Friday, June 30, 2017

ខណៈនេះកំពុងរឹតបន្តឹងឆែកឆែអាវុធជាតិផ្ទុះទាំងយប់ នៅផ្លូវ២៧៤ មុខវត្តមហាមន្ត្រី ដឹកនាំដោយអភិបាលរងខណ្ឌ៧មករា


រាជធានីភ្នំពេញ ៖ បន្ទាប់ពីមានការរិះគន់ពីប្រជាពលរដ្ឋជាច្រេីនថា មានបទល្មេីសចោរកម្មកេីតឡេីងញឹកញ៉ាប់ពេកក្នុងទីក្រុងភ្នំពេញយេីងសព្វថ្ងៃនេះ ទេីបសង្កេតឃេីញថា នៅម៉ោង២០:០០យប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ៧មករា ដឹកនាំដោយលោក ហៀក ចាន់លាង អភិបាលរងខណ្ឌ៧មករា តំណាង លោក លី​ម សុភា អភិបាល នៃគណះអភិបាលខណ្ឌ៧មករា​ បានចុះត្រួតពិនិត្យ អាវុធជាតិផ្ទុះ និងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅតាមគោលដៅផ្លូវលេខ ២៧៤ ខាងមុខវត្តមហាមន្ត្រី ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។​



កំលាំងចូលរួមសរុបចំនួន ៦៥នាក់៖
- លោក អភិបាលរងខណ្ឌ
- ប៉ូលីស ៣៥នាក់ - ប៉េអឹម  ១០នាក់
- ប្រជាការពារខណ្ឌ ២០នាក់។ 

សូមក្រាបគោរពស្នេីរសុំទៅកាន់ខណ្ឌទាំង១១ផ្សេងទៀត មេត្តាដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះឡេីងវិញផង! 
និងទទូចស្នេីអោយមានការដាក់កម្លាំងល្បាតក្នុងមូលដ្ឋានឲ្យបានច្រេីនផង ដេីម្បីជួយអន្តរាគមន៍រាល់បទល្មេីសចោរឆក់ដែលកេីតឡេីងញឹកញ៉ាប់ទាំងថ្ងៃទាំងយប់នេះ! ដោយការគោរព

ដោយពិភពចែករំលែក ប្រភពពី សាលាខណ្ឌ៧មករា

រយៈពេលពេញ១ខែមិថុនា អ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ចំនួន១៣២នាក់ និងអ្នករងរបួស៤២០នាក់

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាល​ជាតិ បានឲ្យដឹងថា រយៈពេលពេញ១ខែមិថុនា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន២៧២លើក បណ្ដាលឲ្យមនុស្សស្លាប់១៣២នាក់ និងរបួសធ្ងន់៣០៥នាក់ និងរបួសស្រាល១១៥នាក់។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍២៧២លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូ ចំនួន២៨៤គ្រឿង រថយន្ដធុនតូចចំនួន១១៤គ្រឿង និងរថយន្តធំ៦៩គ្រឿង និងយានផ្សេងៗចំនួន២៧គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿនចំនួន៩២លើក, ស្រវឹង២០លើក, ប្រជែង២៩លើក, មិនប្រកាន់ស្តាំ៤១លើក, បត់គ្រោះថ្នាក់២៨លើក, មិនគោរពសិទ្ធិ៥២លើក, កត្តាយានយន្ត៨លើក និងងងុយដេក២លើក។
ខេត្តដែលមានគ្រោះថ្នាក់ចរាចរណ៍ច្រើនជាងគេរួមមាន៖ រាជធានីភ្នំពេញ៤០លើកស្លាប់់១៦នាក់, កណ្តាល២៦លើកស្លាប់១៥នាក់, បាត់ដំបង១៧លើកស្លាប់១២នាក់, កំពង់ស្ពឺ១៤លើកស្លាប់១០នាក់, តាកែវ១១លើកស្លាប់៩នាក់, កំពង់ចាម១៤លើក ស្លាប់៩នាក់៕

