។
គណនីដដែលបានលើកជាសំនួរឡើងថា ស្គាល់អត្តសញ្ញាណប៉ុណ្ណឹងហើយចាប់បានអត់?
យ៉ាងណាមិញ បើយោងតាមគេហទំព័រអគ្គស្នងការនគរបាលជាតិ ឲ្យដឹងថា សមត្ថកិច្ចបានសួរនាំជនរងគ្រោះ ដែលជាម្ចាស់រថយន្តឡិចស៊ីស RX-400 ពណ៌ស្ករ ស្លាកលេខ 2AP-7576 ហើយជនរងគ្រោះក៏បានបញ្ជាក់ពីដំណើររឿងជូនសមត្ថកិច្ច ហើយថែមទាំងមានវីដេអូកាមេរ៉ាសុវត្ថិភាពនៅក្នុងរថយន្តរបស់គាត់ ជាភស្តុតាងបញ្ជាក់ថា គាត់ជាជនរងគ្រោះ ឬក៏ជនបង្ក តែយ៉ាងណារឿងនេះសមត្ថកិច្ចនឹងរង់ចាំទទួលពាក្យបណ្តឹងពីជនរងគ្រោះ ដើម្បីធ្វើការស្រាវជ្រាវ និងតាមរកភាគីម្ខាងទៀត ឲ្យចូលខ្លួនមកដោះស្រាយជាមួយនឹងជនរងគ្រោះតាមនីតិវិធី៕
ព័ត៌មានពាក់ព័ន្ធលើកមុន៖
ភ្នំពេញ៖ ហេតុការណ៍មួយបានបង្កភាពភ្ញាក់ផ្អើលកណ្តាលរាជធានីភ្នំពេញ កាលពីវេលាម៉ោងប្រមាណ ១០យប់ ថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៧ នៅក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក ដោយសារមានរថយន្តបង្កហេតុមួយគ្រឿងស៊េរី Ford Ranger ស្លាកលេខ 2AN-3591 បានដេញតាម និងវាយបំបែកកញ្ចក់រថយន្តឡិចស៊ីសជនរងគ្រោះស៊េរី RX-400 ស្លាកលេខ 2AP-7576 គ្រាន់តែជនរងគ្រោះស៊ីផ្លេរប្រាប់ជាសញ្ញាខ្លាចប៉ះគ្នា។
ដើម្បីជ្រាបកាន់តែច្បាស់សូមប្រិយមិត្តទស្សនា ក្នុងវីដេអូខាងក្រោម ដោយទំព័រហ្វេសប៊ុក TVFB៖

សាហាវណាស់! ផ្អើលកណ្តាលរាជធានីភ្នំពេញយប់មិញ ជិះតាមវាយបំបែកកញ្ចក់រថយន្តឡិចស៊ីសជនរងគ្រោះ ដោយគ្រាន់តែរឿងប៉ុណ្ណឹង (មានវីដេអូ) អាទិត្យ ០៥ មីនា, ២០១៧ ០៩:៣៥

ភ្នំពេញ៖ ហេតុការណ៍មួយបានបង្កភាពភ្ញាក់ផ្អើលកណ្តាលរាជធានីភ្នំពេញ កាលពីវេលាម៉ោងប្រមាណ ១០យប់ ថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៧ នៅក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក ដោយសារមានរថយន្តបង្កហេតុមួយគ្រឿងស៊េរី Ford Ranger ស្លាកលេខ 2AN-3591 បានដេញតាម និងវាយបំបែកកញ្ចក់រថយន្តឡិចស៊ីសជនរងគ្រោះស៊េរី RX-400 ស្លាកលេខ 2AP-7576 គ្រាន់តែជនរងគ្រោះស៊ីផ្លេរប្រាប់ជាសញ្ញាខ្លាចប៉ះគ្នា។
ដើម្បីជ្រាបកាន់តែច្បាស់សូមប្រិយមិត្តទស្សនា ក្នុងវីដេអូខាងក្រោម ដោយទំព័រហ្វេសប៊ុក TVFB នៅខាងក្រោម៖ 
មុនពេល និងពេលកើតហេតុ
ក្រោយពេលកើតហេតុ

Wednesday, March 1, 2017

ទស្សនាវីដេអូជាក់ស្តែង ! ឃាតកបាញ់សម្លាប់ លោក កែម ឡី នៅក្នុងស្តារម៉ាតកាល់តិច (Video inside)

(ភ្នំពេញ)៖ នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៧នេះ នាគ្រាដែលសាលាដំបូងរាជធានីភ្នំពេញ បាននាំខ្លួន លោក ជួប សម្លាប់ ឃាតកបាញ់សម្លាប់ លោក កែម ឡី មកបើកសវនាការកាត់ទោសនោះ មានការចាក់បញ្ចាំងវិដេអូនៃសកម្មភាពបាញ់សម្លាប់លោក កែម ឡី នៅក្នុងស្តារម៉ាតកាល់តិច បូកគោ និងសកម្មភាពរត់គេចខ្លួន ហើយត្រូវសមត្ថកិច្ចចាប់បានវិញ។ ទស្សនាវីដេអូដែលតុលាការចាក់ផ្សាយឲ្យក្រុមអ្នកសារព័ត៌មានមើល៖