Monday, October 30, 2017

កម្លាំងសមត្ថកិច្ចស្រុកសណ្ដាន់ ចុះបង្ក្រាបសកម្មភាព អារឈើនៅតំបន់ព្រៃឡង់ ដកហូតរណាយន្ត២គ្រឿង, អ្នកពាក់ព័ន្ធនឹងបទល្មើសនេះ ជាសកម្មជនការពារព្រៃឡង់ October 30, 2017 Kan

(កំពង់ធំ)៖ កម្លាំងសមត្ថកិច្ច ចម្រុះស្រុកសណ្ដាន់ ខេត្តកំពង់ធំ ដឹកនាំដោយលោក គង់ សុភា អភិបាលរងស្រុកសណ្តាន់ បានចុះបង្ក្រាបបទល្មើស អារឈើមួយកន្លែង ក្នុងព្រៃសហគមន៍ក្បាលខ្លា ស្ថិតក្នុងដែនអភិរក្សព្រៃឡង់ ដោយដកហូតបានរណាយន្តចំនួន២គ្រឿង ប៉ុន្តែអ្វីដែលហួសចិត្តនោះ អ្នកដែលជាប់ពាក់ព័ន្ធនឹង បទល្មើសព្រៃឈើនេះ ជាសកម្មជនការពារព្រៃនៅទីនោះផ្ទាល់។
លោក គង់ សុភា បានឲ្យដឹងថា ប្រតិបត្តិការចុះបង្ក្រាបសកម្មភាព កាប់ឈើខុសច្បាប់នេះ ធ្វើឡើងនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៧។
លោកអភិបាលរងស្រុកបានបន្តថា មានជនសង្ស័យមួយក្រុម បានធ្វើសកម្មភាពក្នុងព្រៃសហគមន៍ខាងលើ ប៉ុន្តែខណៈដែលកម្លាំងសមត្ថកិច្ចចុះឡោមព័ទ្ធនោះ ពួកគេបានរត់គេចខ្លួនបាត់ទៅហើយ សល់តែរណាយន្តចំនួន២គ្រឿង និងបានដកយកទៅរក្សាទុកតែម្ដង។
លោកថា ក្រោយសមត្ថកិច្ចយករណាយន្តនោះ​ទៅរក្សាទុក ស្រាប់តែមានបុគ្គលម្នាក់ឈ្មោះ ហឿន សុភាព ទូរស័ព្ទទៅសម្របសម្រួល ដើម្បីសុំយករណាយន្តនោះទៅវិញ។ បើតាមលោកអភិបាលរងស្រុក បុគ្គលឈ្មោះ ហឿន សុភាព នោះ ជាសមាជិកបណ្តាញសហគមន៍ព្រៃក្បាលខ្លា ត្រូវបានគេស្គាល់ថាជាជនសកម្ម១រូប ល្បីខាងចុះល្បាតបង្ក្រាបបទល្មើស ក្នុងដែនព្រៃឡង់។
ចំណែកឯលោក ហឿ សុភាព បានបញ្ជាក់ដែរថា លោកពិតជាបានទូរស័ព្ទទៅអភិបាលរងស្រុកសណ្តាន់ លោក គង់ សុភាព ពិតមែន ដើម្បីសុំយកនរណាយន្ត២គ្រឿងនោះវិញ ដោយហេតុថា ការអារឈើនៅក្នុងព្រៃសហគមន៍នេះ គឺលោកបានសុំការអនុញ្ញាតពីលោក វ៉ង់ សាន ប្រធានសហគមន៍ព្រៃក្បាលខ្លារួចហើយ គឺសុំដកហូតឈើមួយដើមយកទៅធ្វើជង្រុក។
លោក ហឿន សុភាព បានបន្តថា រឿងដែលលោកប្រើប្អូនរបស់ខ្លួន យករណាយន្តទៅអារឈើនោះ គាត់សារភាទទួលស្គាល់ថា វាខុសច្បាប់មែន តែសម័យនេះមិនមានអ្នកណាគេប្រើកាំបិតពូថៅទៅកាប់ឈើទេ។
នៅល្ងាចថ្ងៃដដែល ភ្នាក់ងារសារព័ត៌មាន Fresh News មិនអាចទាក់ទងលោកប្រធានសហគមន៍ព្រៃក្បាលខ្លាបានឡើយ តែទោះជាយ៉ាង នៅពេលនេះ កម្លាំងសមត្ថកិច្ចចម្រុះ បានធ្វើកំណត់ហេតុបង្ក្រាបករណីខាងលើនេះ រឹបអូសយកវត្ថុតាងរណាយន្ត២គ្រឿង មករក្សាទុកនៅសាលាស្រុកសណ្តាន់ហើយ៕ប្រភពfreshnewsasia

Thursday, October 26, 2017

ឈ្មួញរកស៊ីដឹកជញ្ជូនឈើខុសច្បាប់ នៅស្រុកសណ្តាន់ អួតថា បង់លុយជូនសមត្ថកិច្ចអស់ហើយ គ្មាននរណាហ៊ានមកចាប់នោះឡើយ, មានស្ន​ងការរងម្នាក់នៅពីក្រោយ

(កំពង់ធំ)៖ រថយន្តបុកស័រ១គ្រឿង នាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧នេះ ត្រូវបានគេសង្កេតឃើញថា បាននិងកំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពុះ ដោយរលូនចេញពីនៅចំណុចតាឡាំងកួយខាងកើតភូមិបឹង ឃុំមានរិទ្ធ ស្រុកសណ្តាន់ ខេត្តកំពង់ធំ គ្មានសមត្ថកិច្ចណាធ្វើការបង្ក្រាបឡើយ។ម្ចាស់រថយន្តដឹកឈើខាងលើនេះ ត្រូវបានគេស្គាល់ប្តីឈ្មោះ ហ៊ាវ ហ៊ា ប្រពន្ធឈ្មោះ រីយុ ហ៊ាន់ មានទីលំនៅភូមិអូរពកសាមគ្គី ឃុំមានរិទ្ធ ស្រុកសណ្តាន់ ខេត្តកំពង់ធំ។នៅពេលធ្វើសកម្មភាពជាក់ស្តែង ដោយប្រើកម្មករជញ្ជូនឈើពុះ លើកដាក់លើរថយន្តម្ចាស់រថយន្តនេះ ក្រុមឈ្មួញបាននិយាយប្រាប់ក្រុមអ្នកកាសែតថា កុំមកសួរនាំទៀតពីព្រោះ ការរកស៊ីដឹកជញ្ជូនឈើរបស់ពួកគាត់ គឺបានបង់ឲ្យគ្រប់សមត្ថកិច្ចជំនាញអស់ហើយ បើចង់ដឹងគេមានទាំងក្រដាសវីងវេរលុយឲ្យទៀតផង។លោក មៀម ស៊ីតូ នាយសង្កាត់ស្តីទីសណ្តាន់ បានប្រាប់អ្នកសារព័ត៌មានតាមទូរស័ព្ទនៅថ្ងៃ២៥ ខែតុលានេះថា ម្ចាស់រថយន្តដឹកឈើនោះ មានខ្នងជាប្រធានការិយាល័យកសិកម្ម ស្រុកសណ្តាន់ និងស្នងការរងនគរបាលខេត្តម្នាក់។ចំណែកលោក សៅ វ៉ាន្នី នាយផ្នែកទំរីង បានប្រាប់អ្នកសារព័ត៌មានតាមទូរស័ព្ទ នៅថ្ងៃដដែលនេះ ឲ្យដឹងដែរថា សកម្មភាពដឹកជញ្ជូនឈើពុះនេះ គឺជាបទល្មើសមិនអាចអត់អោនបានទេ! លោកនឹងមានវិធានការចំពោះកូនចៅរបស់លោក ខណៈមានគេរាយការណ៍បទល្មើស ហើយមិនធ្វើការបង្ក្រាបបែបនេះ។សូមបញ្ជាក់ថា សកម្មភាពរថយន្តបុកស័រ របស់ឈ្មោះហៀ និងហ៊ាន់ ប្តីប្រពន្ធនេះ ត្រូវបានប្រភពឲ្យដឹងថា តែងតែដឹកជញ្ជូនឈើពុះ ជាប្រចាំរៀងរាល់មួយថ្ងៃ ឫពីរថ្ងៃម្តង ក្នុងមួយលើកៗ ចំនួន១៥០ដុំ ទៅ២០០ដុំ ចេញទៅកាន់ដេប៉ូឈើ ទីប្រជុំជនកំពង់ថ្មស្រុកបារាយណ៍ ខេត្តកំពង់ធំ៕

