Sunday, July 30, 2017

ប្រសាសន៍ អភិបាលរាជធានីភ្នំពេញ គ្មានប្រសិទ្ធិភាព ចំពោះទីតាំងបញ្ចាំជាច្រើនកន្លែងនៅខណ្ឌទួលគោក!


 15 ម៉ោង មុន  359  តូ សុផល 

ភ្នំពេញ ៖ ហាងបញ្ចាំ ផ្ទះទទួលបញ្ចាំ សម្ភារៈ ទ្រព្យសម្បត្តិ ភាគច្រើននៅផ្តុំផ្សារឃ្លាំងរំសេវ ក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទទួលគោក បើក ចំហរទទួលបញ្ចាំ កង់ ម៉ូតូ សុីក្លូ ឡាន និងរបស់របរផ្សេងៗ ដោយសេរី ទោះជា ម៉ូតូ ឡាន គ្មានឯកសារ ប័ណសំគាល់យានយន្តក៍ដោយ សំខាន់ឲ្យតែយកទៅដល់ ok ទាំងអស់ បានតម្លៃថោក ថ្លៃយោលទៅលើរបស់ ជាក់ស្តែង។
ទោះជា ផ្ទះ ហាង បញ្ចាំទាំងនោះអួតអាង មានច្បាប់ មានអាជ្ញាប័ណ បែបណាក៏ដោយ ពោលអត់ខ្យល់ ទោះជាចោរលួច ចោរប្លន់ ពីខាងណាក៏ដោយ មកដល់ទទួលយកទាំងអស់ ហើយក៏គ្មានអាជ្ញាធរ សមត្ថកិច្ច ខាងណាហ៊ានទៅអើតដែរ សង្ស័យ ផ្ទះ ហាងទាំងនោះ ខ្សែហរជាមួយតុលាការ សាច់សារលោហិត អស់លោកអ្នកធំហើយ ទើបគ្មានច្បាប់ឯណា អនុវត្តន៍ ទៅលើទង្វើ នៃការប្រឹត្តបរបរទុច្ចរឹត ឃុបឃិតជាមួយ ក្រុមចោរលួច ចោរប្លន់ ដើម្បីលាភសក្ការៈ ប្រយោជន៍ផ្ទាល់ខ្លួន ។
តាមបនរជាពលរដ្ឋ ច្រើននាក់ លើកឡើងស្រដៀងៗគ្នា ថា ទីតាំង កន្លែងបញ្ចាំ ម្តុំផ្សារឃ្លាំងរំសេវ ច្រើនកន្លែង ទោះជា ម៉ូតូ ឡាន មានឯកសារក្តី មិនមានឯកសារក្តី មិនខ្វល់ សំខាន់ឲ្យតែអ្នកយកទៅដល់ ទោះពេលវេលា មិនថាថ្ងៃ មិនថាកប់អធ្រាត្រម៉ោងណាក៏ដោយ អត់ផ្ទះមួយនៅមានផ្ទះផ្សេង ទទួលយកទាំងអស់ កុំថាឡើយរបស់ចោរលួច ចោរប្លន់ ទោះជារបស់ឪចោរក៏ទទួលយកដែរ ។ ពលរដ្ឋបានលើកឡើងថា ទង្វើររបស់ ផ្ទះ ហាងបញ្ចាំទាំងនោះ ហាក់បីដូចជា មិនខ្លាចញញើត ប្រឈមនិងច្បាប់សង្គមបច្ចុប្បន្នឡើយ រហូតដល់មានពាក្យថា បើមានតួរនាទីយសស័ក្តធំ ឬតុលាការនៅក្រោយខ្នងហើយ រឿងអីដែលគេខ្លាចច្បាប់ ។
