Wednesday, August 16, 2017

សង្គម ខឹង​មិន​ព្រម​ឲ្យ​ជែងដក​កាំភ្លើង​បាញ់​8​គ្រាប់​ផ្អើល​អស់​សមត្ថកិច្ច​និង​ប្រជាពលរដ្ឋ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​​បើករថយន្ត​ម៉ាក​តូ​យ៉ូ​តា​ព្រូស​ខឹង​រថយន្តក្រុង​មិន​ព្រម​ឲ្យ​បើក​ជែង​ទៅ​មុន​ដក​កាំភ្លើងខ្លី​បាញ់​គូទ​រថយន្ត និង​កញ្ចក់​រថយន្ត​ចំនួន​៨​គ្រាប់ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨​និង​៤០​នាទី​យប់​ថ្ងៃ​ទី​១៦ ខែសីហា ឆ្នាំ​២០១៧ តាម​បណ្តោយ​ផ្លូវ​៥៩៨ ស្ថិត​នៅ​ក្នុង​សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ ។ ជន​រង​គ្រោះ​មានឈ្មោះ ឈឹ​ម គឹ​មទ្រី ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​អ្នក​បើករថយន្ត​ក្រុង​ដឹក​អ្នកដំណើរ ស្នាក់​នៅ​សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក ។
តាម​ប្រភព​ព័ត៌មាន​ពី​ជន​រង​គ្រោះ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គាត់​បើករថយន្ត​ក្រុង ពណ៌​ផ្កាឈូក​លា​យស ពាក់​ស្លាក​លេខ ភ្នំពេញ​៣D-៤៩០៣ ជិះ​២​នាក់​ព្រូ មិន​មាន​ដឹក​អ្នកដំណើរ​ទេ បើក​មក​ពី​រង្វង់​មូល​កាំ​កូ​ស៊ី​ធី​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ស្រាប់តែ​មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក​តូ​យ៉ូ​តា​ព្រូស ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ​ ២AP-១៩៣៦ ដែល​បើក​មក​តាម​ក្រោយ​ព្យាយាម​បើក​ជែង​ទៅ​មុន រូប​គាត់​មិន​ព្រម​ឲ្យ​ជែង​ដោយសារ​តែ​មាន​រ៉ឺ​ម៉ក​ម៉ូតូ​មួយ​គ្រឿង​នៅ​ខាង​មុខ ស្រាប់តែ​អ្នក​បើករថយន្ត​តូ​យ៉ូ​តា​ព្រូស​បាន​ដក​កាំភ្លើង​បាញ់​គូទ​រថយន្ត​ខាងក្រោយ របស់​គាត់​ចំនួន​៧​គ្រាប់ និង​បាញ់​មួយ​គ្រាប់​ទៀត​ធ្វើ​ឲ្យ​បែក​កញ្ចក់​ចំហៀង​មួយ​ផ្ទាំង​ធ្វើ​ឱ្យ​គាត់​ភ័យ​ស្លន់ស្លោ ហើយ​រថយន្ត​បង្ក​បំរុង​នឹង​បើក​វ៉ា​រថយន្ត​គាត់ ប៉ុន្តែ​គាត់​មិន​ព្រមឱ្យ​វ៉ា​ហើយ​គាត់​កៀរ​បណ្តាល​ឱ្យ​រថយន្ត​បង្ក​ខ្ទេច​មួយ​កំណាត់​ខាង​មុខ​ហើយ​រថយន្ត​រង​គ្រោះ​បើក​ចូល​ទៅ​ក្នុង​ចំណតរថយន្ត​នៅ​ក្នុង​ចំណត​របស់​ក្រុមហ៊ុន​បញ្ចាំ​លី​ហួរ​នៅ​សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ ត្រូវ​រថយន្ត​បង្កហេតុ​ដេញ​តាម​ក្រោយ​កៀក​ជាប់​នឹង​រថយន្ត​រង​គ្រោះ​ទៀត​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​នគរបាល​ខណ្ឌ​សែន​សុខ និង​ខណ្ឌ​ឬ​ស្សី​កែវ ចុះ​មក​អន្តរាគមន៍​ភ្លាម​ៗ ។
បើ​តាម​សំដី​របស់​ខាង​ម្ចាស់​រថយន្ត​បង្ក​បាន​ប្រាប់​ឱ្យ​ដឹង​ថា មិនមែន​សុខ​ៗ​គាត់​ដក​កាំភ្លើង​យក​ទៅ​បាញ់​គេ​នោះ​ទេ គឺ​មក​ពី​រថយន្តក្រុង​បើក​កៀរ​រថយន្ត​គាត់ ហើយ​អត់​ឈប់​ទើប​គាត់​ខឹង​ក៏​ដេញ​តាម​ពីក្រោយ​ហើយ​បាញ់​តែ​ម្តង ។ ជន​បង្ក​បាន​បន្ត​ទៀត​ថា បើសិនជា​អ្នក​ធម្មតា​វិញ​បើក​បុក​ឬ​កៀរ​គេ​ហើយ​រត់​បាត់​ហើយ ។
ក្រោយ​ពេល​កើតហេតុ​ជន​រង​គ្រោះ​ក៏​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ស្នងការ​រាជធានី​ភ្នំពេញ​ដើម្បី​ឱ្យ​សមត្ថកិច្ច​ចាត់ការ​ទៅ​តាម​នីតិវិធី ៕
ខឹង​មិន​ព្រម​ឲ្យ​ជែងដក​កាំភ្លើង​បាញ់​8​គ្រាប់​ផ្អើល​អស់​សមត្ថកិច្ច​និង​ប្រជាពលរដ្ឋ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679(៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល news@khmerload.com (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