តើនរណាជាស្ថាបនិក កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស?

(ភ្នំពេញ)៖ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ ២០១៧ គឺជាគម្របខួប ២៦ ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ ថ្ងៃទី២៣ ខែតុលា ឆ្នាំ ១៩៩១ ខ្មែរទាំងបួនភាគីមានជម្លោះប្រដាប់អាវុធ នឹងគ្នារួមមានអ្នកសីហនុនិយម តំណាងដោយសម្តេចឪ នរោត្តម សីហនុ អ្នកជាតិនិយមដឹកនាំដោយលោក សឺន សាន ក្រុមខ្មែរក្រហមដឹកនាំដោយ ខៀវ សំផន និងក្រុមរដ្ឋកម្ពុជាដែលគ្រប់គ្រងទឹកដីភាគច្រើនរបស់ប្រទេសកម្ពុជា ដឹកនាំដោយសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានឯកភាពរួមគ្នាចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព នៅទីក្រុងប៉ារីស នៅប្រទេសបារាំង ដោយមានអគ្គលេខាធិការនៃអង្គការសហប្រជាជាតិ រួមនឹងតំណាងប្រទេសហត្ថលេខីចំនួន ១៧ ទៀតធ្វើជាសាក្សីក្នុងនោះប្រទេសបារាំង និងឥណ្ឌូនេស៊ីជាសហប្រធាននៃសន្និសីទនេះ។
កិច្ចព្រមព្រៀងនេះ គឺជាការបើកទំព័រប្រវត្តិសាស្រ្តថ្មី និងបានផ្តល់ក្តីសង្ឃឹមដល់ប្រជាជនកម្ពុជាក្នុងការទទួលបានមកវិញ នូវសុខសន្តិភាព និងកសាងឡើងវិញនូវខឿនសេដ្ឋកិច្ច និង លទ្ធិប្រជាធិបតេយ្យ បន្ទាប់ពីបានបំផ្លិចបំផ្លាញដោយសង្គ្រាមស៊ីវិលជិតពីរទសវត្សរ៍រួចមក។ ភាគីខ្មែរទាំងបួនដែលមានជម្លោះជាហត្ថលេខីនៃកិច្ចព្រមព្រៀងនោះ រួមមាន កិច្ចព្រមព្រៀងសន្តិភាពនេះ ទម្រាំនឹងប្រសូតចេញមកបាន គឺត្រូវបានគេពិពណ៌នាថា មាន «ការលំបាកយ៉ាងខ្លាំង» និងបានចំណាយពេលជាច្រើនឆ្នាំដោយចាប់ផ្តើមពីជំនួបលើកទី១ រវាងសម្តេចឪ នរោត្តម សីហនុ តំណាងឲ្យរដ្ឋាភិបាលត្រីភាគីកម្ពុជាប្រជាធិបតេយ្យនិងសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន តំណាងភាគីរដ្ឋកម្ពុជា នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ ១៩៨៧ នៅទីក្រុងហ្វែរអង់តាដឺន័រ (Fere-en Tardenois) នៃប្រទេសបារាំង។
សម្តេច ហ៊ុន សែន ដែលនៅពេលនោះ ធ្វើជានាយករដ្ឋមន្ត្រីផង និងជារដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាផង បានដឹកនាំការចរចាយ៉ាងស្វិតស្វាញជាមួយនឹងរដ្ឋាភិបាលកម្ពុជាប្រជាធិបតេយ្យចូលរួមដោយត្រីភាគីដើម្បីបញ្ចប់សង្គ្រាម។ បើទោះបីជាលោកមានវ័យក្មេង ប៉ុន្តែសម្តេច ហ៊ុន សែន ត្រូវបានគេវាយតម្លៃថា មានភាពចាស់ទុំខាងផ្នែកនយោបាយ ជាអ្នកស្រលាញ់សន្តិភាព ព្រោះលោកមិនចង់ឲ្យពលរដ្ឋខ្មែរជំនាន់ក្រោយបន្តរងគ្រោះដោយសារ សង្គ្រាម ដូចជំនាន់លោកឡើយ។
សម្តេច ហ៊ុន សែន ធ្លាប់បានបញ្ជាក់ទស្សនៈរបស់លោកថា៖ «វាមានសារៈសំខាន់ណាស់ក្នុងការរកដំណោះស្រាយនយោបាយតាមរយៈការចរចា។ កំណែទម្រង់សេដ្ឋកិច្ចបានដើរជាមួយកំណែ ទម្រង់នយោបាយ។ ប៉ុន្តែស្ថិរភាពនយោបាយត្រូវបានរក្សាទុក ធ្វើដូច្នេះដើម្បីកែទម្រង់ខាងសេដ្ឋកិច្ចអាចអនុវត្តបានស្របជាមួយ នឹងការស្វែងរកដំណោះស្រាយ ដើម្បីបញ្ចប់សង្គ្រាម និងនាំមកនូវសន្តិភាព»
កិច្ចចរចារវាងសម្តេច ហ៊ុន សែន និងសម្តេចព្រះ នរោត្តម សីហនុ បានធ្វើជាបន្តបន្ទាប់ក្រោយពីជួបគ្នាលើកទី១ នៅទីក្រុងហ្វែរអង់តាដឺន័រ។ 
កិច្ចចរចាសន្តិភាពទីក្រុងប៉ារីសដំបូង ត្រូវបានចាប់ផ្តើមឡើងជាផ្លូវការ នៅក្នុងខែសីហា ឆ្នាំ ១៩៨៩ គឺមួយខែមុនការដកកងទ័ពស្ម័គ្រចិត្តវៀតណាមចេញពីប្រទេសកម្ពុជា បន្ទាប់ពីបានជួយរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ផ្តួលរំលំរបបខ្មែរក្រហម រំដោះប្រជាជនកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ ការដកកងទ័ពវៀតណាមដែលត្រូវបានធ្វើឡើង នៅខែកញ្ញា ឆ្នាំ ១៩៨៩។ ទាក់ទងនឹងបញ្ហានេះសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងនាពេលកន្លង មកដោយស្រង់បន្ទូលរបស់សម្តេចឪដែលបានប្រាប់លោកថា ភាគីខ្មែរក្រហមដែលដឹកនាំដោយលោក ខៀវ សំផន បានសន្យាចំពោះព្រះអង្គថា នៅពេលដែលកងទ័ពវៀតណាមដកចេញ នោះ «រដ្ឋាភិបាលរបស់រដ្ឋកម្ពុជានឹងប៉ើងដូចក្រដាស»។ ប៉ុន្តែសម្តេច ហ៊ុន សែន បានឆ្លើយនៅពេលនោះថា ៖ «ចាំមើល មើល! តើនរណាប៉ើង នរណាមិនប៉ើង»។