ពលរដ្ឋលើកឡើងថា សម័យនេះទៅហើយ ហ្វេសប៊ុកកាន់លេងគ្រប់ដៃ ពលរដ្ឋមានការយល់ដឹងច្រើន បើកន្លែងទទួលបញ្ចាំ អនុវត្តន៍ ក្រឹតក្រំទៅតាមច្បាប់ នោះមានលុយឯណាបង់ប្រចាំខែឲ្យ អ្នកនៅពីក្រោយខ្នង ហើយទាំងនេះជាបំណែកមួយនៃប្រភពបទល្មើសនាពេលបច្ចុប្បន្ន គ្រឿងញៀន ចោរកម្ម កាលបើនៅបន្តឲ្យមាន ផ្ទះហាងបញ្ចាំទទួលយកសម្ភារៈ គ្មានឯកសារទាំងនោះ ចោរកម្ម លួច ឆក់ ប្លន់ នៅតែមានកើតកក្រើក ពេញទីក្រុង ជនជនដដែល ។
ទាក់ទិនជុំវិញ ភាពមិនប្រក្រតី ចេញពីកន្លែងទទួលបញ្ចាំខាងលើ ក៏ដូចជាទីតាំងលួចទទួលបញ្ចាំផ្សេងៗទៀត លោក ប៉ាង លីដា អភិបាលរងខណ្ឌទទួលគោក បានប្រាប់អ្នកសាពត៌មានឲ្យដឹងថា ចំពោះទីតាំង នៅក្នុងមូលដ្ឋានរបស់លោក ពិសេស ជាចំណុចក្តៅ ល្បីប្រហាក់ប្រហែល ទៅនឹងទីតាំង ត្រពាំងឈូក មុនមន្ទីរពេទ្យលោកសង្ឃដែរ គ្រាន់តែសកម្មភាពបែបផ្សេងគ្នា លោកឲ្យដេងថា បញ្ហាក្តីមួយនេះ លោកបាយរាយការណ៍ សុំគោលការទៅថ្នាក់លើ តែមិនដឹងកំពស់ណានោះទេ សង្ស័យថ្នាក់លើ របស់លោក ប៉ាង លីដា អភិបាលរងខណ្ឌ តូចជាថ្នាក់លើ របស់ផ្ទះ ហាងបញ្ចាំទាំងនោះផងក៏មិនដឹង ដើម្បីរឹតបន្តឹង កន្លែងទទួលបញ្ចាំ ពិនិត្យ ទទួលយក របស់ត្រឹមត្រូវឲ្យស្របច្បាប់ ។ ទាំងនេះគ្រាន់តែ សម្តីលោកអភិបាលរងខណ្ឌតែប៉ុណ្ណោះ ត្រង់ថាពេលណាអនុវត្តន៍ ឬមិនអនុវត្តន៍ មិនហ៊ានធានាឡើយ ៕
គួររំលឹកដែរថា ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧ បានប្រាប់ទៅអាជ្ញាធរ និងសមត្ថ កិច្ច ខណ្ឌទាំង១២ ត្រូវពិនិត្យមើលឡើងវិញនូវ ទីតាំងកុងស៊ីបញ្ចាំទាំងអស់ ក្នុងមូលដ្ឋានរបស់ខ្លួន ដែលកុងស៊ីបញ្ចាំទាំងនេះជាហេតុផលនាំឲ្យ កើតមានបទល្មើសដូចជា៖ ចោរប្លន់ ចោរលួច និងចោរឆក់ ជាដើម។
ឯកឧត្តម បានបញ្ជាក់បែបនេះ នៅក្នុងឱកាសប្រកាសតែងតាំងអភិបាលខណ្ឌច្បារអំពៅ លោកចេង មុនីរ៉ា ជាអភិបាលខណ្ឌច្បារអំពៅ ជំនួយលោក អ៊ាង ស៊ីផាន ដែលត្រូវផ្ទេរភារកិច្ចមកបម្រើការងារ នៅសាលារាជធានីភ្នំពេញវិញ ។
ប៉ុន្តែគិតមកដល់ថ្ងៃទី៣០ ខែកក្កដា ២០១៧នេះ អនុសាសន៍របស់លោកអភិបាលរាជធានីភ្នំពេញ មិនទាន់មានប្រសិទ្ធិភាពនៅឡើយ ស្របពេលដែលអាជ្ញាធរខណ្ឌទួលគោកមិនទាន់ចុះអនុវត្តន៍ ។

បន្ថែមយោបល់របស់អ្នក

0 យោបល់


No comments:

Post a Comment