សង្គម ជំនន់ទឹកភ្លៀង​ឡើងខ្លាំងនាំឲ្យលិចផ្ទះ​ប្រជាពលរដ្ឋនៅស្រុកព្រៃនប់ និងឈាន​ដល់លិចផ្លូវជាតិលេខ៣ និងផ្លូវជាតិលេខ៤, សូមអ្នកធ្វើដំណើរទៅខេត្តព្រះសីហនុ មេត្តាប្រុងប្រយ័ត្ន (មានវីដេអូ)

(ព្រះសីហនុ)៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានប្រាប់បណ្ដាញសារព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧នេះថា ដោយសារ​​រយៈពេលប៉ុន្មានថ្ងៃនេះ ភ្លៀងបានធ្លាក់ជោគជាំ រហូលដល់ព្រឹកនេះ ស្ថានភាពទឹកបានឡើងខ្លាំង លិចហូរកាត់ថ្នល់មួយផ្នែកលើផ្លូវជាតិ៣ ក្នុងឃុំទឹកថ្លា, ឃុំទឹកល្អក់, ​ឃុំសាមគី្គ និងឃុំមួយចំនួនទៀត តាមផ្លូវជាតិលេខ៤ ក្នុងស្រុកព្រៃនប់ ព្រមទាំងផ្ទះប្រជាពលរដ្ឋមួយចំនួនរងផលប៉ះពាល់​។
លោកឧត្តមសេនីយ៍ស្នងការបន្ថែមថា ​ប៉ុន្តែក្នុង​អំឡុងពេលនេះ ការធ្វើចរាចរទៅមកបានជាធម្មតា​។ ដោយលោកបញ្ជាក់ថា កម្លាំងមូលដ្ឋានកំពុងឈរជើងនៅកន្លែងដែលរងគ្រោះ ​ផ្សព្វផ្សាយ ណែនាំដល់ប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ពិសេសក្មេង និងចាស់ជរា​។
បន្ថែមពីនេះ ​ស្នងការដ្ឋាននគរបាលខេត្ត បានចាត់កម្លាំងមួយចំនួនចុះទៅជួយជាបន្ទាន់ និងមួយចំនួនទៀត បានប្រមូលផ្តុំនៅស្នងការដ្ឋាន និងមធ្យោយបាយមួយចំនួនត្រៀមចុះទៅជួយ​អន្តរាគមន៍ បើស្ថានភាពទឹកមិនថមថយ។
សូមជម្រាបថា ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីប្រកាសព័ត៌មានមួយ ដោយបានឲ្យដឹងថា ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧នេះ កម្ពុជាទទួលរងនូវសម្ពាធទាប ពីសមុទ្រចិនខាងត្បូង ដូច្នេះហើយនឹងមានភ្លៀងធ្លាក់ ខ្យល់កន្ដ្រាក់ និងរន្ទះ នៅតាមបណ្ដាខេត្តមួយចំនួន។
តាមសេចក្ដីជូនដំណឹង បានបញ្ជាក់ថា នៅតំបន់ទំនាបកណ្ដាល តំបន់ខ្ពង់រាប និងតំបន់មាត់សមុទ្រ ​ផ្ទៃមេឃមានសភាពអាប់អួ មានពពកច្រើនដេរដាស ដែលអាចនឹងមានភ្លៀងធ្លាក់ពីមធ្យមទៅខ្លាំង លាយឡំជាមួយផ្គរ រន្ទះ និងទឹករលកសមុទ្រមានកម្ពស់ខ្ពស់ៗ៕
ជំនន់ទឹកភ្លៀង​ឡើងខ្លាំងនាំឲ្យលិចផ្ទះ​ប្រជាពលរដ្ឋនៅស្រុកព្រៃនប់ និងឈាន​ដល់លិចផ្លូវជាតិលេខ៣ និងផ្លូវជាតិលេខ៤