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងទៀតថា៖ «ឆ្នាំ១៩៨៩ កងទ័ពវៀតណាមបានដកចេញអស់ពីប្រទេសកម្ពុជា ប៉ុន្តែសង្គ្រាមនៅតែបន្ត ហើយចាប់តាំងពីឆ្នាំ១៩៧៩ រហូតដល់ឆ្នាំ ១៩៨៩ គេធ្វើសង្គ្រាមប្រឆាំងនឹងកងទ័ពស្ម័គ្រចិត្តវៀតណាម។ ប៉ុន្តែពេលកងទ័ពវៀតណាមដកអស់ គេនៅតែបន្តសង្គ្រាមប្រឆាំងជាមួយប្រជាជនកម្ពុជា។ យើងស្អប់សង្រ្គាម ប៉ុន្តែយើងទទួលស្គាល់សង្គ្រាម ដែលសត្រូវតម្រូវឲ្យយើងធ្វើ។ ដូច្នេះការប្រយុទ្ធរបស់យើងនៅពេលនោះ មិនមែនជាការនិយមសង្រ្គាមឡើយ ប៉ុន្តែវាជាសង្គ្រាមក្នុងការស្វែងរកសន្តិភាព និងរកភាពសុខសាន្តជូនប្រជាជន បន្ទាប់មកភាគីជម្លោះព្រម មកតុចរចារកសន្តិភាពនៅឆ្នាំ១៩៩១»។
ដំណើរការចរចាដោយមានការជំរុញពីមហាអំណាចទាំង ៥ (បារាំង សហរដ្ឋអាមេរិក ចិន អង់គ្លេស និងសហភាពសូវៀត) ព្រមទាំងមានប្រទេសផ្សេងៗជាសាក្សីបានឈានដល់ការចុះហត្ថលេខា លើកិច្ចព្រមព្រៀងសន្តិភាពមួយនៅថ្ងៃទី ២៣ ខែតុលា ឆ្នាំ១៩៩១។ ដំណោះស្រាយជម្លោះកម្ពុជាដែលសម្រេចចេញមកនេះកត្តាប្រែប្រួលក្នុងបរិបទអន្តរជាតិ។ កត្តាសំខាន់ជាងគេមួយទៀត ដែលបានជំរុញឲ្យសម្រេចបាននូវកិច្ចព្រមព្រៀងទីក្រុងប៉ារីស នៅថ្ងៃទី២៣ តុលាឆ្នាំ១៩៩១ គឺដោយសារតែគុណសម្បត្តិ និងទេពកោសល្យនយោបាយរបស់សម្តេចឪ នរោត្តម សីហនុ និងសម្តេចតេជោ ហ៊ុន សែន ដែលមានភាពស៊ីចង្វាក់គ្នាយ៉ាងល្អរវាងបុគ្គលិកលក្ខណៈរបស់ព្រះអង្គ និងបុគ្គលិកលក្ខណៈរបស់ សម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែន ដែលត្រូវបានពិភពលោកកត់សម្គាល់ថា ជាអ្នកបញ្ចប់ទាំងស្រុងនូវអង្គការចាត់តាំងនយោបាយ និងយោធារបស់ខ្មែរក្រហម និងនាំសន្តិភាពពេញលេញ និងគ្មានការបែងចែកទឹកដីកម្ពុជាជាពីរចាប់តាំងពីចុងឆ្នាំ១៩៩៨ មក ក្រោមការអនុវត្តនយោបាយឈ្នះ-ឈ្នះ។
សម្តេចឪ នរោត្តម សីហនុ ទ្រង់ក៏បានឈ្វេងយល់ថា សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន គឺជាតួអង្គដ៏សំខាន់ម្នាក់ ក្នុងការនាំមកនូវសន្តិភាពជូនប្រទេសកម្ពុជាដែលហែកហួរដោយភ្លើងសង្គ្រាមស៊ីវិលជាងពីរទសវត្សរ៍។ យោងតាមសៀវភៅ «ហ៊ុន សែន បុរសខ្លាំងរបស់កម្ពុជា» សម្តេចឪ នរោត្តម សីហនុ បានមានបន្ទូលថា៖«លោកហ៊ុន សែន ជាមេដឹកនាំគួរឲ្យកត់សម្គាល់ម្នាក់។ គាត់ក្មេងតែវាងវៃ ហើយលោកមានបទពិសោធក្នុងកិច្ចការប្រទេសទៀតផង។ គាត់ជាជនស្នេហាជាតិ ហើយមានសេចក្តីស្នេហាពិតប្រាកដចំពោះប្រជាជន របស់គាត់។ គាត់មានមោទនភាពជាតិ។ កាលដែលខ្ញុំនៅក្មេង ខ្ញុំដូចគាត់ ប្រកបដោយថាមពល ចិត្តខ្លាំងដូចព្យុះសង្ឃរា ហិង្សាក្នុងសម្តីតែនេះជាយុវវ័យ។ យើងទាំងអស់គ្នាទុំជោរតាមអាយុ។ ប្រទេសកម្ពុជាមានសំណាង ដោយមានលោក ហ៊ុន សែន។ យើងត្រូវការហ៊ុន សែន ច្រើននាក់ទៀត»។
កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ ២០១៧ ពោលគឺមួយថ្ងៃមុននឹងប្រារព្ធពិធីខួប ៥ ឆ្នាំនៃការសោយទីវង្គតរបស់ព្រះបរមរតនកោដ្ឋសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាហត្ថលេខីនៃកិច្ចចរចាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស មានប្រសាសន៍ថា សម្តេចព្រះបរមរតនកោដ្ឋ ព្រះវររាជបិតាឯករាជ្យជាតិខ្មែរ នរោត្តម សីហនុ និងរូបសម្តេចផ្ទាល់ គឺជាតួអង្គដ៏សំខាន់សម្រាប់កិច្ចចរចាសន្តិភាពទីក្រុងប៉ារីស ហើយបើគ្មានតួអង្គទាំងពីរនេះទេ គឺមិនមានកិច្ចចរចាសន្តិភាពទីក្រុងប៉ារីសនោះឡើយ។ សម្តេចតេជោ ហ៊ុន សែន ថ្លែងថា៖ «បើគ្មានព្រះវត្តមានរបស់ព្រះអង្គ ក៏គ្មានវត្តមាន ក៏គ្មានកិច្ចព្រមព្រៀងទីក្រុងប៉ារីសទេ ហើយបើគ្មានវត្តមាន ហ៊ុន សែន ក៏គ្មានកិច្ចព្រមព្រៀងប៉ារីសដែរ»។ សម្តេចតេជោ បានបន្តថា៖ «គេអាចបោះបង់ចោលការចរចាជាមួយខ្មែរក្រហម ជាមួយក្រុមរបស់លោក សឺន សាន បាន ប៉ុន្តែមិនអាចបោះបង់ចោលការចរចាជាមួយសម្តេច នរោត្តម សីហនុ និងមិនអាចបោះបង់ចោលការចរចាជាមួយនាយករដ្ឋមន្រ្តី ហ៊ុន សែន បានទេ»។ សម្តេចតេជោ ហ៊ុន សែន បានរំលឹកបន្ថែមទៀតថា បើគ្មានជំនួបលើកដំបូងរវាងសម្តេច និងសម្តេចព្រះបរមតនកោដ្ឋនៅ FERE-EN-TARDENOIS នាថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩៨៧ និងបើគ្មានជំនួបនាពេលបន្តបន្ទាប់ទៀតទេនោះ គឺនឹងគ្មានកិច្ចចរចាសន្តិភាពទីក្រុងប៉ារីសនោះឡើយ។
កិច្ចព្រមព្រៀងទីក្រុងប៉ារីស ដែលភាគីខ្មែរក្នុងជម្លោះទាំងបួនយល់ព្រម មានគោលបំណងបីសំខាន់ៗ។
ទី១៖ កិច្ចព្រមព្រៀងលើដំណោះស្រាយនយោបាយរួមលើជម្លោះប្រដាប់អាវុធនៅ ក្នុងប្រទេសកម្ពុជា តាមរយៈការអនុវត្តកិច្ចឈប់បាញ់គ្នា និងការរំសាយអាវុធនៅក្នុងជួរទ័ពនៃភាគីជម្លោះទាំងអស់ មានអាណត្តិរបស់អាជ្ញាធរបណ្តោះអាសន្ន របស់ អ.ស.ប.នៅកម្ពុជា រៀបចំការបោះឆ្នោតសកលមួយ រៀបចំបញ្ចូលមកវិញជនភៀសខ្លួន និងរៀបចំរដ្ឋធម្មនុញ្ញថ្មី មួយសម្រាប់ប្រទេសកម្ពុជា។
ទី២៖ ការពារប្រទេសកម្ពុជាក្នុងនាមជាប្រទេសពេញសិទ្ធិមួយ តាមរយៈការធានានូវអធិបតេយ្យភាព ឯករាជភាព បូរណភាពដែនដី និងភាពពុំអាចរំលោភបំពានបានឡើយទឹកដីអព្យាក្រឹតភាព និងឯកភាពជាតិ នៃប្រទេសកម្ពុជា។
ទី៣៖ សេចក្តីថ្លែងការណ៍មួយទាក់ទងនឹងការកសាងប្រទេសកម្ពុជាឡើងវិញ។ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ពិតជាបាននាំមកនូវពន្លឺថ្មី នៃវិថីសន្តិភាពនៅកម្ពុជា និងជាការត្រួសត្រាយផ្លូវសម្រាប់សម្តេចតេជោ ហ៊ុន សែន ក្នុងការឈានទៅប្រើនយោបាយ ឈ្នះ-ឈ្នះ អន្ទងយកកងទ័ពខ្មែរក្រហមចេញពីព្រៃផងដែរ បញ្ចប់អង្គការចាត់តាំងនយោបាយ និងយោ ធាខ្មែរក្រហម នាំយកសន្តិភាពពេញលេញជូនជាតិ និងប្រជាជនកម្ពុជា។
កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ជាការត្រួសត្រាយផ្លូវថ្មីសម្រាប់កម្ពុជា កសាងនូវរបបមួយថ្មីមានការបោះឆ្នោត មានរដ្ឋធម្មនុញ្ញ និងបញ្ចប់វត្តមានកងទ័ពស្ម័គ្រចិត្តវៀតណាមលើទឹកដីកម្ពុជាផងដែរ ជាពិសេសកិច្ចព្រមព្រៀងនេះបានយាង ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហនុ យាងចូលមាតុកម្ពុជាវិញ និងបង្កើតព្រះរាជាណាចក្រកម្ពុជាទី២។ កិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស ក៏បានជួយឲ្យកម្ពុជា មានការវិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់ពីប្រទេស ដែលស្ងាត់ជ្រងុំ ពីប្រទេសហ៊ុមព័ទ្ធសេដ្ឋកិច្ច មកជាប្រទេសមួយ ដែលត្រូវបានអន្តរជាតិទទួលស្គាល់ ជាថ្មីទាំងកត្តាសេដ្ឋកិច្ច នយោបាយ ការអភិវឌ្ឍ បូករួមនិងវិស័យផ្សេងៗជាច្រើនទៀត ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា មកពីគណបក្សប្រជាជនកម្ពុជា កើតចេញពីការបោះឆ្នោត ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ។ ស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសក៏បានបញ្ចូលក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលជាច្បាប់កំពូលរបស់ជាតិដែលកម្ពុជាកំពុងតែអនុវត្ត មានតម្លៃខ្ពង់ខ្ពស់បំផុតមិន អាចយកអ្វីមកប្រៀបផ្ទឹមបាន និងគ្របដណ្តប់លើរដ្ឋធម្មនុញ្ញឡើយ។
នៅក្នុងខួបលើកទី២៦ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនេះ យើខ្ញុំជាប្រជា ពលរដ្ឋខ្មែរពិតជាបានចងចាំមិនភ្លេចចំពោះការលះបង់សព្វបែបយ៉ាងនៃតួអង្គដ៏សំខាន់ទាំងពីរគឺ សម្តេចព្រះបរមរតនាកោដ្ឋ និងសម្តេចតេជោ ហ៊ុន សែននៅក្នុងជីវិតនយោបាយរបស់កម្ពុជារហូតឈានដល់ការចុះកិច្ចព្រមព្រៀងសន្តិ ភាពមួយនេះឡើងដើម្បី នាំសន្តិភាព ការបង្រួបបង្រួមជាតិ ការអភិវឌ្ឍជូនជាតិនិងមាតុភូមិរហូតមកទល់សព្វថ្ងៃ និងតទៅមនុស្សរាប់ជំនាន់ថែមទៀត៕
ដោយ៖ ចៅចាក់ស្មុក

