Q
រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា មានការចុះបង្ក្រាបពីកម្លាំងសមត្ថកិច្ចចម្រុះច្រើននាក់ ដែលដឹកនាំដោយកម្លាំងរដ្ឋបាលព្រៃឈើផង ស្ថិតក្នុងទីតាំងបន្ទប់ផ្ទះជួល២ជាប់គ្នា ដែលបានបន្លំធ្វើជាផ្ទះជួលឱ្យកម្មករ តែធាតុពិតបែរជាលួចលាក់ស្តុកសុទ្ធតែឈើ។
ការបង្ក្រាបនេះ ធ្វើឡើងកាលពីព្រឹកថ្ងៃទី១១ វិច្ឆិកា ស្ថិតនៅក្នុងភូមិព្រៃព្រីងខាងជើង១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ័សែនជ័យ ។
សេចក្តីរាយការណ៍បន្តថា ទីតាំងខាងលើ ត្រូវបានកម្លាំងស្រាវជ្រាវជាយូរមកហើយ ទើបតែចុះផ្ទាល់តែម្តងនៅថ្ងៃដដែលនេះ។ នៅក្នុងផ្ទះជួលនោះ ត្រូវបានរកឃើញឈើប្រភេទក្តាងឿ (ម្រះព្រៅ) ៤-៥សន្លឹក ។
ប្រភពបន្តថា ពេលនេះកម្លាំងកំពុងធ្វើការឆែកឆេរបន្តដោយជំហានដំបូង បានឃាត់ទុករថយន្ត២គ្រឿង ដែលក្នុងនោះមួយគ្រឿងមានផ្ទុកឈើនៅក្នុងរថយន្តផងដែរ ។
ដោយឡែក មនុស្សត្រូវកម្លាំងកំពុងសាកសួរម្នាក់ ដែលជាតំណាងឱ្យម្ចាស់ផ្ទះជួលខាងលើ ។
No comments:
Post a Comment