អ្នកធ្វើដំណើរទៅខេត្តព្រះសីហនុ មេត្តាប្រុងប្រយ័
អ្នកធ្វើដំណើរទៅខេត្តព្រះសីហនុ មេត្តាប្រុងប្រយ័
អ្នកធ្វើដំណើរទៅខេត្តព្រះសីហនុ មេត្តាប្រុងប្រយ័
នៅតំបន់ទំនាបកណ្ដាល តំបន់ខ្ពង់រាប និងតំបន់មាត់សមុទ្រ ​ផ្ទៃមេឃមានសភាពអាប់អួ មានពពកច្រើនដេរដាស ដែលអាចនឹងមានភ្លៀងធ្លាក់ពីមធ្យមទៅខ្លាំង លាយឡំជាមួយផ្គរ រន្ទះ និងទឹករលកសមុទ្រមានកម្ពស់ខ្ពស់ៗ
នៅតំបន់ទំនាបកណ្ដាល តំបន់ខ្ពង់រាប និងតំបន់មាត់សមុទ្រ ​ផ្ទៃមេឃមានសភាពអាប់អួ មានពពកច្រើនដេរដាស ដែលអាចនឹងមានភ្លៀងធ្លាក់ពីមធ្យមទៅខ្លាំង លាយឡំជាមួយផ្គរ រន្ទះ និងទឹករលកសមុទ្រមានកម្ពស់ខ្ពស់ៗ
ប្រភព : Fresh News

Friday, August 11, 2017

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចាកចេញពីកម្ពុជា ឆ្ពោះទៅកាន់ប្រទេសឡាវ ដើម្បីស្នើឲ្យឡាវដកកងទ័ពចេញពីទឹកដីកម្ពុជា (Video inside)