ជំទប់ទី២ឃុំតាកែន ខេត្តកំពត របស់គណបក្សសង្គ្រោះជាតិ ប្រកាសចូលរួមជាមួយបក្សប្រជាជនកម្ពុជា និងហៅ កឹម សុខា ជាជនក្បត់ជាតិ

(កំពត)៖ ជំទប់ទី២ ឃុំតាកែន ស្រុកឈូក ខេត្តកំពតម្នាក់ទៀតហើយ គឺលោក វ៉ាង វ៉ាត អាយុ៥៧ឆ្នាំ បានប្រកាសចាកចេញពីគណបក្សប្រឆាំងរបស់ខ្លួន មកចួលរួមជីវភាព នយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំ។
ជាមួយគ្នានេះ លោក វ៉ាង វ៉ាត ក៏បានហៅលោក កឹម សុខា និងមេដឹកនាំគណបក្សសង្គ្រោះជាតិជាជនក្បត់ជាតិ ដែលឱនក្បាលបម្រើបរទេស។ ការប្រកាសរបស់សមាជិកក្រុមប្រឹក្សារូបនេះ បានធ្វើឡើង បន្ទាប់ពីរូបគាត់​បានមើលវិដេអូឃ្លីបរបស់លោក កឹម សុខា និងលោក សម រង្ស៊ី​ ដែលបម្រើបរទេស ចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។
យោងតាមលិខិតស្នើសុំចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា ដែលបណ្ដាញសារព័ត៌មាន Fresh News ទើបទទួលបាននៅមុននេះបន្ដិច លោក វ៉ាង វ៉ាត បានបញ្ជាក់យ៉ាងដូច្នេះថា «លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ធ្វើការបម្រើឲ្យបរទេស ដូចដែលបានឃើញតាមរយៈវីដេអូឃ្លឹប ហេតុដូច្នេះហើយធ្វើឲ្យខ្ញុំអស់ជំនឿ ទៅការដឹកនាំរបស់គាត់។ ហេតុដូច្នេះខ្ញុំសុខចិត្ត​ចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំឲ្យប្រទេសជាតិទទួលបានការអភិវឌ្ឍន៍ សន្ដិភាព និងការរីកចម្រើនយ៉ាងពិតប្រាកដ»
នៅរសៀលថ្ងៃនេះ សមាជិកក្រុមប្រឹក្សាឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំម្នាក់ដែរ គឺលោក អ៊ុក យ៉ុន អាយុ៧០ឆ្នាំ បានប្រកាសចាកចេញពីគណបក្សប្រឆាំងរបស់ខ្លួន មកចួលរួមជីវភាព នយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំ។
ដោយឡែកសមាជិកក្រុមប្រឹក្សាឃុំឆែប ស្រុកឆែប ខេត្តព្រះវិហារ លោក អ៊ិន យ៉ោន ក៏បានប្រកាសចាកចេញពីគណបក្សប្រឆាំងរបសខ្លួន មកចួលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ផងដែរ។
រីឯនៅខេត្តកំពង់ចាម ជំទប់ទី១ឃុំខ្ចៅ ស្រុកកងមាស និងជំទប់ទី១ ឃុំគោករវៀង ស្រុកជើងព្រៃ មកពីគណបក្សសង្គ្រោះជាតិ បានប្រកាសដើរចេញពីគណបក្សប្រឆាំងមួយនេះ ហើយសុំមកចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ។
ហើយនៅថ្ងៃនេះ ចៅសង្កាត់ ចៅសង្កាត់រងទី១ ព្រមទាំងសមាជិកក្រុមប្រឹក្សាសង្កាត់ម្នាក់ សុរប៣នាក់ នៃសង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ក៏បានប្រកាសជាសាធារណៈ និងសរសេរលិខិតចាកចេញពីគណបក្សសង្គ្រោះជាតិ ហើយមកចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា ចាប់ពីថ្ងៃនេះតទៅ។
កាលពីប៉ុន្មានថ្ងៃកន្លងមកនេះ ក៏មានជំទប់ និងសមាជិកក្រុមប្រឹក្សាឃុំសង្កាត់គណបក្សសង្រ្គោះជាតិ៣រូបហើយ សម្រេចផ្លាស់ជីវភាពនយោបាយរួមមាន៖ លោក ចាន់ ចយ ជំទប់ទី១ នៃឃុំចំប៉ី ស្រុកបាទី ខេត្តតាកែវ និងលោក ស្មាន ហ៊ីម សមាជិកក្រុមប្រឹក្សាសង្កាត់ច្រាំងចំរេះទី១ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឬស្សីកែវ និងលោក ប៊ុន ឆៃលីម ជំទប់ទី២ នៃសង្កាត់កំពង់ធំ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងជំនួបជាមួយតំណាងកម្មករ និយោជិត នៅថ្ងៃទី២២ ខែតុលា និងនៅថ្ងៃទី២៥ ខែតុលា បានប្រកាសស្វាគមន៍ និងអំពាវនាវដល់មេឃុំ ចៅសង្កាត់ ជំទប់ និងក្រុមប្រឹក្សាឃុំ សង្កាត់របស់គណបក្សសង្រ្គោះជាតិឲ្យចូលរួមជីវភាពនយោ បាយជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តរក្សាតំណែងរបស់ពួកគេឲ្យនៅដដែល៕

សមាជិកក្រុមប្រឹក្សាគណបក្សសង្គ្រោះជាតិ នៅឃុំត្រពាំងផ្លុង​ ខេត្តត្បូងឃ្មុំ ប្រកាសចូលរួមជាមួយបក្សប្រជាជនកម្ពុជា និងហៅ កឹម សុខា ជាជនក្បត់ជាតិ

(ត្បូងឃ្មុំ)៖ សមាជិកក្រុមប្រឹក្សាឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំម្នាក់ទៀតហើយ គឺលោក អ៊ុក យ៉ុន អាយុ៧០ឆ្នាំ បានប្រកាសចាកចេញពីគណបក្សប្រឆាំងរបស់ខ្លួន មកចួលរួមជីវភាព នយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំ។
ជាមួយគ្នានេះ លោក អ៊ុក យ៉ុន ក៏បានហៅលោក កឹម សុខា និងមេដឹកនាំគណបក្សសង្គ្រោះជាតិជាជនក្បត់ជាតិ ដែលឱនក្បាលបម្រើបរទេស។ ការប្រកាសរបស់សមាជិកក្រុមប្រឹក្សារូបនេះ បានធ្វើឡើង បន្ទាប់ពីរូបគាត់​បានមើលវិដេអូឃ្លីបរបស់លោក កឹម សុខា និងលោក សម រង្ស៊ី​ ដែលបម្រើបរទេស ចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។
យោងតាមលិខិតស្នើសុំចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា ដែលបណ្ដាញសារព័ត៌មាន Fresh News ទើបទទួលបាននៅមុននេះបន្ដិច លោក អ៊ុក យ៉ុន បានបញ្ជាក់យ៉ាងដូច្នេះថា «លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ធ្វើការបម្រើឲ្យបរទេស ដូចដែលបានឃើញតាមរយៈវីដេអូឃ្លឹប ហេតុដូច្នេះហើយធ្វើឲ្យខ្ញុំអស់ជំនឿ ទៅការដឹកនាំរបស់គាត់។ ហេតុដូច្នេះខ្ញុំសុខចិត្ត​ចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំឲ្យប្រទេសជាតិទទួលបានការអភិវឌ្ឍន៍ សន្ដិភាព និងការរីកចម្រើនយ៉ាងពិតប្រាកដ»។
សូមបញ្ជាក់ថា សមាជិកក្រុមប្រឹក្សាឃុំឆែប ស្រុកឆែប ខេត្តព្រះវិហារ លោក អ៊ិន យ៉ោន ក៏បានប្រកាសចាកចេញពីគណបក្សប្រឆាំងរបសខ្លួន មកចួលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ផងដែរ។
ដោយឡែកនៅខេត្តកំពង់ចាម ជំទប់ទី១ឃុំខ្ចៅ ស្រុកកងមាស និងជំទប់ទី១ ឃុំគោករវៀង ស្រុកជើងព្រៃ មកពីគណបក្សសង្គ្រោះជាតិ បានប្រកាសដើរចេញពីគណបក្សប្រឆាំងមួយនេះ ហើយសុំមកចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ។
ហើយនៅថ្ងៃនេះ ចៅសង្កាត់ ចៅសង្កាត់រងទី១ ព្រមទាំងសមាជិកក្រុមប្រឹក្សាសង្កាត់ម្នាក់ សុរប៣នាក់ នៃសង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ក៏បានប្រកាសជាសាធារណៈ និងសរសេរលិខិតចាកចេញពីគណបក្សសង្គ្រោះជាតិ ហើយមកចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា ចាប់ពីថ្ងៃនេះតទៅ។
កាលពីប៉ុន្មានថ្ងៃកន្លងមកនេះ ក៏មានជំទប់ និងសមាជិកក្រុមប្រឹក្សាឃុំសង្កាត់គណបក្សសង្រ្គោះជាតិ៣រូបហើយ សម្រេចផ្លាស់ជីវភាពនយោបាយរួមមាន៖ លោក ចាន់ ចយ ជំទប់ទី១ នៃឃុំចំប៉ី ស្រុកបាទី ខេត្តតាកែវ និងលោក ស្មាន ហ៊ីម សមាជិកក្រុមប្រឹក្សាសង្កាត់ច្រាំងចំរេះទី១ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឬស្សីកែវ និងលោក ប៊ុន ឆៃលីម ជំទប់ទី២ នៃសង្កាត់កំពង់ធំ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងជំនួបជាមួយតំណាងកម្មករ និយោជិត នៅថ្ងៃទី២២ ខែតុលា និងនៅថ្ងៃទី២៥ ខែតុលា បានប្រកាសស្វាគមន៍ និងអំពាវនាវដល់មេឃុំ ចៅសង្កាត់ ជំទប់ និងក្រុមប្រឹក្សាឃុំ សង្កាត់របស់គណបក្សសង្រ្គោះជាតិឲ្យចូលរួមជីវភាពនយោ បាយជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តរក្សាតំណែងរបស់ពួកគេឲ្យនៅដដែល៕