សិស្ស​ស្រី​ម្នាក់​លង់ទឹក​ស្លាប់ ខណៈ​នាយក​សាលា​នាំ​ទៅ​ហែល​ទឹក​លេង

២៣ ម៉ោងមុន 
ខេត្តបាត់ដំបង ៖ សិស្ស​ស្រី នៃ​អនុ​វិទ្យាល័យ​រូង​ជ្រែ​ម្នាក់ ក្នុង​ចំណោម​៣​នាក់ បាន​ស្លាប់​ដោយសារ​លង់ទឹក កាលពី​វេលា​ម៉ោង​៤​រសៀល ថ្ងៃ​ទី​២៩ មិថុនា​នេះ ពេល​ដែល​នាយក​សាលា​របស់​នាង​នាំ​ទៅ​ហែល​ទឹក​លេង នៅ​ចំណុច​សំណង់​៧៥ ស្ថិត​ក្នុងភូមិ​ខ្នាចរមាស ឃុំ​ខ្នាចរមាស ស្រុក​ប​វេ​ល​។ 
សេចក្ដីរាយការណ៍​បាន​ឲ្យ​ដឹង​ថា ក្មេង​ស្រី​រង​គ្រោះ​ឈ្មោះ សូ សំនៀង អាយុ​១៥​ឆ្នាំ រស់នៅ​ភូមិ​រូង​ជ្រៃ ឃុំ​រូង​ជ្រៃ ស្រុក​ថ្មគោល ដែល​ជា​សិស្ស​ថ្នាក់​ទី​៨ នៃ​អនុ​វិទ្យាល័យ​រូង​ជ្រៃ នៅ​ក្នុង​ឃុំ​របស់​នាង​តែ​ម្ដង​។
បើ​តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នាង សូ សំនៀង រួម​ជាមួយ​សិស្ស​រួម​ថ្នាក់​ជា​ច្រើន​នាក់​ទៀត បាន​ជិះ​គោ​យន្ត​ទៅ​ហែល​ទឹក​លេង​នៅ​សំណង់​៧៥ នោះ ដែល​ដឹកនាំ​ដោយ​លោកនាយក​អនុ​វិទ្យាល័យ​រូង​ជ្រៃ​នេះ ក្រោយ​ពី​ធ្វើ​ពលកម្ម​នៅ​សាលា​រួច​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀត​ថា ពេល​កំពុង​ហែល​សប្បាយ ស្រាប់តែ​មាន​សិស្ស​៣​នាក់​បាន​លង់ទឹក តែ​២​នាក់​ត្រូវ​បាន​ជួយ​សង្គ្រោះ​ទាន់ រីឯ​នាង សូ សំនៀង ជួយ​មិន​ទាន់​ក៏​លង់​ស្លាប់​តែ​ម្ដង​។
បើ​តាម​ព័​ត៌​ថា ក្រោយ​ពី​មាន​សិស្ស​លង់ទឹក​ស្លាប់ និង​ដឹក​សព​នាង​ដល់​ផ្ទះ គេ​មិនឃើញ​លោកនាយក​សាលា​បង្ហាញមុខ​នៅ​ឯ​ផ្ទះ​ជន​រង​គ្រោះ ដើម្បី​ពន្យល់​ប្រាប់​ក្រុម​គ្រួសារ​នាង​នៅឡើយ​ទេ គឺ​បាត់​មុខ​លោកនាយក​ឈឹង​តែ​ម្ដង រីឯ​សមត្ថកិច្ច​ក៏​មិន​ទាន់​ដឹង​ថា ត្រូវ​មាន​វិធានការ​បែប​ណា​ដែរ​៕
រូបភាព សិស្សស្រីដែលបានស្លាប់
នាង សូ សំនៀង រួម​ជាមួយ​សិស្ស​រួម​ថ្នាក់​ជា​ច្រើន​នាក់​ទៀត បាន​ជិះ​គោ​យន្ត​ទៅ​ហែល​ទឹក​លេង​នៅ​សំណង់​៧៥ នោះ ដែល​ដឹកនាំ​ដោយ​លោកនាយក​អនុ​វិទ្យាល័យ​រូង​ជ្រៃ​នេះ ក្រោយ​ពី​ធ្វើ​ពលកម្ម​នៅ​សាលា​រួច​
ពេល​កំពុង​ហែល​សប្បាយ ស្រាប់តែ​មាន​សិស្ស​៣​នាក់​បាន​លង់ទឹក តែ​២​នាក់​ត្រូវ​បាន​ជួយ​សង្គ្រោះ​ទាន់ រីឯ​នាង សូ សំនៀង ជួយ​មិន​ទាន់​ក៏​លង់​ស្លាប់​តែ​ម្ដង​
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679(៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល news@khmerload.com (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

