Tuesday, November 21, 2017

រកសុីកាក់កបយូរហើយ ដល់ពេលត្រូវជាប់ខ្នោះម្តង

Untitled-1-121

ភ្នំពេញ ៖ ស្រ្តី៣នាក់ដែលជាអ្នកកត់កន្ទុយឆ្នោតវៀតណាម ស្ថិតនៅទីតាំងចំនួន៣ ក្នុងសង្កាត់ទួលសង្កែ និងសង្កាត់ឬស្សីកែវ ត្រូវបានកម្លាំងនគរបាលខណ្ឌឫស្សីកែវ ចុះបង្ក្រាបនិងឃាត់ខ្លួនកាលពីរៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧ កាលពីវេលាម៉ោង៣និង៣០នាទីរសៀល​ ថ្ងៃទី២០ ខែវិច្ឆិកា នៅក្នុងភូមិទួលគោក ២ទីតាំង និងនៅភូមិសាមគ្គី ១ទីតាំង ហើយនៅក្នុងប្រតិបត្តិការបង្ក្រាបទីតាំងកត់កន្ទុយលេខខាងលើនេះ សមត្ថកិច្ចជំនាញបានឃាត់ខ្លួនមនុស្ស៣នាក់ រួមនិងវត្ថុតាងនាំមកកាន់អធិការរដ្ឋាននគរបាលខណ្ឌឬស្សីកែវ ធ្វើការសួរនាំ។​ ​
e
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យចំនួន៣នាក់នោះ ជនសង្ស័យទី១.​ ឈ្មោះ គឹម រ៉ាវេន ភេទស្រី អាយុ៣៩ឆ្នាំ ស្នាក់នៅបន្ទប់ជួលទីតាំងទី១ ស្ថិតនៅបន្ទប់ជួលផ្លូវ៦២R ក្រុម៥ ភូមិទួលគោកសង្កាត់ទួលសង្កែទី១ ព្រមទាំងដកហូតបានវត្ថុតាង រួមមាន 
១.​ក្រដាសសម្រាប់កត់ឆ្នោតវៀតណាម មួយចំនួន​ធំ
២.​ ប៉ិចចំនួន០៣ដើម
៣.​ ម៉ាស៊ីនគិតលេខចំនួនមួយ
៤. ត្រាថ្ងៃខែចំនួនមួយ
៥.​ សេរីចេញឆ្នោតមួយចំនួន
៦.​ប្រាក់ចំនួន១៧៧៥០០០​។ 
d
ជនសង្ស័យទី២​ ឈ្មោះ ឆៃ ឡា ភេទស្រី អាយុ៣៥ឆ្នាំ ​ ស្នាក់នៅបន្ទប់ជួល ទីតាំងផ្ទះគ្មានលេខ ផ្លូវ៦២R ក្រុម៥ ភូមិទួលគោក សង្កាត់ទួលសង្កែ១ ព្រមទាំងដកហូតបានវត្ថុតាង រួមមាន​
១.​ក្រដាសសម្រាប់កត់ឆ្នោតវៀតណាមមួយចំនួន​ធំ
២. ប៉ិចចំនួន០៥ដើម
៣.ម៉ាស៊ីនគិតលេខចំនួន០១គ្រឿង
៤.ត្រាថ្ងៃខែចំនួនមួយ
៥.សេរីចេញឆ្នោតមួយចំនួន
៦.​ប្រាក់ចំនួន​៨០៤០០រៀល​។ 
a
ជនសង្ស័យទី៣​ឈ្មោះ តាន់ ផានី ភេទស្រី អាយុ៥០ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅបន្ទប់ជួលលេខ១ ផ្លូវលំ ក្រុម៨ ភូមិសាមគ្គី សង្កាត់ឫស្សីកែវជាអ្នកកត់ ព្រមទាំងដកហូតបានវត្ថុតាងរួមមាន​
១​.ក្រដាសសម្រាប់កត់ឆ្នោតវៀតណាមមួយចំនួន​ធំ
២.ប៉ិចចំនួន០៤ដើម ៣.ម៉ាស៊ីនគិតលេខចំនួនពីរ
៤.​សេរីចេញឆ្នោតមួយចំនួនធំ
៥.​ប្រាក់ចំនួន២១០៥០០រៀល​។​
b
ស្ត្រីជាមេឆ្នោត៣នាក់នោះ ក្រោយធ្វើការឃាត់ខ្លួន សមត្ថកិច្ចជំនាញបានបញ្ជូនទៅផ្នែកជំនាញអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី៕
23798451_311151589291150_1753653886_o-1024x576
23798689_311151855957790_977178505_o-1024x576
c
ប្រភព៖ នគរធំ

No comments:

Post a Comment