Sunday, October 22, 2017

នៅព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេសាបពីតំបន់អភិវឌ្ឍន៍ជ្រោយចង្វារ ទៅផ្លូវជាតិលេខ៥ តម្លៃ៣៥លានដុល្លារ

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អញ្ជើញបើកការដ្ឋានសាងសង់ ស្ពានបេតុងមួយខ្សែប្រវែងជិត១គីឡូម៉ែត្រ ឆ្លងកាត់ទន្លេសាបពីតំបន់អភិវឌ្ឍន៍ ក្រុងរណបជ្រោយចង្វារ ទៅកាន់ផ្លូវជាតិលេខ៥ ដោយគ្រោងចំណាយថវិកា ប្រមាណ៣៥លានដុល្លារអាមេរិក។
យោងតាមរបាយការណ៍របស់សាលារាជធានីភ្នំពេញ បានឲ្យដឹងថា ស្ពានបេតុងនេះ មានប្រវែង៩២២ម៉ែត្រ, ទទឹង២០,៥ម៉ែត្រ។ ចិញ្ចើមស្ពានសម្រាប់ថ្មើរជើងមានទទឹង ១,២៥ម៉ែត្រសងខាង, កម្ពស់សសរស្ពានសម្រាប់ព្យួរខ្សែកាប្លិ៍ ធៀបនឹងកម្រាលស្ពាន៣៤ម៉ែត្រ សសរសម្រាប់ព្យួរខ្សែកាប្លិ៍មានសសរចំនួន៤, គន្លងខ្សែយានយន្តទទឹង ៣.៧៥ម៉ែត្រ, គន្លងធ្វើចរាចរ ២ខ្សែទៅ ២ខ្សែមក, កម្ពស់នាវាចរក្រោមស្ពានអតិបរមានៅរដូវវស្សា ១០.៥ម៉ែត្រ, កម្ពស់នាវាចរក្រោមស្ពានអប្បរមានៅរដូវប្រាំង ២០.៥ម៉ែត្រ បំពាក់បង្គោលភ្លើងបំភ្លឺ និងដាក់ស្លាកសញ្ញាចរាចរផងដែរ។
លោក ទូច សំណាង អគ្គនាយករងក្រុមហ៊ុន OCIC បានឲ្យដឹងថា ស្ពានបេតុងគ្រោងប្រើពេលសាងសង់ ២៨ខែ ដោយចំណាយថវិកា ៣៥លានដុល្លារអាមេរិក ជាថវិការបស់រាជរដ្ឋាភិបាល។
បើតាមលោក ទូច សំណាង ទន្ទឹមនឹងការបើកការដ្ឋានសាងសង់ស្ពានបេតុង ស្ពានដែកបាឡេមួយខ្សែ ដែលមានទទឹង ១២ម៉ែត្រ និងបណ្ដោយ ៥០០ម៉ែត្រ ដែលចំណាយថវិកាចំនួន ៩លានដុល្លារ ក៏ត្រូវបើកការដ្ឋានសាងសង់នៅថ្ងៃនេះផងដែរ ដោយប្រើពេលសាងសង់ ៦ខែ។
ស្ពានបេតុងថ្មីនេះ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែករំដោះចរាចរលើផ្លូវជាតិលេខ៦ និងផ្លូវជាតិលេខ៥ ក៏ដូចច្រកចេញចូលរាជធានីភ្នំពេញ។ ស្ពាននេះ ក៏ជាសមិទ្ធផលថ្មីមួយទៀត ដែលជាចំណងដៃសម្រាប់រាជធានីភ្នំពេញ និងប្រជាពលរដ្ឋ។
ស្ពាននេះ ក៏ក្លាយជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់ សម្រាប់តភ្ជាប់ការដឹកជញ្ជូនពីបណ្តាខេត្ត មករាជធានីភ្នំពេញ និងពីរាជធានីភ្នំពេញ ទៅតាមបណ្តាខេត្តផងដែរ៕

បញ្ញា សិទ្ធ ធ្វើរឿងមួយ ក្រោយព្រលឹងសាន ស្រីឡៃ មកលេង!

