5,559 SHARE
Share
ខេត្តបាត់ដំបង ៖ សិស្សស្រី នៃអនុវិទ្យាល័យរូងជ្រែម្នាក់ ក្នុងចំណោម៣នាក់ បានស្លាប់ដោយសារលង់ទឹក កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី២៩ មិថុនានេះ ពេលដែលនាយកសាលារបស់នាងនាំទៅហែលទឹកលេង នៅចំណុចសំណង់៧៥ ស្ថិតក្នុងភូមិខ្នាចរមាស ឃុំខ្នាចរមាស ស្រុកបវេល។
សេចក្ដីរាយការណ៍បានឲ្យដឹងថា ក្មេងស្រីរងគ្រោះឈ្មោះ សូ សំនៀង អាយុ១៥ឆ្នាំ រស់នៅភូមិរូងជ្រៃ ឃុំរូងជ្រៃ ស្រុកថ្មគោល ដែលជាសិស្សថ្នាក់ទី៨ នៃអនុវិទ្យាល័យរូងជ្រៃ នៅក្នុងឃុំរបស់នាងតែម្ដង។
បើតាមប្រភពព័ត៌មានបានឲ្យដឹងថា នាង សូ សំនៀង រួមជាមួយសិស្សរួមថ្នាក់ជាច្រើននាក់ទៀត បានជិះគោយន្តទៅហែលទឹកលេងនៅសំណង់៧៥ នោះ ដែលដឹកនាំដោយលោកនាយកអនុវិទ្យាល័យរូងជ្រៃនេះ ក្រោយពីធ្វើពលកម្មនៅសាលារួច។ ប្រភពបានឲ្យដឹងទៀតថា ពេលកំពុងហែលសប្បាយ ស្រាប់តែមានសិស្ស៣នាក់បានលង់ទឹក តែ២នាក់ត្រូវបានជួយសង្គ្រោះទាន់ រីឯនាង សូ សំនៀង ជួយមិនទាន់ក៏លង់ស្លាប់តែម្ដង។
បើតាមព័ត៌ថា ក្រោយពីមានសិស្សលង់ទឹកស្លាប់ និងដឹកសពនាងដល់ផ្ទះ គេមិនឃើញលោកនាយកសាលាបង្ហាញមុខនៅឯផ្ទះជនរងគ្រោះ ដើម្បីពន្យល់ប្រាប់ក្រុមគ្រួសារនាងនៅឡើយទេ គឺបាត់មុខលោកនាយកឈឹងតែម្ដង រីឯសមត្ថកិច្ចក៏មិនទាន់ដឹងថា ត្រូវមានវិធានការបែបណាដែរ៕
ប្រភព : កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679(៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល news@khmerload.com (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
No comments:
Post a Comment