(ភ្នំពេញ)៖ នៅវេលាម៉ោង៧៖៣៥នាទីព្រឹក ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី្កនៃកម្ពុជា អញ្ជើញចាកចេញពីកម្ពុជាហើយ ឆ្ពោះទៅកាន់ប្រទេសឡាវ ដើម្បីជជែកដោះស្រាយបញ្ហាព្រំដែនជាមួយនឹងលោក ថោងលន់ ស៊ីស៊ូលីត នាយករដ្ឋមន្រ្តីឡាវ។
យោងតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ឲ្យដឹងថា នៅក្នុងជំនួបជាមួយនាយករដ្ឋមន្រ្តីឡាវនោះ សម្តេចតេជោ ហ៊ុន សែន នឹងស្នើឱ្យរដ្ឋាភិបាលឡាវ ដកកងកម្លាំងប្រដាប់អាវុធទាំងអស់របស់ខ្លួន ចេញពីតំបន់ក្បែរអូអាឡៃ និងតំបន់អូរតាង៉ាវ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ជាប់ព្រំដែននឹងខេត្តអាតាពើ របស់ប្រទេសឡាវ។
បើតាមការឲ្យដឹងពីលោក ស្រ៊ី ថាមរ៉ុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានប្រាប់ឲ្យដឹង មុនឡើងយន្តហោះចាកចេញពីកម្ពុជាថា គណៈប្រតិភូអមដំណើរសម្តេចតេជោ នាពេលនេះមានសម្តេចពិជ័យសេនា ទៀ បាញ់, លោក ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការ, លោក ស្រ៊ី ថាមរ៉ុង, លោក កៅ គីមហួន និងសមាជិកជាន់ខ្ពស់មួយចំនួនទៀត នៃរាជរដ្ឋាភិបាលកម្ពុជា។
លោក ស្រ៊ី ថាមរ៉ុង បន្ថែមថា នៅពេលគណៈប្រតិភូជាន់ខ្ពស់ របស់កម្ពុជា ធ្វើដំណើរទៅកាន់ប្រទេសឡាវ សម្តេចតេជោ នឹងជួបពិភាក្សាការងារ ជាមួយឯកឧត្តម ថង់លួន ស៊ីសូលីត នាយករដ្ឋមន្ត្រីឡាវ បន្ទាប់មកសម្តេចតេជោ នឹងជួបសម្តែងការគួរសមជាមួយប្រធានរដ្ឋឡាវ បន្ទាប់មកទៀត សម្តេចតេជោ នឹងអញ្ជើញចូលរួម ពិធីពិសារអាហារថ្ងៃត្រង់ ដែលរៀបចំឡើងដោយ នាយករដ្ឋមន្ត្រីឡាវ។
ក្រោយអាហារថ្ងៃត្រង់រួច សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងអញ្ជើញដឹកនាំគណៈប្រតិភូវិលត្រឡប់មកកាន់មាតុភូមិវិញ នារសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧នេះ។

Wednesday, August 9, 2017

ឃាតករ​រំលោភ​សម្លាប់​ចាប់​បាន​ហើយ មិនមែន​សម្បត្តិ​តាក់ស៊ី​ទេ គឺ​អ្នក​ផ្សេង​...