ភ្នំពេញ៖ កាលពីប៉ុន្មានថ្ងៃមុននេះ តារាប្រុស បញ្ញា សិទ្ធ បានទម្លាយប្រាប់ថា ខ្លួនត្រូវបានវិញ្ញាណ របស់តារាស្រី សាន ស្រីឡៃ មកលេងយ៉ាងស្តែងៗ ខណៈបើកឡានចេញពីពិធីបុណ្យសព របស់នាងមិនបានប៉ុន្មាននាទី ដោយការរៀបរាប់របស់លោក ធ្វើឲ្យអ្នកស្តាប់ព្រឺឆ្អឹងខ្នងមិនស្ទើរនោះទេ។
ជាក់ស្តែង ក្រោយរឿងរ៉ាវនេះកើតឡើងមិនបានប៉ុន្មាន គេសង្កេតឃើញថា លោកបញ្ញា សិទ្ធ ក៏បានបង្ហោះរូបទៅស្រោចទឹក នៅវត្តមួយកន្លែង ដើម្បីសូមសេចក្តីសុខ និងសូមឲ្យគ្រោះភ័យ ទាំងឡាយរលាយបាត់ផងដែរ៕ 
បញ្ញា សិទ្ធទៅស្រោចទឹក 
បញ្ញា សិទ្ធ ចូលរួមពិធីបុណ្យសពរបស់ស្រីឡៃ
បញ្ញា សិទ្ធ និងកូនប្រុសទាំងពីរ របស់ស្រីឡៃ
បញ្ញា សិទ្ធ ជាមួយនឹងម្តាយរបស់ស្រីឡៃ
រូបថតបញ្ញា សិទ្ធ ជាមួយស្រីឡៃ កាលនាងនៅរស់
រូបថតបញ្ញា សិទ្ធ ជាមួយស្រីឡៃ កាលនាងនៅរស់
រូបថតបញ្ញា សិទ្ធ ជាមួយស្រីឡៃ កាលនាងនៅរស់

ក្តៅចិត្ត​របស់ខ្លួនមិន​ងើប​ប្រើ​ដៃ​ និង​ដង​អំបោស ចាប់​បាន​បែកធ្លាយ​រឿងផ្សេង​ទៀត (មានវីដេអូ)

រាជធានី​ភ្នំពេញ ៖ នគរបាល​ប៉ុស្ដិ៍​ចោម​ចៅ បាន​ធ្វើការ​ស្រាវជ្រាវ​ភ្លាម​ៗ​ និង​តាម​ចាប់​ខ្លួន​បិសាច​​តណ្ហា​ម្នាក់ ដែល​ធ្វើ​សកម្មភាព​ចាប់​កម្មការិនី​រោងចក្រ​កាត់ដេរ​ម្នាក់​រំលោភ ប៉ុន្តែ​ដោយ​សារ​អាច្រមក់​របស់​ខ្លួន​មាន​បញ្ហា​មិន​អាច​រំលោភ​កើត​តាម​បំណង​នោះ ជន​នេះ​ក្រពុលមុខ​ក៏​ប្រើ​ម្រាមដៃ​ និង​យក​ដង​អំបោស​ទៅ​បៀតបៀន​ផ្លូវភេទ​របស់​នាង និង​យក​ប្រដាប់​ភេទ​របស់​ខ្លួន​ទៅ​ប្រព្រឹត្ត​យ៉ាង​អាក្រក់​អា​ក្រី​លើ​នារី​រង​គ្រោះ ។
មិនតែប៉ុណ្ណោះ ជន​នេះ​បាន​យក​ទូរស័ព្ទ​ដៃ​ថតរូប​អ​ក្រា​តរបស់​នាង​ថែម​ទៀត​ផង ។ នេះ​គឺជា​ស្ត្រី​រង​គ្រោះ​ទី​២​ហើយ ដែល​ត្រូវ​ជន​កំរោល​នេះ​ចាប់រំលោភ​ដោយ​ធ្វើ​ទារុណកម្ម​បែប​​នេះ ។ កាលពី​ពេល​កន្លង​ទៅ កម្មការិនី​ម្នាក់​ផ្សេង​ទៀត​ក៏​ត្រូវ​ជន​នេះ​ចាប់រំលោភ ​និង​ប្រើ​វិធី​ថោកទាប​បែប​នេះ​ដែរ ប៉ុន្តែ​នាងរង​គ្រោះ​លើក​មុន​មិន​បាន​ប្ដឹង​ឡើយ ទើប​ជន​នេះ​រួចខ្លួន លុះ​ប៉ះ​ចំ​នាង​ក្រោយ​ក៏​ក្លាយ​ខ្លួន​ជា​អ្នកទោស ។
ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​១៩ ខែតុលា ក្រោយ​ពេល​នារី​រង​គ្រោះ​ត្រឡប់​មកពីផ្សារ​ទិញ​ម្ហូប និង​ស្ថិត​នៅ​ក្នុង​បន្ទប់​ផ្ទះ​ជួល ក្នុង​សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។
ក្រោយ​ពេល​ទទួល​បាន​ពាក្យបណ្ដឹង​ពី​នាង​រង​គ្រោះ នៅ​វេលា​ម៉ាង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២០ ខែតុលា នគរបាល​ប៉ុស្ដិ៍​ចោម​ចៅ បាន​តាម​ចាប់ខ្លួន​ជន​នេះ​នៅ​កន្លែងធ្វើការ​ស្ថិត​នៅ​ជិត​សាលា​បឋម​សិក្សា​ព្រះ​អង្គអេង ក្នុង​សង្កាត់​បឹង​កេងកង​ទី​២ ខណ្ឌចំការមន។
បិសាច​តណ្ហា​រូប​នេះ​ឈ្មោះ គុយ សុ​គុន អាយុ​២១​ឆ្នាំ ជា​កម្មករ​លើកដាក់​អី​វ៉ាន់​នៅ​ឃ្លាំងទំនិញ​​មួយ​កន្លែង និង​មានស្រុក​កំណើត​នៅ​ឃុំ​សា​គ្រាម ស្រុក​ប្រាសាទ​បល្ល័ង្ក​ខេត្តកំពង់​ធំ ចំណែក​នា​រីង​គ្រោះ​មាន​អាយុ​២២​ឆ្នាំ ជា​កម្មការិនី​រោង​ចក្រ​កាត់ដេរ ។
តាម​នារី​រង​គ្រោះ​រៀបរាប់​ប្រាប់​ថា បន្ទប់​ជួល​នោះ​នាង​ស្នាក់​នៅ​ជាមួយ​មិត្តភក្តិ​ស្រី​ដែល​មក​​ពី​ស្រុក​និង​ធ្វើការ​ជាមួយ​គ្នា​ចំនួន​៥​នាក់ ។ មុន​ពេល​កើតហេតុ រូប​នាង​ទើប​ចេញពី​ធ្វើការ​នៅ​រោងចក្រ​ដោយ​មិន​បាន​ថែម​ម៉ោង​ទេ ចំ​ណែ​ក​មិត្តភក្តិ​ដែល​នៅ​បន្ទប់​ជាមួយ​គ្នា​នៅ​ថែម​ម៉ោង​ទាំងអស់​គ្នា ។ ពេល​ចេញពី​ធ្វើការ​នាង​ឆៀង​ទៅ​ទិញ​ម្ហូប លុះ​ពេល​មក​ដល់​បន្ទប់​ជួល ក៏​ចាក់សោ​ចូល​ទៅ​ក្នុង​បន្ទប់​ដោយ​មិន​បាន​បិទទ្វារ​ទេ ។ ខណៈនោះ ស្រាប់តែ​ជន​អប្រិយ​នេះ​ចូល​តាម​ក្រោយ​រួច​បិទទ្វារ​ដាក់​គន្លឹះ​ពី​ខាងក្នុង​ជាប់ ហើយ​ភ្លាម​ៗ​នោះ​នាង​ស្ទុះ​ទៅ​បើកទ្វារ​ដែរ តែ​ត្រូវ​ជន​នេះ​រារាំង​ជាប់ ។
ប្រភព​ដដែល​បន្ត​ទៀត​ថា ពេល​នោះ​ជន​សង្ស័យ​បាន​ចាប់​ច្របាច់ក​ខ្ទប់មាត់​នាង​មិន​ឱ្យស្រែក តែ​ដោយ​នាង​នៅ​តែ​ស្រែក​ទើប​ជន​នេះ​វាយ​នាង​៤​ដៃ​ធ្វើ​ឱ្យ​នាង​ភ័យ​ក៏​លែង​ហ៊ាន​ស្រែក​ទៀត ។ បន្ទាប់​មក ជន​នេះ​យក​ក្រមា​មក​ចងដៃ​នាង​ទៅ​ក្រោយ ហើយ​ធ្វើ​សកម្ម​ភាព​​រំលោភ​តែ​មិន​បាន​សម្រេច​ដោយសារ ​«​អាច្រមក់​» ​ទន់​ជ្រាយ ហើយ​ក៏​បាន​បៀតបៀន​ផ្លូវភេទ​នាង​ដោយ​ប្រើ​ដៃ​ដង​អំបោស​ជ័រ​បណ្ដាល​ឱ្យ​នាង​មាន​របួស​។
ជន​នេះ​បាន​ព្យាយាម​៣​ដង​ក្នុង​ការ​រំលោភ តែ​មិន​សម្រេច ទោះបី​អនុវត្ត​តាម​បែប​អាក្រក់​អា​ក្រី​យ៉ាងណា​ក៏​ដោយ ។ ឆ្លៀតពេល​ជន​កំរោល​នោះ​ចូល​បន្ទប់ទឹក នាង​ឃើញ​ឱកាស​ល្អ​ក៏​ដក​គន្លឹះទ្វារ​រត់​ចេញ​ទាំង​ដៃ​ជាប់​ចំណង​និង​អាក្រាត​កាយ សំដៅ​ទៅ​កាន់​បន្ទប់​មិត្ត​ភក្តិ​នៅ​ក្បែរ​នោះ​ឱ្យ​គេ​ជួយ និង​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​តាម​រក​ជន​នោះ​​​ភ្លាម​ៗ​ដែរ​ តែ​រក​មិនឃើញ​ទេ​ដោយសារ​គេ​បាន​រត់គេច​ខ្លួន​បាត់ ។
ក្រោយ​ពេល​កើតហេតុ នារី​រង​គ្រោះ​ និង​មិត្តភក្តិ បាន​នាំ​គ្នា​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុ​សិ៍្ត​នគរ​បាល​រដ្ឋបាល​ចោម​ចៅ ដើម្បី​ឱ្យ​សមត្ថកិច្ច​ចាប់​ខ្លួន​ជន​ដូច​បិសាច​ខាងលើ​យក​មក​ផ្តន្ទាទោស​ទៅ​តាម​ច្បាប់ ៕
បិសាច​​តណ្ហា​
បិសាច​​តណ្ហា​
អំបោស
បិសាច​​តណ្ហា​