សង្គម រឿងហេតុពិត...​ ​ធ្វើឱ្យកូនតូច​​បាត់ជីវិត​ឪពុកនិងម្តាយ​តែមួយ​​ភ្លែត ក្រោយដេញធាក់ម៉ូតូចោរ​ឆក់​

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ជា​ប្រពន្ធ​បាន​ស្លាប់​នៅ​កន្លែង​កើតហេតុ និង​បុរស​ជា​ប្តី​ស្លាប់​ពេល​បញ្ជូន​ដល់​គ្លីនិក​ឯកជន​មួយ បន្ទាប់​ពី​បុរស​ជា​ប្តី​បាន​ព្យាយាម​ជិះ​ម៉ូតូ​ដេញ​តាម​ចោរឆក់​កាបូប ខណៈ​ពេល​ជិះ​ម៉ូតូឌុប​ប្រពន្ធ និង​កូនប្រុស​អាយុ​២​ឆ្នាំ ពេល​ដែល​ចោរ​បាន​ឆក់​កាបូប​​នៅ​មុខ​សាលាបឋម​សិក្សា​ភូមិ​ប្ញស្សី ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ ។
លុះ​ដេញ​ដល់​មុខ​រោងចក្រ​ផលិត​មី​ម៉ា​ម៉ា​ចំការ​ដូង​ក្នុង​ខណ្ឌដង្កោ​ ចម្ងាយ​​ផ្លូវ​ប្រមាណ​ជាង​១​គីឡូម៉ែត្រ​​ក៏​ដេញ​តាម​ទាន់ ហើយ​ធាក់​ម៉ូតូ​ចោរ​ឱ្យ​ដួល ធ្វើ​ឱ្យ​ម៉ូតូ​ដែល​កំពុង​មាន​ល្បឿន​បាន​ជ្រុល​ទៅ​បុក​គូទ​រថយន្ត​១​គ្រឿង​ដួល​បោក​ក្បាល​នឹង​គូទ​រថយន្ត​ស្លាប់​ប្រពន្ធ និង​​ក្រោយមក​ស្លាប់​ប្តី​ទៀត ដោយ​បន្សល់​ទុក​កូនប្រុស​អាយុ​២​ឆ្នាំ​រង​របួស​កំពុង​ព្យាបាល ។
នេះ​​ជា​ឧបទ្ទវហេតុ​ដែល​បាន​កើតឡើង​គួរ​ឱ្យ​រន្ធត់​ស្មាន​មិន​ដល់ នៅ​មុខ​រោងចក្រ​ផលិត​មី​ម៉ា​ម៉ា​ចំការ​ដូង តាម​ផ្លូវ​លេខ​២១៧ ហៅ​ផ្លូវ​ចំការ​ដូង ក្នុងភូមិ​សំបួរ សង្កាត់​ដង្កោ ខណ្ឌដង្កោ កាលពី​វេលា​ម៉ោង​៩​យប់​ថ្ងៃ​ទី​២៨ មិថុនា ។ ជន​រង​គ្រោះ​ដែល​ស្លាប់​ក្នុង​ហេតុ​ការណ៍​​ដេញ​តាម​ចោរឆក់​ទាំង​២​នាក់​ប្តី​ប្រពន្ធ គឺ​ប្រពន្ធ​ដែល​ស្លាប់​នៅ​កន្លែង​កើតហេតុ​ឈ្មោះ​ថា​ន់ ចាន់​វ​តី អាយុ​២៨​ឆ្នាំ ជា​អាជីវករ ។ រីឯ​បុរស​ជា​ប្តី​ស្លាប់​ពេល​បញ្ជូន​ទៅ​ដល់​គ្លីនិក​ឯកជន​ក្បែរ​កន្លែង​កើតហេតុ​ឈ្មោះ មាន ពិសី អាយុ​២៩​ឆ្នាំ ក៏​ជា​អាជីវករ​ដែរ ស្នាក់​នៅ​ក្នុង​បុរី​ពិភព​ថ្មី សង្កាត់​ដង្កោ ខណ្ឌដង្កោ ។ ឯ​កូនប្រុស​ដែល​បាន​ក្លាយ​ខ្លួន​ជា​ក្មេង​កំព្រា​តែ​១​ប៉​ព្រិច​ភ្នែក​ឈ្មោះ​មាន ពេជ្រចរណៃ អាយុ​​២​​ឆ្នាំ ។
