Saturday, April 1, 2017

សង្គម ប្រើល្បិចបោកលុយមិត្ត​ ភក្តិបាន៦០០០ដុល្លារ គេចខ្លួនមកនៅ ស្រុកកោះធំត្រូវនគរបាលឃាត់ខ្លួន សៅរ៍ ០១ មេសា, ២០១៧ ០៨:២៦

កណ្តាល៖ ជនសង្ស័យម្នាក់បាន ប្រើល្បិចយកគ្រឿងអលង្កា កាល័យមកបញ្ចាំយកលុយពីមិត្តភក្តិ៦០០០ដុល្លារ គេចខ្លួនទៅនៅស្រុកកោះ ត្រូវជនរងគ្រោះ​ ប្តឹងឲ្យនគរបាលឃាត់ខ្លួនកាលពីថ្ងៃទី៣១ខែមីនា ឆ្នាំ២០១៧នៅក្នុងភូមិជ្រៃធំឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល។
នគរបាលបានឲ្យដឹងថា មុនពេលឃាត់ខ្លួនជនសង្ស័យនោះដោយសារកាលពី ថ្ងៃទី ២៣ខែ មករា ឆ្នាំ ២០១៧ នៅចំណុចបន្ទប់ជួលលេខ៤៩ ផ្លូវ៤៦៦ ក្រុម២៦ ភូមិបឹងត្របែក សង្កាត់បឹងត្របែក ខណ្ឌចចំកាមន រាជធានីភ្នំពេញ ។ជនសង្ស័យឈ្មោះ ចេង ប៊ែ (ហៅ ហេង ពៅ) ភេទស្រី អាយុ ២៣ឆ្នាំ មានទីលំនៅ និងមុខរបរមិនពិតប្រាកដបានយកខ្សែដៃកាលៃមួយចំនួនទៅបញ្ចាំជាមួយជនរងគ្រោះឈ្មោះ កែវ ដា ភេទស្រី អាយុ ២៧ឆ្នាំ មានទីលំនៅភូមិ ឡូកំបោរ សង្កាត់ស្វាយប៉ាក មានមុខរបរជាបុគ្គលិកក្រុមហ៊ុនខណ្ឌឬស្សីកែវ រាជធានីភ្នំពេញនិងឈ្មោះ ចាន់ ម៉េងលី ភេទប្រុស អាយុ ២៣ឆ្នាំមានមុខរបរលក់ដូរជនជាតិខ្មែរ មានទីលំនៅភូមិឡូកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ ដោយប្រាប់ថាភ្ញៀវចូលចូលលេងកាសុីណូចាញ់ អស់លុយទើបប្រើគេឲ្យយកខ្សែដៃរកកន្លែងបញ្ចាំពេលនោះជនរងគនរោះដោយយល់ឃើញថាជារាប់អានគ្នាជិតដិតនិងបន្ទប់ជួលជាមួយគ្នាផងក៏យល់ព្រមទទួលបញ្ចាំឲ្យលុយទៅជនសង្ស័យចំនួន៣០០០ដុល្លារ លុះដល់ពេលយប់ជនសង្ស័យទៅជួបរងគ្រោះទាំងពីរនាក់ទៀតរួចប្រាប់ថាសុំយកលុយបន្ថែមព្រោះលុយពីថ្ងៃគេលេងចាញ់អស់ហើយ ចំណែករងគ្រោះទាំងពីរក៏មិនមានសងសង្ស័យអ្វីដែរ ក៏យល់ព្រមឲ្យលុយទៅជនសង្ស័យ៣០០០ដុល្លារបន្ថែមទៀត លុះព្រឹកឡើងមានការសង្ស័យលើខ្សែករនោះបានយកទៅឲ្យជាងពិនិត្យទើបដឹងថា ខ្សែដៃក្លែងក្លាយរួចក៏វិលត្រឡប់មកបន្ទប់ជួលវិញដើម្បីនិយាយជាមួយជនសង្ស័យ លុះមកដល់បន្ទប់ជួលទើបដឹងថា ជនសង្ស័យបានរើបន្ទប់ជួលគេចខ្លួនបាត់។
ក្រោយមកជនរងគ្រោះ កែវ ដា និង ចាន់ ម៉េងលី រួមជាមួយក្រុមគ្រួសារបានបន្តស្រាវជ្រាវរហូតបានដឹង និងស្គាល់ពីកន្លែងដែលជនសង្ស័យស្នាក់នៅថ្មីឯភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល ។ លុះនៅព្រឹកថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០១៧ ជនរងគ្រោះ ក៏បានមកដាក់ពាក្យបណ្ដឹង និងនាំជនសង្ស័យមកកាន់អធិការដ្ឋាននគរបាលស្រុកកោះធំតែម្ដង និងធ្វើការដកហូតគ្រឿងអល័ង្កា( ខ្សែកកាឡៃ) ចំនួន ៦ខ្សែ,​ ចិញ្ចៀនកាឡៃ ចំនួន ១វង់,ខ្សែជើងកាឡៃ ចំនួន ១គូ,​ ខ្សែដៃដាំត្បូងពណ៌ស កាឡៃ ចំនួន ១ខ្សែ,​ទូរស័ព្ទចល័ត ចំនួន ១គ្រឿង,​ ថង់ក្រណាត់ពណ៌ក្រហម ចំនួន ១ និងកាបូបស្ពាយ ចំនួន ១ ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យ ចេង ប៊ែ(ហៅ ហេង ពៅ)បានសារភាពថា ខ្លួនពិតជាបានយកខ្សែដៃដាំត្បូងពណ៌ស ជារបស់ក្លែងក្លាយ ទៅបញ្ចាំបោកយកប្រាក់ពីឈ្មោះ កែវ ដា ចំនួន ៦,០០០USD ប្រាកដមែន ។​ បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីសាកសួរ ចាត់ការតាមនីតិវិធី៕
ប្រភព : ដើមអម្ពិល

No comments:

Post a Comment