ខេត្តកណ្តាល ៖ ឪពុកម្តាយបានយំបោកខ្លួន ក្រោយប្រទះឃើញសាកសពកូនស្រីអាយុ៧ឆ្នាំម្នាក់ ត្រូវជនមិនស្គាល់រំលោភហើយសម្លាប់យកសពទៅទម្លាក់ចូលក្នុងទឹកព្រែក បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៥ព្រឹកថ្ងៃទី០២ សីហា ស្ថិតនៅចំណុចខាងក្រោយមជ្ឈមណ្ឌលយោធិនពិការ៣១៧ ក្នុងភូមិស្លាបតាអោន ឃុំគគីរ ស្រុកកៀនស្វាយ ខេត្រកណ្តាល ។
ប្រភពពីនគរបាលឱ្យដឹងថា កុមារីរងគ្រោះអាយុ៧ឆ្នាំ មានទីលំនៅខេត្តកណ្តាល ។ បើតាមការរៀបរាប់ពីឪពុកម្តាយថា កាលពីថ្ងៃទី១ សីហា កុមារីរងគ្រោះបានដើរទៅដកក្រអៅឈូកជាមួយឪពុកនៅបឹងខាងក្រោយភូមិ លុះដល់ពេលរសៀលថ្ងៃដដែលនោះ ឪពុកនឹងកូនបានត្រឡប់មកផ្ទះវិញ ។ ពេលនោះកូនស្រីបានដើរមកផ្ទះមុន ឪពុកដើរតាមក្រោយ ប៉ុន្តែនៅពេលទៅដល់ផ្ទះ ស្រាប់តែអត់ឃើញកូនស្រីក៏ដើរសួរអ្នកស្រុកភូមិ រហូតដល់ម៉ោង០៧យប់ទើបគាត់បានទៅប្តឹងនគរបាលប៉ុស្តិ៍ ឲ្យបានដឹងពីការបាត់កូនស្រីនោះ ។
ចំណែកខាងសមត្ថកិច្ចបញ្ជាក់ថា បន្ទាប់ពីទទួលបានពាក្យបណ្តឹងនោះ សមត្ថកិច្ចបានប្រើប្រាស់កម្លាំងចុះស្រាវជ្រាវទាំងយប់ព្រោះខ្លាចជាករណីចាប់ក្មេងស្រី ដូចដំណឹងដែលគេបានផ្សាយកន្លងមក តែរកមិនឃើញឡើយ ។ ប្រភពបន្តថា ស្រាប់តែនៅវេលាម៉ោង៥ព្រឹកថ្ងៃទី២ សីហា ក៏មានពលរដ្ឋជាអ្នករាយមងនិងដាក់បង្កៃតាមមាត់ព្រែក បានប្រទះឃើញសាកសពក្មេងស្រីអណ្តែតទឹកក្បែរមាត់ព្រែក ហើយក៏បានប្រាប់ក្រុមគ្រួសារនិងសមត្ថកិច្ចចុះទៅពិនិត្យកន្លែងកើតហេតុ ។
ប្រភពបន្តថា តាមការពិនិត្យរបស់សមត្ថកិច្ចជំនាញ ដោយមានការចូលរួមពីគ្រូពេទ្យ និងអង្គការក្រៅរដ្ឋាភិបាលផង ក្មេងស្រីរងគ្រោះ ត្រូវជនមិនស្គាល់មុខរំលោភហើយសម្លាប់ រួចទម្លាក់សពចូលទៅក្នុងទឹកព្រែក ដើម្បីបំភាន់ភ្នែក ។
ប្រភព : កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679(៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល news@khmerload.com (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
No comments:
Post a Comment