ភ្នំពេញ ៖ ស្រ្តី៣នាក់ដែលជាអ្នកកត់កន្ទុយឆ្នោតវៀតណាម ស្ថិតនៅទីតាំងចំនួន៣ ក្នុងសង្កាត់ទួលសង្កែ និងសង្កាត់ឬស្សីកែវ ត្រូវបានកម្លាំងនគរបាលខណ្ឌឫស្សីកែវ ចុះបង្ក្រាបនិងឃាត់ខ្លួនកាលពីរៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧ កាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី២០ ខែវិច្ឆិកា នៅក្នុងភូមិទួលគោក ២ទីតាំង និងនៅភូមិសាមគ្គី ១ទីតាំង ហើយនៅក្នុងប្រតិបត្តិការបង្ក្រាបទីតាំងកត់កន្ទុយលេខខាងលើនេះ សមត្ថកិច្ចជំនាញបានឃាត់ខ្លួនមនុស្ស៣នាក់ រួមនិងវត្ថុតាងនាំមកកាន់អធិការរដ្ឋាននគរបាលខណ្ឌឬស្សីកែវ ធ្វើការសួរនាំ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យចំនួន៣នាក់នោះ ជនសង្ស័យទី១. ឈ្មោះ គឹម រ៉ាវេន ភេទស្រី អាយុ៣៩ឆ្នាំ ស្នាក់នៅបន្ទប់ជួលទីតាំងទី១ ស្ថិតនៅបន្ទប់ជួលផ្លូវ៦២R ក្រុម៥ ភូមិទួលគោកសង្កាត់ទួលសង្កែទី១ ព្រមទាំងដកហូតបានវត្ថុតាង រួមមាន
១.ក្រដាសសម្រាប់កត់ឆ្នោតវៀតណាម មួយចំនួនធំ
២. ប៉ិចចំនួន០៣ដើម
៣. ម៉ាស៊ីនគិតលេខចំនួនមួយ
៤. ត្រាថ្ងៃខែចំនួនមួយ
៥. សេរីចេញឆ្នោតមួយចំនួន
៦.ប្រាក់ចំនួន១៧៧៥០០០។
២. ប៉ិចចំនួន០៣ដើម
៣. ម៉ាស៊ីនគិតលេខចំនួនមួយ
៤. ត្រាថ្ងៃខែចំនួនមួយ
៥. សេរីចេញឆ្នោតមួយចំនួន
៦.ប្រាក់ចំនួន១៧៧៥០០០។
ជនសង្ស័យទី២ ឈ្មោះ ឆៃ ឡា ភេទស្រី អាយុ៣៥ឆ្នាំ ស្នាក់នៅបន្ទប់ជួល ទីតាំងផ្ទះគ្មានលេខ ផ្លូវ៦២R ក្រុម៥ ភូមិទួលគោក សង្កាត់ទួលសង្កែ១ ព្រមទាំងដកហូតបានវត្ថុតាង រួមមាន
១.ក្រដាសសម្រាប់កត់ឆ្នោតវៀតណាមមួយចំនួនធំ
២. ប៉ិចចំនួន០៥ដើម
៣.ម៉ាស៊ីនគិតលេខចំនួន០១គ្រឿង
៤.ត្រាថ្ងៃខែចំនួនមួយ
៥.សេរីចេញឆ្នោតមួយចំនួន
៦.ប្រាក់ចំនួន៨០៤០០រៀល។
១.ក្រដាសសម្រាប់កត់ឆ្នោតវៀតណាមមួយចំនួនធំ
២. ប៉ិចចំនួន០៥ដើម
៣.ម៉ាស៊ីនគិតលេខចំនួន០១គ្រឿង
៤.ត្រាថ្ងៃខែចំនួនមួយ
៥.សេរីចេញឆ្នោតមួយចំនួន
៦.ប្រាក់ចំនួន៨០៤០០រៀល។
ជនសង្ស័យទី៣ឈ្មោះ តាន់ ផានី ភេទស្រី អាយុ៥០ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅបន្ទប់ជួលលេខ១ ផ្លូវលំ ក្រុម៨ ភូមិសាមគ្គី សង្កាត់ឫស្សីកែវជាអ្នកកត់ ព្រមទាំងដកហូតបានវត្ថុតាងរួមមាន
១.ក្រដាសសម្រាប់កត់ឆ្នោតវៀតណាមមួយចំនួនធំ
២.ប៉ិចចំនួន០៤ដើម ៣.ម៉ាស៊ីនគិតលេខចំនួនពីរ
៤.សេរីចេញឆ្នោតមួយចំនួនធំ
៥.ប្រាក់ចំនួន២១០៥០០រៀល។
១.ក្រដាសសម្រាប់កត់ឆ្នោតវៀតណាមមួយចំនួនធំ
២.ប៉ិចចំនួន០៤ដើម ៣.ម៉ាស៊ីនគិតលេខចំនួនពីរ
៤.សេរីចេញឆ្នោតមួយចំនួនធំ
៥.ប្រាក់ចំនួន២១០៥០០រៀល។
ស្ត្រីជាមេឆ្នោត៣នាក់នោះ ក្រោយធ្វើការឃាត់ខ្លួន សមត្ថកិច្ចជំនាញបានបញ្ជូនទៅផ្នែកជំនាញអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី៕
ប្រភព៖ នគរធំ