២៣ ម៉ោងមុន 
ខេត្តស្វាយរៀង ៖ ទីបំផុត​សមត្ថកិច្ច​ចាប់ខ្លួន​ឃាតករ​រំលោភ​សម្លាប់​នាង​ក្រមុំ​បុគ្គលិក​កាស៊ីណូ​ហ្គោ​ដ​ឡាក់​បាន​ហើយ ប៉ុន្តែ​ជា​អ្នក​ផ្សេង​មិនមែន​ជា​អ្នក​រត់​តាក់ស៊ី​មានឈ្មោះ​សម្បត្តិ តាក់ស៊ី​នោះ​ទេ គឺ​គេ​បាន​ផ្ទេរ​រថយន្ត​ឲ្យ​អ្នក​រត់​តាក់​ដូច​គ្នា ដែល​រស់នៅ​ភូមិ​ព្រៃ​តា​ញ៉​យ ឃុំ​ខ្សែ​ត្រ ស្រុក​កំពង់​រោទ៍ ។
ការ​ចាប់ខ្លួន​នេះ​ធ្វើ​ឡើង​ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១ ស្ថិត​នៅ​ភូមិ​រូប​គោ សង្កាត់​ព្រៃ​ឆ្លាក់ ក្រុង​ស្វាយ​រៀង កាលពី​វេលា​ម៉ោង​១​រសៀល ថ្ងៃ​ទី​៧ ខែសីហា ឆ្នាំ​២០១៧ ។
បើ​តាម​លោក​វរសេនីយ៍ទោ កែវ សុ​ថា ឲ្យ​ដឹង​ថា កម្លាំង​ស្នងការដ្ឋាន​នគ​បាល​ខេត្ត​បាន​តាម​ប្រ​ម៉ា​ញ់​ឃាតករ​នៅ​ថ្ងៃ​ម្សិលមិញ គឺ​បានដឹង​តម្រុយ​ខ្លះ ហើយ​រហូត​ដល់​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​៨ សីហា សមត្ថកិច្ច​ក៏​ធ្វើការ​ស្រាវជ្រាវ និង​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ឆើយ សុ​ជាតិ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជា​រត់​តាក់ស៊ី រស់នៅ​ភូមិ​ព្រៃ​តា​ញ៉​យ ឃុំ​ខ្សែ​ត្រ ស្រុក​កំពង់​រោទ៍ ដែល​ជាប់​ទាក់ទិន​ក្នុង​ករណី​ឃាតកម្ម​កាលពី​ថ្ងៃ​ទី​០២ សីហា នៅ​ក្រុង​បា​វិត ។ នៅ​ពេល​ឃាត់ខ្លួន​សមត្ថកិច្ច​ឆែកឆេរ​លើ​ខ្លួនប្រាណ​រក​ឃើញ​ខ្សែ​.​កមួយ​ខ្សែ និង​ចិញ្ចៀន​មួយ​វង់ ។
លោក​បន្ត​ទៀត​ថា ឆ្លង​តាម​ការ​សាកសួរ​រហូត​ដល់​ម៉ោង​២​រសៀល​ជនសង្ស័យ​ក៏​ឆ្លើយ​សារភាព​ថា កាលពី​ថ្ងៃ​ទី​២ សីហា ខ្លួន​និង​គូកន​ម្នាក់​ទៀត​ឈ្មោះ ផ្លេក មុន្នី ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជា​អ្នក​រត់​តាក់ស៊ី រស់​ភូមិ​-​ឃុំ​ជាមួយ​គ្នា ពិតជា​បាន​រួមដៃគ្នា​ប្រព្រឹត្តិ​អំពើ​រំលោភ​ទៅ​លើ​នារី​រង​គ្រោះ​អាយុ​១៨​ឆ្នាំ​នៅ​ក្នុង​រថយន្ត រួច​រឹត​.​ក​សម្លាប់ ថែម​ទាំង​យក​ទៅ​បោះចោល​នៅ​ចំណុច​ផ្លូវលំ​ក្នុងភូមិ​តា​ពៅ សង្កាត់​បា​វិត ក្រុង​បា​វិត​ប្រាកដ​មែន ។ ហើយ​រហូត​មក​ដល់​វេលា​ម៉ោង​៣​និង​២០​នាទី​ថ្ងៃ​ទី​៨​នេះ សមត្ថកិច្ច​ក៏​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ផ្លេក មុន្នី ម្នាក់​ទៀត​នៅ​រាជធានី​ភ្នំពេញ បច្ចុប្បន្ន​សមត្ថកិច្ច​យើង​កំពុង​ទៅ​ទទួលយក​ជនសង្ស័យ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់​៕
ជនសង្ស័យ​ម្នាក់​ឈ្មោះ ឆើយ សុ​ជាតិ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជា​រត់​តាក់ស៊ី
ជនសង្ស័យ​ម្នាក់​ឈ្មោះ ឆើយ សុ​ជាតិ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជា​រត់​តាក់ស៊ី
ការ​ចាប់ខ្លួន​នេះ​ធ្វើ​ឡើង​ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១ ស្ថិត​នៅ​ភូមិ​រូប​គោ សង្កាត់​ព្រៃ​ឆ្លាក់ ក្រុង​ស្វាយ​រៀង កាលពី​វេលា​ម៉ោង​១​រសៀល ថ្ងៃ​ទី​៧ ខែសីហា ឆ្នាំ​២០១៧ 
សមត្ថកិច្ច​ក៏​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ផ្លេក មុន្នី ម្នាក់​ទៀត​នៅ​រាជធានី​ភ្នំពេញ បច្ចុប្បន្ន​សមត្ថកិច្ច​យើង​កំពុង​ទៅ​ទទួលយក​ជនសង្ស័យ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់​
សមត្ថកិច្ច​ក៏​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ផ្លេក មុន្នី ម្នាក់​ទៀត​នៅ​រាជធានី​ភ្នំពេញ បច្ចុប្បន្ន​សមត្ថកិច្ច​យើង​កំពុង​ទៅ​ទទួលយក​ជនសង្ស័យ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់​
នារីរងគ្រោះដែលត្រូវបានឃាតករំលោភនិងសម្លាប់
ជន​រង​គ្រោះ​ឈ្មោះ សុវណ្ណ សុខ​ម៉ា​លី​ន អាយុ​១៨​ឆ្នាំ ជា​បុគ្គលិក​កាស៊ីណូ ហ្គូ​ដ​ឡាក់ ក្រុង​បា​វិត
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679(៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល news@khmerload.com (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