កំពុង​សប្បាយ ស្រាប់តែ​ដុំថ្ម​មក​ ទ្វាររបង​ឡើង​រង្គើ

រាជធានី​ភ្នំពេញ ៖ ក្មេង​ទំនើង​មួយ​ក្រុម​ជាង​១០​នាក់​មាន​ម៉ូតូ​ចំនួន​២​គ្រឿង និង​រថយន្ត​មួយ​​គ្រឿងក្នុង​ដៃ​កាន់ដំបង និង​ដុំ​ថ្ម​នាំ​គ្នា​ទៅ​រករឿង​ភាគី​ម្ខាង​ទៀត ហេតុការណ៍​បង្ក​ការ​ភ្ញាក់ផ្អើល​ពេញ​ក្នុងភូមិ​កាលពី​ម៉ោង​១១​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០១៧ នៅ​ចំណុច​ផ្លូវ​បេតុង ភូមិ​ដំណាក់ សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ​។
ប្រភព​ព័ត៌មាន​បាន​ប្រាប់​ថា មាន​បុរស​៥​ទៅ​៦​នាក់​បាន​ដាក់​តុ​ផឹកស៊ី​នៅ​កណ្តាល​ដី​ឡូ​តិ៍​ដែល​មាន​បន្ទប់​ជួល​ជា​ច្រើន ខណៈ​ពេល​កំពុង​ផឹក​សប្បាយ ស្រាប់តែ​មាន​ក្មេង​ទំនើង​មួយ​ក្រុម​ជាង​១០​នាក់ ក្នុង​នោះ​មាន​ម៉ូតូ​២​គ្រឿង និង​រថយន្ត​កូរ៉េ​ពណ៌​ខៀវ មួយ​គ្រឿង​ផង​ដែរ ដោយ​ក្នុង​ដៃ​មាន​កាន់ដំបង និង​ដុំ​ថ្ម ។ ពេល​មក​ដល់​មុខ​ដី​ឡូ​តិ៍​ដែល​មាន​បន្ទប់​ជួល​ច្រើន​នោះ ស្រាប់តែ​គប់​ដុំ​ថ្ម​សំដៅ​ចូល​ដី​ឡូ​តិ៍​ខាងលើ និង​យក​ដំបង​វាយ​ទ្វាររបង​ផង​ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ភូមិ​ចេញ​មក​ច្រូងច្រាង ទើប​ក្រុម​ក្មេង​ទំនើង​ខាងលើ​ភិតភ័យ​បាន​រត់ឡើង​រថយន្ត​គេចខ្លួន​អស់​ដោយ​បន្សល់​ទុក​ម៉ូតូ​ចំនួន​២​គ្រឿង​នៅ​កន្លែង​កើតហេតុ ហើយ​ត្រូវ​ប្រជាពលរដ្ឋ​វាយ​កម្ទេច រួច​បាន​ប្រគល់​ឱ្យ​សមត្ថកិច្ច​មូលដ្ឋាន​យក​ទៅ​រក្សា​ទុក​។
ប្រភព​ពី​ប្រជាពលរដ្ឋ​បាន​បង្ហើប​ប្រាប់​ថា មូលហេតុ​ដែល​ក្រុម​ក្មេង​ទំនើង​ខាងលើ​នាំ​បក្សពួក​ទៅ​រករឿង​នៅ​ម្តុំ​បន្ទប់​ជួល​នេះ គឺ​សង្ស័យ​រឿង​ដណ្តើម​ស្រី​គ្នា ព្រោះ​មួយ​ថ្ងៃ​ៗ​ឃើញ​តែ​ក្មេង​ៗ​ជិះ​ម៉ូតូ​ចេញចូល​រហូត​។ ក្នុង​ករណី​ខាងលើ​នេះ បណ្តាល​ឱ្យ​បុរស​ម្នាក់​រង​របួស​រយះ​ជើង​ផង​ដែរ ដោយសារ​ក្រុម​ក្មេង​ទំនើង​ខាងលើ​គប់​ត្រូវ​។
ក្រោយ​ហេតុការណ៍​កើតឡើង​សមត្ថកិច្ច​មូលដ្ឋាន​បាន​ត្រឹម​ទៅ​យក​ម៉ូតូ​ចំនួន​០២​គ្រឿង​យក​មក​រក្សា​ទុក​នៅ​ប៉ុស្តិ៍​ប៉ុណ្ណោះ ៕
ទិដ្ឋភាពកន្លែងកើតហេតុ
ទិដ្ឋភាពកន្លែងកើតហេតុ