ចំណែក​​ចោរ​ឆក់ ដែល​ឃាត់ខ្លួន​បាន​ម្នាក់​​មានឈ្មោះផា​ន់ ម៉​ន ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជា​កម្មករ​លី​សែង​នៅ​ផ្សារ​នាគ​មាស ស្នាក់​នៅផ្ទះ​ជួល​អត់លេខ ភូមិ​ទួល​ពង្រ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​ស៊េរី​ឆ្នាំ​២០១៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ ១DB១៣៣៤​។
តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា គេ​ឃើញ​ជន​រង​គ្រោះ​បី​នាក់​ប្តី​ប្រពន្ធ​និង​កូនប្រុស​អាយុ​២​ឆ្នាំ ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក PCX ពណ៌​ខៀវ ពាក់​ស្លាក​លេខ​ភ្នំពេញ 1DC-5728 តាម​បណ្តោយ​ផ្លូវ​២១៧ ផ្លូវ​ចំការ​ដូង ក្នុង​ល្បឿន​យ៉ាង​លឿន​មាន​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង និង​បាន​ស្រែ​កថា​ចោរ​ៗ​ឆក់​កាបូប ព្រមទាំង​ជិះ​ម៉ូតូ​ដេញ​តាម​ចោរឆក់​យ៉ាង​ប្រកិត ដែល​ជិះ​ម៉ូតូ​ហុងដា​ឌ្រី​ម លឿន​​ស្លេវ ។ លុះ​មក​ដល់​ចំណុច​កើតហេតុ​មុខ​រោងចក្រ​ផលិត​មី​ម៉ា​ម៉ា​ចំការ​ដូង ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ទៅ​ទន្ទឹម​នឹង​ចោរឆក់​ដែល​ជិះ​ម៉ូតូ​រត់​នោះ បាន​លើកជើង​ធាក់​ម៉ូតូ​ចោរ​បណ្តាល​ឱ្យ​ដួល ។
ចំណែក​ម៉ូតូ​ជន​រង​គ្រោះ​ក៏​ជ្រុល​ល្បឿន​ទៅ​បុក​គូទ​រថយន្ត​ម៉ាក Morning ពណ៌​ស អត់​មាន​ស្លាក​លេខ ដែល​កំពុង​បន្ថយល្បឿន​បម្រុង​បត់​ឆ្វេង​ត្រលប់​ក្រោយ បណ្តាល​ឱ្យ​ជន​រង​គ្រោះ​ទាំង​បី​នាក់​ប្តី​ប្រពន្ធ និង​កូន​បោក​នឹង​រថយន្ត ខ្ទាត​បោក​នឹង​ថ្នល់​ធ្វើ​ឱ្យ​ស្ត្រី​ជា​ប្រពន្ធ​បាក់​ក​ស្លាប់​ភ្លាម​នៅ​នឹង​កន្លែង​កើតហេតុ​។ ចំណែក​បី្ត​បោក​ក្បាល​នឹង​កញ្ចក់​រថយន្ត​រង​របួស​ធ្ងន់ធ្ងរ ហើយ​ពេល​បញ្ជូន​ទៅ​ដល់​គ្លីនិក​ក្បែរ​កន្លែង​កើតហេតុ ក៏​ស្លាប់​ទៅ នៅ​សល់​តែ​កូនប្រុស​អាយុ​២​ឆ្នាំ​រង​របួស ស្រែកយំ​ដោយ​ការ​ភិតភ័យ​គួរ​ឱ្យ​សង្វេគ​បំផុត ។