Thursday, August 3, 2017

អតីតឧបនាយករដ្ឋមន្រ្តី ញឹក ប៊ុនឆៃ កំពុងត្រូវបានសួរនាំនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ពាក់ព័ន្ធករណីផលិតគ្រឿងញៀន (Video inside)

(ភ្នំពេញ)៖ គិតត្រឹមយប់ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៧នេះ អតីតឧបនាយករដ្ឋមន្រ្តី ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ កំពុងត្រូវបានសួរនាំ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ពាក់ព័ន្ធករណីផលិតគ្រឿងញៀន នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ក្រោយពីសមត្ថកិច្ចឃាត់ខ្លួននៅវេលាថ្ងៃត្រង់ទី០៣ ខែសីហា នេះបើតាមមន្ត្រីជាន់ខ្ពស់នគរបាលរាជធានីភ្នំពេញថ្លែងប្រាប់ឲ្យដឹង។
នាយឧត្តមសេនីយ៍ នេត​ សារឿន អគ្គស្នងការនគរបាលជាតិ បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន នៅវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៧នេះ ពាក់ព័ន្ធករណីផលិតគ្រឿងញៀន កាលពីឆ្នាំ២០០៧ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
នាយឧត្តមសេនីយ៍ នេត សាវឿន បានបញ្ជាក់ឲ្យដឹងថា កម្លាំងនគរបាលរាជធានីភ្នំពេញ អនុវត្តតាមដីការបស់តុលាការ ដើម្បីនាំខ្លួនលោក ញឹក ប៊ុនឆៃ មកសាកសួរនាំនៅស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ។
សូមបញ្ជាក់ថា កាលពីឆ្នាំ២០០៧ នៅឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ចំណុចគីឡូម៉ែត្រលេខ៨១-៨២ សមត្ថកិច្ចបានចុះបង្ក្រាបទីតាំង ផលិតគ្រឿង ញៀនដ៏ធំមួយដោយទីតាំងនោះ ត្រូវបានគេដឹងថា ជាកម្មសិទ្ធិរបស់ឈ្មោះ ជា ជុង ដែលគេដឹងថា គឺជាទីប្រឹក្សារបស់លោកឧបនាយករដ្ឋមន្ត្រីញឹក ប៊ុនឆៃ ។
ក្នុងនោះសមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀនបានរកឃើញវត្ថុធាតុដើមសំរាប់ផលិតគ្រឿងញៀនជាច្រើន ហើយគេក៏បានឃើញរថយន្តកាមរីពណ៌សដាក់ស៊ីរ៉ែន ពាក់ស្លាកលេខរដ្ឋ ដែលគេដឹងថា រថយន្តស៊ីរ៉ែននេះគឺសំរាប់បើកនាំមុខក្បួនរថយន្តរបស់លោកឧបនាយករដ្ឋមន្ត្រី ញឹក ប៊ុនឆៃ ចតនៅទីនោះដែរ។
តាមសាក្សីដែលជាប្រជាពលរដ្ឋជិតខាង និងកម្មករមើលថែដី គេអះអាងថា ទីតាំងនេះ គឺជាកសិដ្ឋានចិញ្ចឹមគោ ប៉ុន្តែគេឧស្សាហ៏ឃើញលោក ញឹក ប៊ុនឆៃ ចេញចូលទីនោះញឹកញាប់ ជាពិសេសជាមួយឈ្មោះ ជា ជុង ដែលបច្ចុប្បន្នកំពុងជាប់ពន្ធនាគារក្នុងបទល្មើសផលិតគ្រឿងញៀននៅទីនោះ រួមជាមួយជនជាតិ ចិន២នាក់ ជនជាតិថៃម្នាក់ ដែលជាអ្នកបច្ចេកទេសក្នុងការលាយថ្នាំសំរាប់ផលិតគ្រឿងញៀន ក្រោមលេសផលិតថ្នាំសំរាប់ធ្វើជីដាំស្មៅឲ្យគោស៊ី៕

យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ទូទាំងប្រទេសសម្រាប់ថ្ងៃទី០៣ ខែសីហានេះ លទ្ធផល៖ បង្ក្រាប៣១ករណី ឃាត់ខ្លួន៦៧នាក់

(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៧ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប៖
* លទ្ធផលបង្ក្រាបរួមមាន៖៣១ករណី ឃាត់ខ្លួន៦៧នាក់ (ស្រី៦នាក់)
១៖ ករណីជួញដូរ គ្រឿងញៀន២០ករណី ឃាត់ខ្លួន៤០នាក់ (ស្រី៥នាក់)។
២៖ ករណីប្រើប្រាស់គ្រឿងញៀន១១ករណី ឃាត់ខ្លួន២៧នាក់ (ស្រីម្នាក់)៕

Wednesday, August 2, 2017

ក្រុមចោរឆក់យ៉ាងសកម្ម ក្នុងរាជធានីភ្នំពេញ៤នាក់ ត្រូវនគរបាលបង្ក្រាបបាន ថ្ងៃនេះបញ្ជូនទៅតុលាការកាត់ទោសតាមច្បាប់

(ភ្នំពេញ)៖ ក្រោយទទួលបានបញ្ជាពីនាយឧត្តមសេនីយ៍ លោក ជួន សុវណ្ណ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល បានបើកកិច្ចសហប្រតិបត្តិការស្រាវជ្រាវជាមួយកម្លាំងនគរបាលខេត្តព្រះសីហនុ រហូតឈានទៅដល់ការបង្ក្រាបឃាត់ខ្លួនបាន និងដាក់បង្ហាញមុខក្រុមចោរឆក់ ដែលតែងតែធ្វើសកម្មភាពឆក់កាបូបស្ពាយ ទូរស័ព្ទ និងសម្ភារផ្សេងៗយ៉ាងសកម្ម ពីប្រជាពលរដ្ឋតាមដងផ្លូវសាធារណៈ ក្នុងរាជធានីភ្នំពេញចំនួន៤នាក់ ក្នុងចំណោមបក្ខពួក៥នាក់ រួមនិងដកហូតវត្ថុតាងម៉ូតូចំនួន២គ្រឿងផងដែរ។
ជនសង្ស័យទាំងនេះត្រូវបានបង្ហាញមុខជាសាធារណៈនៅព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០១៧នេះ មុនបញ្ជូនខ្លួនទៅកាន់តុលាការចាត់ការតាមច្បាប់។
លោក ប៊ុន សត្យា បានបញ្ជាក់ថា មុនឈានដល់ការបង្ក្រាបឃាត់ខ្លួន មុខសញ្ញាក្រុមជនសង្ស័យ ដែលតែងតែធ្វើសកម្មភាពឆក់យ៉ាងសកម្ម ក្នុងរាជធានីភ្នំពេញទាំង៤នាក់ ខណៈបក្ខពួកម្នាក់ទៀតកំពុងរត់គេចខ្លួនខាងលើនេះ បានធ្វើឡើងដោយជំហ៊ានដំបូង កាលពីដើមខែកក្កដា ថ្ងៃទី៥ កន្លងទៅ ក្រុមជនសង្ស័យទាំង៥នាក់ បានជិះម៉ូតូ២គ្រឿង មកធ្វើសកម្មភាពឆក់យកកាបូបស្ពាយ មានទាំងទូរស័ព្ទ៣គ្រឿង ថវិកា៣ពាន់ដល្លារ និងសម្ភារមួយចំនួនទៀត ពីជនរងគ្រោះជាស្ត្រី២នាក់ ម្ដាយ-កូន ដែលកំពុងជិះបើកម៉ូតូឌុបគ្នា តាមដងផ្លូវ ដើម្បីត្រឡប់ទៅផ្ទះ រហូតបានសម្រេច ហើយក៏រត់គេចខ្លួនបាត់ដោយសុវត្ថិភាព និងបណ្ដាលឲ្យជនរងគ្រោះដួលរងរបួសយ៉ាងធ្ងន់ធ្ងរ នៅមុខសាលាបឋមសិក្សាទួលគោក ផ្លូវលេខ២៨៩ សង្កាត់បឹងកក់១ ខណ្ឌទួលគោក។
លោក ប៊ុន សត្យា បានបញ្ជាក់ទៀតថា បន្ទាប់ពីក្រុមជនសង្ស័យ បានធ្វើសកម្មភាពឆក់កាបូបស្ពាយយកទាំងទូរស័ព្ទ និងប្រាក់ដុល្លារ បានសម្រេច ពីជនរងគ្រោះ២នាក់ម្ដាយកូនរួចមក នៅថ្ងៃទី៣០ កក្កដា ក្រុមជនសង្ស័យម្នាក់ ក្នុងចំណោម៥នាក់ បានទៅលេងកំសាន្ដនៅឯខេត្តព្រះសីហនុ ស្រាប់តែត្រូវបានកម្លាំងនគរបាលខេត្ត បង្ក្រាបឃាត់ខ្លួនបានភ្លាមៗ នៅត្រង់ចំណុចកោះរ៉ុង សង្កាត់កោះរ៉ុង ខេត្តព្រះសីហនុ និងដកហូតបានម៉ូតូ១គ្រឿងម៉ាកហុងដាសេ១២៥ សេរីឆ្នាំ២០១៧ ពាក់ស្លាកលេខភ្នំពេញ 1GJ-7421 ហើយក៏ទទួលបានចម្លើយជាតម្រុយខ្លះៗ ពីជនសង្ស័យ ដែលបង្ក្រាបបាន ទើបបន្តប្រតិបត្តិការស៊ើបអង្កេតតាមជំនាញ រហូតដល់ព្រឹកថ្ងៃទី៣១ ខែកក្កដា អាចឈានទៅដល់ការបង្ក្រាបឃាត់ខ្លួនជនសង្ស័យ ជាបក្ខពួកបន្ថែម៣នាក់ទៀត និងដកហូតបានម៉ូតូ១គ្រឿងម៉ាកហុងដា សេ១២៥ សេរីឆ្នាំ២០១៧ គ្មានស្លាកលេខ នៅត្រង់ចំណុចខាងមុខស្ថានទូតវៀតណាម ផ្លូវព្រះមុន្នីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ខណៈបក្ខពួកម្នាក់ទៀតកំពុងរត់គេចខ្លួន។
លោកបន្តថា ជនសង្ស័យទាំង៤នាក់ ក៏បានឆ្លើយសារភាពថា កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៦ ពួកគេក៏បានធ្វើសកម្មភាពឆក់កាបូបដៃ ពីជនជាតិអង់គ្លេសម្នាក់ឈ្មោះ John willam Wanmadoocks រហូតបានសម្រេច ហើយយកបានទូរស័ព្ទម៉ាក iphone6+១គ្រឿង នៅត្រង់ចំណុចខាងមុខវិហ៊ារឥស្លាម ផ្លូវលេខ៨៦ ភូមិ៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ។
ជនសង្ស័យជាមុខសញ្ញាឆក់យ៉ាងសកម្មក្នុងរាជធានីភ្នំពេញ ទាំង៤នាក់ ដែលត្រូវឃាត់ខ្លួនទី១-ឈ្មោះ ហង្ស វីរៈ ហៅប៊ឹប ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្ស ស្នាក់នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ។ទី២-ឈ្មោះ រឿន ពេជ្រ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៤៧ ផ្លូវលេខ៨០ សង្កាត់ស្រះចក ខណ្ឌដូនពេញ។ទី៣-ឈ្មោះ ឈន ហេងហាក់ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ២៨២ ផ្លូវ៥៩៨ ភូមិ៧ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ទី៤-ឈ្មោះ សេង សុធារិទ្ធិ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវ៦១០ សង្កាត់បឹងកក់២ ខណ្ឌទួលគោក។ ឯជនរងគ្រោះទី១-ឈ្មោះ ញឹម តនីតា ភេទស្រី អាយុ២៦ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន ស្នាក់នៅផ្ទះលេខ៦២ដេ ផ្លូវលេខ១៩ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ។ ទី២-ឈ្មោះ នូវ ចន្ធូ ភេទស្រី អាយុ៤១ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅភូមិ២ សង្កាត់កោះរ៉ុង ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
សូមបញ្ជាក់ថា ក្រោយបង្ក្រាប និងដាក់បង្ហាញមុខក្រុមជនសង្ស័យទាំង៤នាក់ រួមជាមួយវត្ថុតាង ដែលដកហូតបានពីសកម្មភាព ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហម្មទណ្ឌកំរិតស្រាល នៃស្នងការនគរបាលរាជធានីភ្នំពេញ ធ្វើការបញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការ វិនិឆ្ឆ័យតាមផ្លូវច្បាប់ នៅថ្ងៃនេះហើយ៕