ប្រភព​ព័ត៌មាន​បាន​បន្ត​ទៀត​ថា ភ្លាម​ៗ​នោះ​រថយន្ត​ដែល​ជន​រង​គ្រោះ​ជិះ​បុក​គូទ​នោះ​បាន​ព្យាយាម​បើក​រត់​ចូល​ទៅ​ឈប់​ក្នុង​បូ​រី​ឡាយ​គង់​លើ​កំណាត់​ផ្លូវ បេតុង​លេខ​៦ ភូមិ​ម័​ល សង្កាត់​ដង្កោ ខណ្ឌដង្កោ ក៏​ត្រូវ​បាន​ប្រជាពលរដ្ឋ​ដែល​ឃើញ​បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ឱ្យ​ចុះ​មក​អន្តរាគមន៍ ។
ក្រោយ​កើតហេតុ​ជនសង្ស័យ​ជា​ចោរឆក់​ដែល​រង​របួស​ត្រូវ​បាន​ប្រជាពលរដ្ឋ​ចាប់​ឃាត់ខ្លួន និង​ស្វាគមន៍​ម្នាក់​មួយ​ដៃ​ម្នាក់​មួយ​ជើង ទើប​ប្រគល់​ឱ្យ​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ដង្កោ នាំ​យក​ទៅ​ទុក​ម្តុំ ។នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​បាន​ប្រើ​ល្បិច​ធ្វើ​ជា​មិនដឹង​រឿង​ដោយ​ចោទ​ថា អ្នក​រង​គ្រោះ​ជិះ​ម៉ូតូ​មក​ធាក់​ផ្តួល​ម៉ូតូ​គាត់ តែ​ទោះជា​បែប​ណា ទីបំផុត​បាន​សារភាព​ថា រូបគេ​ពិតជា​បាន​ធ្វើ​សកម្មភាព​ឆក់​កាបូប​របស់​ស្ត្រី​ជា​ប្រពន្ធ​បាន​សម្រេច​មែនគឺ​ឆក់​នៅ​មុខ​សាលា​បឋម​សិក្សា​ភូមិ​ឬ​ស្សី តាមផ្លូវ​លេខ​២១៧ ស្ថិត​ក្នុងភូមិ​ឬ​ស្សី សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ ហើយ​រូបគេ​បាន​ព្យាយាម​បើក​រត់គេច​ខ្លួន ក៏​ត្រូវ​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ដេញ​តាម​ពីក្រោយ​រហូត​មក​ដល់​ចំណុច​កើតហេតុ ។
ដោយឡែក​កាបូប​របស់​ជន​រង​គ្រោះ​ដែល​រូបគេ​ឆក់​បាន​ពេល​ដែល​ដួល​ម៉ូតូ​មិនដឹង​ថា ខ្ទាត​ទៅ​ណា​បាត់​នោះ​ទេ ទំនង​មាន​ចោរលួច​បន្ត ។ជនសង្ស័យ​ជា​ចោរឆក់​រួម​និង​វត្ថុ​តាង ត្រូវ​បាន​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ដង្កោ​ធ្វើការ​សាកសួរ​រួច ទើប​ប្រគល់​បន្ត​ឱ្យ​នគរបាល​ប៉ុស្តិ៍​ស្ទឹង​មាន​ជ័យ​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អធិការដ្ឋាន​ទៅ​តាម​នីតិវិធី ។ ដោយឡែក​ម៉ូតូ​និង​រថយន្ត នៅ​កន្លែង​កើតហេតុ​សមត្ថកិច្ច​ជំនាញ​ចុះ​ធ្វើការ​វាស់វែង​យក​រថយន្ត​និង​ម៉ូតូ​របស់​ជន​រង​គ្រោះ​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ ។ ចំណែកឯ​សព​ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​ប្តី​ប្រពន្ធ​ត្រូវ​សមត្ថកិច្ច​ប្រគល់​ទៅ​ឱ្យ​សាច់ញាតិ​ដឹក​យក​ទៅ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ឯ​ផ្ទះ ។
ពិតជា​គួរ​ឱ្យ​សង្វេគ​ណាស់​ដែល​ប្តី​-​ប្រពន្ធ​វ័យក្មេង​បាន​ស្លាប់​ចោល​កូន ព្រោះតែ​មាន​កំហឹង​នឹង​ចោរឆក់​កាបូប ។ ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ​សកម្មភាព​ចោរឆក់​បាន​កម្រើក​យ៉ាង​ខ្លាំង​ដែល​គ្មាន​ថ្ងៃ​ណា​គ្មាន​ព័ត៌មាន​ពី​ចោរឆក់​ទេ ។ ពួក​ចោរ​ទាំងនោះ​ឆក់​មិន​រើសមុខ​ឡើយ មិន​ថា​ជនរួមជាតិ ឬ​ជនបរទេស​អ្វី​ទេ ។
ករណី​ចោរឆក់​ដែល​ធ្វើ​ឱ្យ​មានការ​កត់សម្គាល់​ប៉ុន្មាន​ថ្ងៃមុន​នេះ ផ្អើល​ពេញ​បណ្តាញ​សង្គម​នោះ​ គឺ​ករណី​ឆក់​អ្នកគ្រូ​បង្រៀន​ភាសា បណ្តាល​ឱ្យ​ដួល​ផ្កាប់​មុខរបួស​ក្បាល​យ៉ាងធ្ងន់ធ្ងរ​បាន​នាំ​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ដោយសារ​មាន​សង្ឃឹម​តែ​១០​ភាគរយ ក្រុម​គ្រួសារ​ក៏​បាន​រៀបចំ​រោង​បុណ្យសព​នៅ​ឯ​ផ្ទះ ហើយ​ក៏​បាន​នាំ​ចេញពី​មន្ទីរពេទ្យ ​។ ដោយសារ​តែ​មិន​អស់ចិត្ត​អ្នកគ្រូ​បង្រៀន​ភាសា​ចិន​ក៏​ត្រូវ​បាន​បញ្ជូន​បន្ត​ទៅ​សង្គ្រោះ​ឱ្យ​អស់ចិត្ត នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត រហូត​មក​ដល់​ថ្ងៃនេះ​កំពុង​ទទួល​ការ​សង្គ្រោះ​ពី​គ្រូពេទ្យ​នៅឡើយ គឺ​ដួល​បែក​លលាដ៍ក្បាល ៕ 
កុមាររងគ្រោះ
រឿងហេតុពិត ​ធ្វើឱ្យកូនតូច​​បាត់ជីវិត​ឪពុកនិងម្តាយ​តែមួយ​​ភ្លែត ក្រោយដេញធាក់ម៉ូតូចោរ​ឆក់​
ឪពុករបស់កុមាររងគ្រោះដែលបានស្លាប់ 
រឿងហេតុពិត ​ធ្វើឱ្យកូនតូច​​បាត់ជីវិត​ឪពុកនិងម្តាយ​តែមួយ​​ភ្លែត ក្រោយដេញធាក់ម៉ូតូចោរ​ឆក់​
រឿងហេតុពិត ​ធ្វើឱ្យកូនតូច​​បាត់ជីវិត​ឪពុកនិងម្តាយ​តែមួយ​​ភ្លែត ក្រោយដេញធាក់ម៉ូតូចោរ​ឆក់​
រឿងហេតុពិត ​ធ្វើឱ្យកូនតូច​​បាត់ជីវិត​ឪពុកនិងម្តាយ​តែមួយ​​ភ្លែត ក្រោយដេញធាក់ម៉ូតូចោរ​ឆក់​
រឿងហេតុពិត ​ធ្វើឱ្យកូនតូច​​បាត់ជីវិត​ឪពុកនិងម្តាយ​តែមួយ​​ភ្លែត ក្រោយដេញធាក់ម៉ូតូចោរ​ឆក់​
រឿងហេតុពិត ​ធ្វើឱ្យកូនតូច​​បាត់ជីវិត​ឪពុកនិងម្តាយ​តែមួយ​​ភ្លែត ក្រោយដេញធាក់ម៉ូតូចោរ​ឆក់​